Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់ ៣៧គ្រួសារ និងណែនាំផ្អាកការជួបជុំក្នុងពិធីបុណ្យចូលឆ្នាំថ្មី

ដោយ Pothe Thun
12/04/2020
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
63
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ លោកជំទាវ ទាង អេង-ទៀសីហា អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់ ចំនួន៣៧គ្រួសារ នៅឃុំតាសៀម និងឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

មានប្រសាសន៍ នៅសាលាបឋមសិក្សាត្រពាំងថ្ម ឃុំតាសៀម លោកជំទាវអនុប្រធាន នាំយកនូវការសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ក៏បានលើកយកបញ្ហា ជំងឺឆ្លងកូវីដ១៩ កំពុងតែរីករាលដាលទូទាំងពិភពលោក និងនៅកម្ពុជាផងដែរ។ ក្នុងកាលៈទេសៈ ដ៏លំបាកនេះ រាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវសម្រេចផ្អាក ការប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រួមនិងលើថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ កម្មករ នយោជិកនៅទូទាំងប្រទេស លើសពីនោះ រាជរដ្ឋាភិបាលក៏បានដាក់បទបញ្ជា ការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្ត ក្នុងប្រទេស អំឡុងពិធីបុណ្យចូលឆ្នាំថ្មីនេះផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវពន្យល់បន្ថែមថា ពិធីបុណ្យចូលឆ្នាំ នៅប្រទេសចិន កាលពីដើមឆ្នាំ២០២០កន្លងទៅថ្មីនេះ គឺជាមេរៀនយ៉ាងជូរចត់របស់ប្រជាជន និងថ្នាក់ដឹកនាំចិន ដែលបានបង្កឲ្យមានការផ្ទុះឡើងនៃជំងឺផ្លូវដង្ហើមថ្មីកូវីត១៩ យ៉ាងធ្ងន់ធ្ងរ និងបានសម្លាប់ជីវិតមនុស្សរាប់ម៉ឺននាក់នៅទូទាំងពិភពលោក ត្រឹមតែរយៈ៣ខែប៉ុណ្ណោះ។ សោកនាដកម្មទាំងនោះ គឺជាមេរៀនសម្រាប់ពិភពលោក ព្រោះតែ មើលងាយជំងឺកូវីដ១៩ និងមានការធ្វេសប្រហែស ចំពោះការធ្វើដំណើរ និងជួបជុំគ្នា ដែលជាមូលហេតុនៃការចម្លង។

ក្នុងឱកាសចុះជួបប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ទ្រាក់នោះដែរ លោកជំទាវ ក៏បាននាំយកម៉ាស និងអាល់កុល ចែកជូន គ្រូពេទ្យតាមមណ្ឌលសុខភាពចំនួន៥ និងប្រគេនចង្ហាន់ ដល់ព្រះសង្ឃចំនួន ២វត្ត ដែលកំពុងជួបការខ្វះខាតក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩ ក្នុងស្រុកស្វាយលើនេះផងដែរ។

អត្ថបទ និង រូបថត ៖ ងិន គឹមឡេង និង យូ វង្ស
កែសម្រួលអត្ថបទ ៖ សេង ផល្លី

Tags: កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបពលរដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចៅភ្លោះប្រុស ចំនួន៣នាក់ ដែលទើបនឹងសំរាលនៅខេត្តសៀមរាប បានទទួលអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន

ចៅភ្លោះប្រុស ចំនួន៣នាក់ ដែលទើបនឹងសំរាលនៅខេត្តសៀមរាប បានទទួលអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន

ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ណែនាំមន្ត្រី បន្តបំពេញការងារ និងផលិតកម្មវិធីអប់រំការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ណែនាំមន្ត្រី បន្តបំពេញការងារ និងផលិតកម្មវិធីអប់រំការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

សិង្ហបុរីរកឃើញអ្នកឆ្លង COVID-19 ថ្មីៗរហូតដល់ ២៣៣នាក់បន្ថែមទៀត

សិង្ហបុរីរកឃើញអ្នកឆ្លង COVID-19 ថ្មីៗរហូតដល់ ២៣៣នាក់បន្ថែមទៀត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.