Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស TV Digital និង ពិនិត្យទីតាំងសាងសង់អាគារ បន្ថែមនៅ ទទក

ដោយ Pothe Thun
28/04/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស TV Digital និង ពិនិត្យទីតាំងសាងសង់អាគារ បន្ថែមនៅ ទទក
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កិច្ចប្រជុំក្រុមការងារបច្ចេកទេស រៀបចំផែនការវិនិយោគលើហេដ្ឋារចនាសម្ពន្ធ័ ថ្នាល ទូរទស្សន៍ Digital ជាតិ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ។
ក្រុមការងារបច្ចេកទេសរៀបចំបង្កើតថ្នាលទូរទស្សន៍ឌីជីថលជាតិ (National Digital TV Platform) ដើម្បីដោះស្រាយបន្ទារហ្រ្វេកង់ 700 MHz សម្រាប់វិស័យទូរគមនាគមន៍ និងផ្លាស់ ប្តូរការផ្សាយទូរទស្សន៍ពីប្រព័ន្ធ អាណាឡូក ទៅជាប្រព័ន្ធ Digital ឲ្យបានទាន់ពេលវេលា ដើម្បីធ្វើសមាហរណកម្មទូរទស្សន៍ ឌីជីថល កម្ពុជា ទៅក្នុងតំបន់ និងនៅលើពិភព។ ការរៀបចំ ផែនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថ្នាលទូរទស្សន៍ ឌីជីថល មានរយៈពេលបីឆ្នាំដំបូង ២០២១ ដល់ ២០២៣ ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៍លើកឡើងថា ការផ្លាស់ប្តូរប្រព័ន្ធផ្សាយ ទូរទស្សន៍ ពីអានណាឡូក ទៅជា ឌីជីថល គឺជាកិច្ចការងារចាំបាច់ដែលកម្ពុជាត្រូវធ្វើ ហើយ គម្រោងនេះត្រូវបានលើកឡើងជាច្រើនឆ្នាំមកហើយ នឹងមានបណ្តាប្រទេសមួយចំនួនបាន មកសិក្សាពីកិច្ចការងារនេះផងដែរ ហើយទើបតែរាជរដ្ឋាភិបាលសម្រេចឲ្យបង្កើតនៅក្នុង ពេលនេះ ដោយដំបូងបានបង្កើតជាក្រុមការងារអន្តរក្រសួង ដើម្បីរៀបចំទូរទស្សន៍ ឌីជីថល ក្នុងជំហ៊ានទី១ រយះពេល ៣ ឆ្នាំ ។ ឯកឧត្តម រដ្ឋមន្រ្តី បានលើកពីប្រវត្តិនៃការផ្លាស់ប្តូរប្រព័ន្ធផ្សាយ ទូរទស្សន៍ អាណាឡូក ទៅជា ឌីជីថល ដោយមុនគេគឺ សហរដ្ឋអាមេរិក កាលពីឆ្នាំ២០១០ ហើយសម្រាប់ បណ្តាប្រទេសក្នុងអាស៊ាន បានសម្រេចឲ្យហើយនៅមុនឆ្នាំ២០២០ ។ ការផ្លាស់ប្តូរទៅជា ទូរទស្សន៍ ឌីជីថល គឺមានសារសំខាន់សម្រាប់បណ្តាប្រទេសទាំងអស់ ក្នុងការផ្លាស់រូបភាព ឯកសារ នានាបានល្អ និងងាយស្រួល ពិសេសសម្រាប់ប្រទេសកម្ពុជា គឺមានសារសំខាន់ណាស់ ដែលត្រូវប្រើប្រព័ន្ធ ឌីជីថល ដោយសារនៅឆ្នាំ២០២៣ កម្ពុជានឹងធ្វើជា ម្ចាស់ផ្ទះនៃការប្រកួត កីឡាស៊ីហ្គេម ហើយក្នុងនោះក៏ធានាឲ្យមានការផលិតឯកសារមួយ ចំនួន ដែលមានគុណភាពច្បាស់ ប្រភទ 4K ។ ដូច្នេះសម្រាប់កិច្ចការងារនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាល ប្រគល់ជូន ក្រសួងព័ត៌មាន ជាអ្នករៀបចំ ធ្វើការផ្លាស់ប្តូរប្រព័ន្ធផ្សាយ ទូរទស្សន៍ ពីអាណាឡូក ទៅជា ឌីជីថល ហើយអ្វីដែលសំខាន់សម្រាប់កិច្ចប្រជុំនាពេលនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានណែនាំដល់ក្រុមការងារបច្ចេកទេស ក្រសួងព័ត៌មាន ជាជំហ៊ានដំបូង ត្រូវធ្វើការសិក្សាពីតម្លៃចំណាយ ក្នុងការរៀបចំតម្លើងបង្គោលអង់តែន ទីតាំងអាគារ របង ម៉ាស៊ីនភ្លើង ជាដើម ឲ្យបានច្បាស់លាស់ ទើបចាំបន្តកិច្ចការងារផ្សេងៗទៅមុខទៀត។

នៅព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានអញ្ជើញទៅ ពិនិត្យមើលទីតាំងមួយចំនួន ក្នុងបរិវេណអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដើម្បីធ្វើការ ពិនិត្យលទ្ធភាព និងស្វែងរកដៃគូឧបត្ថម្ភ ក្នុងការរៀបចំកសាងអាគារ បន្ថែម សម្រាប់ឲ្យ មន្រ្តីរាជការ និងថ្នាក់ដឹកនាំ ទូរទស្សន៍ជាតិកម្ពុជា មានកន្លែងគ្រប់គ្រាន់ក្នុងការបំពេញកិច្ច ការងារ ព្រោះថាបច្ចុប្បន្ននេះ ទូរទស្សន៍ជាតិកម្ពុជា មានកិច្ចការងារជាច្រើន ចំពោះមុខ និងពេលខាងមុខបន្តទៀត ហើយអ្វីដែលថ្មីគឺ ទទក ២ ឬ TVK2 ដែលកំពុងផ្សាយសាកល្បង កម្មវិធីបង្រៀនពីចម្ងាយ ដែលបានសហការជាមួយ ក្រសួង អប់រំយុវជន និងកីឡា ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ប្រភព៖ ក្រសួងព័ត៌មាន

Tags: ក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋក្នុងប្រទេសគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋក្នុងប្រទេសគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន

រុស្ស៊ីបន្តរកឃើញអ្នកឆ្លងជំងឺ COVID-19  ៦,៤១១ករណីថ្មី ត្រឹមតែមួយថ្ងៃ

រុស្ស៊ីបន្តរកឃើញអ្នកឆ្លងជំងឺ COVID-19 ៦,៤១១ករណីថ្មី ត្រឹមតែមួយថ្ងៃ

ចំនួនករណីឆ្លងជំងឺ COVID-19 ក្នុងប្រទេសមីយ៉ាន់ម៉ា កើនឡើងដល់ ១៤៩នាក់

ចំនួនករណីឆ្លងជំងឺ COVID-19 ក្នុងប្រទេសមីយ៉ាន់ម៉ា កើនឡើងដល់ ១៤៩នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.