Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

លោកអភិបាលរងខេត្តសៀមរាប ចាត់វិធានការក្ដៅចំពោះជនខិលខូច កំពុងរំលោភយកទ្រព្យសម្បត្តិរដ្ឋ និងតំបន់បុរាណក្នុងខេត្ត

ដោយ Pothe Thun
23/04/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
545
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅសាលាខេត្តសៀមរាប លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានណែនាំដល់អាជ្ញាធរក្រុងស្រុក មន្ទីរ និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវសហការឃាត់ខ្លួនជនខិលខូច កាប់បំផ្លាញតំបន់ព្រៃការពាររបស់រដ្ឋ រំលោភយកដីតំបន់បុរាណដ្ឋាន ការសាងសង់សំណង់ខុសច្បាប់ រួមនិងទ្រព្យសម្បត្តិរដ្ឋដទៃទៀត មកផ្ដន្ទាទោសតាមច្បាប់។

នៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្ត លោកអភិបាលរងខេត្ត បង្ហាញថា នៅតាមក្រុងស្រុកមួយចំនួន អាជ្ញាធរភូមិ ឃុំ-សង្កាត់ មានការខ្វះចន្លោះ ក្នុងការតាមដាន ពីសកម្មភាពបទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួន ដូចជា ការកាប់ទន្ទ្រានដីព្រៃលិចទឹក ព្រៃការពាររបស់រដ្ឋ សាងសង់សំណង់មុនចេញលិខិតអនុញ្ញាត ការរំលោភដីទីទួលបុរាណដ្ឋាន ការលួចយកសាច់ដីធ្វើអាជីវកម្ម ក្រោមរូបភាពស្ដារប្រព័ន្ធធារាសាស្ត្របុរាណជាដើម។ ទាំងនេះ បានបង្ហាញពីកាខ្វះកិច្ចសហការគ្នា អាជ្ញាធរមូលដ្ឋាន មន្ទីរ និងអង្គភាពពាក់ព័ន្ធ ក្នុងការការពារផលប្រយោជន៍សហគមន៍ រួមនិងទ្រព្យសម្បត្តិរដ្ឋ ពីក្រុមជនខិលខូច។

ក្នុងនាមប្រធាននៃកិច្ចប្រជុំ តំណាងឯកឧត្តមអភិបាលខេត្ត លោក ង៉ាន់ ភិរុណ បានណែនាំដល់ លោកអភិបាលក្រុងស្រុក ត្រូវបន្តណែនាំដល់មន្ត្រីក្រោមឱវាទ ធ្វើការរាយការណ៍ និងផ្អាករាល់សកម្មភាពខាងលើ ដែលពុំមានច្បាប់អនុញ្ញាត ជាពិសេសត្រូវសហការជាមួយ មន្ទីរ និងអង្គភាពជំនាញ ដើម្បីចុះពិនិត្យ អនុវត្តន៍ច្បាប់ និងឈានទៅដល់ការឃាត់ខ្លួន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ទន្ទឹមនោះ លោកអភិបាលរងខេត្ត ក៏បានស្នើដល់ មន្ត្រីជំនាញ របស់អាជ្ញាធរជាតិអប្សរា ដែលមានវត្តមានក្នុងកិច្ចប្រជុំនេះ សូមផ្ដល់នូវផែនទីទីតាំងបុរាណដ្ឋាន ក្នុងខេត្តសៀមរាប មកដល់អាជ្ញាធរខេត្ត ដើម្បីជាមូលដ្ឋាន ចៀសវាងធ្វើការអភិវឌ្ឍ ឬចេញបណ្ណសម្គាល់អចលវត្ថុជូនប្រជាពលរដ្ឋចំទីតាំងបុរាណទាំងនោះ។ មួយវិញទៀត ចំពោះការស្ដារប្រព័ន្ធធារាសាស្ត្របុរាណ ដូចជាប្រឡាយ ស្រះជាដើម ដែលអនុញ្ញាតដោយអាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្ត ពុំអនុញ្ញាតឲ្យក្រុមហ៊ុន ឬបុគ្គលណាមួយ ធ្វើអាជីវកម្មលើអាចម៍ដី ដែលបានស្ដារនោះឡើយ លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរខេត្ត។

អត្ថបទ និង រូបថត ៖ លោក សេង ផល្លី

 

Tags: តំបន់បុរាណអភិបាលរង​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋ រួមនិងអាជ្ញាធរស្រុកបន្ទាយស្រី ចាប់ផ្ដើមធ្វើស្រែជិត៤០ហិកតា ជួយដល់ជនពិការ និងគ្រួសារក្រីក្រក្នុងស្រុក

ប្រជាពលរដ្ឋ រួមនិងអាជ្ញាធរស្រុកបន្ទាយស្រី ចាប់ផ្ដើមធ្វើស្រែជិត៤០ហិកតា ជួយដល់ជនពិការ និងគ្រួសារក្រីក្រក្នុងស្រុក

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំពិនិត្យចុងក្រោយលើសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន ផ្នែកទោសប្បញ្ញត្តិ

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំពិនិត្យចុងក្រោយលើសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន ផ្នែកទោសប្បញ្ញត្តិ

ឯកឧត្តម ផៃ ស៊ីផាន ស្នើដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាន រៀបចំសន្និសីទសារព័ត៌មាន ស្ដីអំពីភាពរីកចម្រើន និងការបង្ហាញពីសមិទ្ធិផល ក៏ដូចជាទិសដៅការងារ របស់រដ្ឋបាលថ្នាក់ក្រោម

ឯកឧត្តម ផៃ ស៊ីផាន ស្នើដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាន រៀបចំសន្និសីទសារព័ត៌មាន ស្ដីអំពីភាពរីកចម្រើន និងការបង្ហាញពីសមិទ្ធិផល ក៏ដូចជាទិសដៅការងារ របស់រដ្ឋបាលថ្នាក់ក្រោម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.