Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរស្រុកក្រឡាញ់ អនុញ្ញាតឲ្យប្រជាពលរដ្ឋជាង៨០នាក់ ត្រឡប់ទៅលំនៅដ្ឋានវិញ បន្ទាប់ពីនៅដាច់ដោយឡែក១៤ថ្ងៃ

ដោយ Pothe Thun
23/04/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
487
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ អាជ្ញាធរស្រុកក្រឡាញ់ រួមនិងមន្ត្រីសុខាភិបាលខេត្ត បានអនុញ្ញាតឲ្យប្រជាពលរដ្ឋ ទើបត្រឡប់ពីបរទេស ចំនួន៨២ ត្រឡប់ទៅលំនៅដ្ឋានវិញ បន្ទាប់ពីពិនិត្យឃើញថាមានសុខភាពល្អ និងបានអនុវត្តន៍ការដាក់ខ្លួននៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ នៅវិទ្យាល័យក្រឡាញ់ ស្ថិតក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។

តាមរបាយការណ៍របស់រដ្ឋបាលស្រុកក្រឡាញ់ បង្ហាញថា ប្រជាពលរដ្ឋចំណាកស្រុក មានចំនួនសរុប ១២,០៧៩នាក់ ក្នុងនោះស្រី ៥,២៩២នាក់ ដោយស្ថានភាពជំងឺឆ្លងកូរ៉ូណាកូវីដ-១៩ មានការរីករាលដាលខ្លំាង នៅប្រទេសទាំងនោះ បានបណ្ដាលឲ្យ រោងចក្រ សហគ្រាស ផ្អាកដំណើរ ទើបធ្វើឲ្យប្រជាពលរដ្ឋចំណាកស្រុកជាច្រើន ត្រូវត្រឡប់មកវិញ។

តាមសម្ដីរបស់ ប្រជាពលរដ្ឋមួយចំនួនទើបមកពីប្រទេស លើកឡើងថា ពេលចូលមកស្នាក់នៅដាច់ដោយឡែកបានប៉ុន្មានថ្ងៃដំបូង ពួកគាត់ មានការធុញទ្រាន់ខ្លះៗដែរ តែដោយមានការ ជួបសួរសុខទុក្ខពីអាជ្ញាធរ និងពន្យល់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលមកលើពួកគាត់ និងក្រុមគ្រួសារ ទើបពួកគាត់ ខិតខំអនុវត្តន៍រហូតបាន១៤ថ្ងៃ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសជួបសំណេះសំណាលនាពេលនោះ លោកស្រី ម៉ននី រងី្ស អភិបាលស្រុក និងជាប្រធានអនុគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ស្រុកក្រឡាញ់ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានការអត់ធ្មត់ តស៊ូខ្ពស់ ក្នុងការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល។ ការដាក់ឲ្យដាច់នៅដោយឡែក រយៈពេល១៤ថ្ងៃកន្លងមក មិនមែនជាការរើសអើងចំពោះប្រជាពលរដ្ឋទើបត្រឡប់មកពីបរទេសឡើយ គឺជាវិធានការ ដើម្បីការពារសមាជិកគ្រួសារ រួមនិងប្រជាពលរដ្ឋទាំងអស់ កុំឲ្យឆ្លងជំងឺកាចសាហាវនេះ។

លោកស្រីអភិបាលស្រុក ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តថែរក្សាអនាម័យរៀងៗខ្លួន ដូចជាលាងដៃនឹងសាប៊ូ អាកុល ឲ្យបានញឹកញាប់ ពេលចាប់កាន់វត្ថុជុំវិញខ្លួន ពាក់ម៉ាសចេញទៅកន្លែងមានមនុស្សកុះករ ជាពិសេសត្រូវផ្អាកការជួបជុំ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩នេះ។ ក្នុងករណីសង្ស័យថាមានអ្នកឆ្លងមកពីក្រៅស្រុក ឬមានចំងល់បន្ថែម សូមទំនាក់ទំនងទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ឬទូរស័ព្ទទៅកាន់លេខ ១១៥។

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: នៅដាច់ដោយឡែក១៤ថ្ងៃស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្ថានការណ៍ COVID-19 នៅកូរ៉េខាងត្បូងកាន់តែធូរស្រាលខ្លាំង ខណៈអត្រាឆ្លងប្រចាំថ្ងៃ ធ្លាក់មកនៅក្រោម ១០ករណី

ស្ថានការណ៍ COVID-19 នៅកូរ៉េខាងត្បូងកាន់តែធូរស្រាលខ្លាំង ខណៈអត្រាឆ្លងប្រចាំថ្ងៃ ធ្លាក់មកនៅក្រោម ១០ករណី

នៅលើកប៉ាល់ទេសចរណ៍ខ្នាតធំរបស់អ៉ីតាលី ដែលចតនៅជប៉ុននោះ មានអ្នកឆ្លង COVID-19 កើនដល់ ៤៨នាក់ហើយ

នៅលើកប៉ាល់ទេសចរណ៍ខ្នាតធំរបស់អ៉ីតាលី ដែលចតនៅជប៉ុននោះ មានអ្នកឆ្លង COVID-19 កើនដល់ ៤៨នាក់ហើយ

លោកអភិបាលរងខេត្តសៀមរាប ចាត់វិធានការក្ដៅចំពោះជនខិលខូច កំពុងរំលោភយកទ្រព្យសម្បត្តិរដ្ឋ និងតំបន់បុរាណក្នុងខេត្ត

លោកអភិបាលរងខេត្តសៀមរាប ចាត់វិធានការក្ដៅចំពោះជនខិលខូច កំពុងរំលោភយកទ្រព្យសម្បត្តិរដ្ឋ និងតំបន់បុរាណក្នុងខេត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.