Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ឯកឧត្តម ខៀវកាញារីទ្ធ អញ្ជើញជាអធិបតី កិច្ចប្រជុំលើកទី ១ របស់ក្រុមការងារផលិត និងផ្សាយកម្មវិធី សិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក

ដោយ Pothe Thun
17/04/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កិច្ចប្រជុំលើកទី ១ របស់ក្រុមការងារផលិត និងផ្សាយកម្មវិធី សិក្សាពីចម្ងាយ និងការ សិក្សាតាមប្រព័ន្ធអេឡិចត្រូនិក រវាងក្រសួងព័ត៌មាន និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បី ពិនិត្យការងារ និងពិភាក្សាការងារអនុវត្ត បានធ្វើឡើងនៅព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន ក្រោមវត្តមានអញ្ជើញជាអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន ។

ក្រុមការងារបច្ចេកទេស ផលិត និងផ្សាយកម្មវិធី សិក្សាពីចម្ងាយ និងការសិក្សាតាម ប្រព័ន្ធអេឡិចត្រូនិក គឺភាគីក្រសួង ព័ត៌មាន ដឹកនាំដោយ ឯកឧត្តម កឹម គុណវឌ្ឍន៏ រដ្ឋលេខាធិការ ខាងភាគី ក្រសួង អប់រំយុវជន និងកីឡា ដឹកនាំ ដោយលោកជំទាវ គឹម សុថានី រដ្ឋលេខាធិការ ហើយជាជំហ៊ានដំបូង ក្រសួង អប់រំ ជាអ្នកផលិតរាល់មុខវិជ្ជាកម្មវិធីបង្រៀន ហើយយកមក ចាក់ផ្សាយនៅទូរទស្សន៏ជាតិកម្ពុជា និងApp ក្រសួង ព័ត៌មាន ។

តាមការបញ្ជាក់របស់ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួង ព័ត៌មាន បានលើកឡើងថា កិច្ចប្រជុំលើកទី ១ នេះរៀបចំឡើងស្របតាមអនុស្សារណៈនៃ ការយោគយល់រវាង ក្រសួង អប់រំ យុវជន និង កីឡា និង ក្រសួង ព័ត៌មាន ស្តីពីការរៀបចំផលិត និង ផ្សព្វផ្សាយ កម្មវិធី« ការសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រព័ន្ធ អេឡិចត្រូនិច E-Learning» លើប្រព័ន្ធ ទូរទស្សន៏ជាតិកម្ពុជា និង App ក្រសួង ព័ត៌មាន ត្រូវបានធ្វើពិធី ចុះហត្ថលេខា ដោយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន និង ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួង អប់រំ យុវជន និងកីឡា កាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ នាទីស្តីការ ក្រសួង អប់រំ យុវជន និងកីឡា ។ ដូច្នេះកិច្ចប្រជុំនាព្រឹកនេះ គឺធ្វើការ ពិភាក្សា ឈានទៅធ្វើការឯកភាពគ្នា សម្រេចចាក់ផ្សាយ កម្មវិធីរៀនពីចម្ងាយ និងការសិក្សា តាម ប្រព័ន្ធអេឡិចត្រូនិក តាមរយៈការចាក់ផ្សាយនៅទូរទស្សន៏ជាតិកម្ពុជា TVK 2 ដែលមាននៅក្នុងប្រព័ន្ធទូរទស្សន៍ Satellite តេជោ DTV និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ បែបទំនើប App ក្រសួង ព័ត៌មាន ដោយកំណត់យកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ជាថ្ងៃដំបូង នៃ ការចាក់ ផ្សាយ ចាប់ពីម៉ោង ៦ ព្រឹក ដល់១០យប់ និងមានការចាក់ផ្សាយឡើងវិញ រហូតដល់ ព្រឹកវិញ គឺ ២៤ ម៉ោង ជារៀងរាល់ថ្ងៃ។ សម្រាប់កម្មវិធិសិក្សាដែលគ្រោងធ្វើការ ចាក់ផ្សាយ មានការបង្រៀនពីថ្នាក់ទី ១ ដល់ថ្នាក់ទី១២ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា នៅក្នុងដំណាក់កាលដែល មានការបិទ សាលារៀននៅទូទាំងប្រទេស ដោយសារការព្រួយបារម្ភ ពីការឆ្លងនៃ មេរោគ កូវីត១៩ ហើយសិស្សានុសិស្ស មិនបានមករៀននៅសាលានោះ ក្រសួង ព័ត៌មាន សហការជាមួយ ក្រសួង អប់រំ យុវជន និងកីឡា បានរៀបចំជាកម្មវិធី បង្រៀនពីចម្ងាយ E-LEARNING DISTANCE LEARNING នូវចំណេះដឹងទូទៅ សម្រាប់កុមារតូច រហូតដល់ធំ តាមរយៈ ការចាក់ផ្សាយតាមប្រព័ន្ធ Internet App ក្រសួង ព័ត៌មាន តាមរយៈប្រព័ន្ធ ទូរទស្សន៍ ផ្កាយរណប តេជោ ឌីធីវី ប៉ុស្តិ TVK 2 ដែលអាចឲ្យ សិស្សានុសិស្សបើកមើលបាន ដោយឥត គិត ថ្លៃ ហើយជាជំហ៊ានទៅមុខទៀត ក៏គ្រោងទៅ ស្ថានីយទូរទស្សន៍ ខ្សែកាប នៅភ្នំពេញ និងតាម បណ្តាខេត្ត ផងដែរ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរួចមក ក្រុមការងារបច្ចេកទេសផលិត និងផ្សាយកម្មវិធី សិក្សា ពី ចម្ងាយ និងការ សិក្សាតាមប្រព័ន្ធអេឡិចត្រូនិក រវាងក្រសួងព័ត៌មាន និងក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញទៅពិនិត្យមើលស្ថានីយទូរទស្សន៍ ជាតិកម្ពុជា និង ស្ទូឌីយ៉ូ តេជោ ឌីធីវី ដែលជាកន្លែងចាក់ផ្សាយកម្មវិធីអប់រំពីចម្ងាយ ។
តាមការបញ្ជាក់របស់ ឯកឧត្តម បាន ភុធ ទីប្រឹក្សា ក្រសួង ព័ត៌មាន ប្រធានគ្រប់គ្រង ក្រុមហ៊ុន ទូរទស្សន៍ Satellite តេជោ DTV ប្រចាំ កម្ពុជា បាន បញ្ជាក់ពីកិច្ចសហការជាមួយ ក្រសួង ព័ត៌មាន កម្ពុជា ក្នុងការបង្រៀនពីចម្ងាយ E-Learning តាមរយៈការផ្សាយផ្ទាល់តាម ទូរទស្សន៍ តេជោ DTV ដែលពេលនេះខាង ក្រុមហ៊ុន បានត្រៀមរួចរាល់អស់ហើយ ក្នុងការ ជួយ លើផ្នែកបច្ចេកទេស ការផ្សាយ តាមរលកធាតុអាកាស និងប្រព័ន្ធផ្សព្វផ្សាយសង្គម ។

