Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

នៅថ្ងៃទី១០នេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បើកយុទ្ធនាការបញ្ជ្រាបការយល់ដឹង ស្តីពីការទប់ស្កាត់ការចម្លង រីករាលដាល នៃវារុសកូវីដ១៩

ដោយ Pothe Thun
10/04/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
316
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ធា សថានី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានឲ្យដឹងថា យុទ្ធនាការសៀមរាបផ្ទះខ្ញុំ ក្រោមប្រធាន បទ ការបញ្ជ្រាបការយល់ដឹងឆ្ពោះទៅសហគមន៍ ស្តីពីការទប់ស្កាត់ការចម្លង រីករាលដាល នៃវារុសកូវីដ១៩ ដែលមានសមាជិកចូលរួមជាង១០០នាក់ នៅថ្ងៃនេះ គឺមិនមែនជាលើកដំបូងនោះទេ ដែលយុទ្ធនាការសៀមរាបផ្ទះខ្ញុំ ត្រូវបានដំណើរការចូលរួមឃោសនាអប់រំ ជូនដល់ប្រជាជនក្នុងវិបត្តិកូវីដ១៩ ហើយក៏មិនត្រឹមតែបានធ្វើឡើងនៅក្រុងសៀមរាបនោះដែរ គ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា នៅតាមបណ្តាស្រុកនានាក្នុងខេត្តសៀមរាប ក៏បានចូលរួមយ៉ាងសកម្ម ជាមួយអាជ្ញាធរមូលដ្ឋាន។

លោក ធា សថានី បានឲ្យដឹងទៀតថា តាមការកត់សំគាល់ ការ ជួប ជុំបើកយុទ្ធនាការលើកនេះ មានទ្រង់ទ្រាយមិនធំដូចលើកមុនៗនោះទេ ដោយគោរពតាមគោលការណ៍នៃការប្រុងប្រយ័ត្នខ្ពស់ ក៏ប៉ុន្តែត្រូវបានផ្តោតទៅលើឆន្ទៈនៃការចូលរួម និងទទួលបានប្រសិទ្ធភាពនៃការអប់រំ ដាស់តឿនស្មារតីយល់ដឹងរបស់ប្រជាពលរដ្ឋ ឲ្យទទួលបាននូវការចងចាំថា កូវីត១៩ មិនមករកយើងទេ បើយើងមិនទៅរកវា ហើយវាក៏មិនមានការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ឬពីមនុស្សម្នាក់ចូលទៅក្នុងសហគមន៍នោះដែរ បើយើងមិនចម្លងវា ហើយយុទ្ធនាការនេះ ត្រូវបានចេញដំណើរឆ្ពោះទៅបង្ហាញ សារអប់រំនៅតាមបណ្តាគោលដៅសហគមន៍សង្កាត់ទាំង១២ ក្នុងក្រុងសៀមរាប ដោយត្រូវអនុវត្តក្នុង១សប្តាហ៍៣ថ្ងៃ រហូតដល់ វិបត្តិកូវីដ-១៩ វិលទៅរកសភាពស្ងប់ស្ងាត់ជាធម្មតាវិញ ៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦

រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន

រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន

ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំជីក្រែង ចុះផ្សព្វផ្សាយអំពីវិធានការការពារ ការឆ្លងមេរោគកូវីដ១៩ដល់ប្រជាពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃ

ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំជីក្រែង ចុះផ្សព្វផ្សាយអំពីវិធានការការពារ ការឆ្លងមេរោគកូវីដ១៩ដល់ប្រជាពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.