ឯកឧត្តម បាន ភុធ បានជម្រាប ជូនថា កិច្ចការងារនេះ លោកធ្លាប់បាន ធ្វើនៅប្រទេសថៃ កាល ពីជាង ១០ ឆ្នាំមុន និង ទទួលបានជោគជ័យផងដែរ។ ដូច្នេះក្នុង ឱកាសនេះ ក្រុមហ៊ុន លោកបាន ធ្វើកិច្ចសហការជាមួយ ក្រុមការងារ App ក្រសួង ព័ត៌មាន ដើម្បី ផ្សាយការបង្រៀនពីចម្ងាយ ហើយសង្ឃឹមថា នឹងទទួលបានការគាំទ្រច្រើនពី សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដោយសារ បច្ចុប្បន្ន នៅកម្ពុជា មានអតិថិជន ប្រើប្រាស់ ប្រព័ន្ធ ទូរទស្សន៍ Satellite តេជោ DTV ចំនួន ប្រមាណ ៨ សែនគ្រឿង បើគិតអ្នកដែលទស្សនាវិញគឺមាន ប្រមាណ ជិត ៣ លាននាក់៕

អត្ថបទ និង រូបថត ៖ ក្រសួងព័ត៌មាន

Tags: E-LEARNING DISTANCE LEARNINGការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមត្ថកិច្ចស្រុកប្រាសាទបាគង ឃាត់ខ្លួនមនុស្ស ១០នាក់ ពាក់ព័ន្ធនឹងករណីប្រព្រឹត្តល្បែងស៊ីសង

សមត្ថកិច្ចស្រុកប្រាសាទបាគង ឃាត់ខ្លួនមនុស្ស ១០នាក់ ពាក់ព័ន្ធនឹងករណីប្រព្រឹត្តល្បែងស៊ីសង

ចក្រភពអង់គ្លេសក្លាយជាប្រទេសទី៦លើលោក ដែលមានករណីឆ្លង COVID-19 ឈានដល់ខ្ទង់សែននាក់

ចក្រភពអង់គ្លេសក្លាយជាប្រទេសទី៦លើលោក ដែលមានករណីឆ្លង COVID-19 ឈានដល់ខ្ទង់សែននាក់

រដ្ឋញូយ៉ក នឹងបន្តបិទសាលារៀន និងពាណិជ្ជកម្មនានារហូតដល់ថ្ងៃទី១៥ ខែឧសភា ដើម្បីបន្តកាត់បន្តយការឆ្លងជំងឺកូវីត១៩

រដ្ឋញូយ៉ក នឹងបន្តបិទសាលារៀន និងពាណិជ្ជកម្មនានារហូតដល់ថ្ងៃទី១៥ ខែឧសភា ដើម្បីបន្តកាត់បន្តយការឆ្លងជំងឺកូវីត១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.