Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ក្រុមកសិករក្នុងស្រុកគោលដៅចំនួន៦ នៃខេត្តសៀមរាប ទទួលបានទីផ្សារច្រើន សម្រាប់បន្លែសុវត្ថិភាពធម្មជាតិ និងមាន់ស្រែ

ដោយ Pothe Thun
12/05/2020
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
310
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមកសិករ ក្នុងស្រុកគោលដៅចំនួន៦ របស់ខេត្តសៀមរាប បាននិងកំពុងមានជីវភាពល្អប្រសើរ ខណៈទីផ្សារ បន្លែសុវត្ថិភាពធម្មជាតិ និងមាន់ស្រែ មានការកើនឡើង ក្រោមការជួយជ្រោមជ្រែងពី គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ឬហៅកាត់ថា អាមស៏( AIMS) បើតាមការលើកឡើងរបស់ លោក ភឿន គីមលី ប្រធានមន្ទីរពាណិជ្ជកម្ម និងជាប្រធានដឹកនាំការអនុវត្តគម្រោងក្នុងខេត្តសៀមរាប នៅថ្ងៃទី១១ ខែឧសភាឆ្នាំ២០២០។

លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បន្ថែមថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ទទួលបានឥណទានពីមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម( IFAD ) និងរាជរដ្ឋាភិបាលកម្ពុជា និងអនុវត្តន៍ដោយក្រសួងពាណិជ្ជកម្ម។

ចំពោះផលិតផលដែលសំខាន់ និងជាយុទ្ធសាស្រ្ត របស់គម្រោងនេះ មានចំនួន៥ប្រភេទគឺ មាន់ស្រែ បន្លែសុវត្ថិភាព ដំឡូងមី ស្រូវក្រអូប និងសសៃសូត្រ។ ដោយឡែក គិតត្រឹមឆ្នាំ២០១៩ ក្នុងខេត្តសៀមរាប មានសក្ដានុពល លើផលិតផល២ប្រភេទ គឺបន្លែសុវត្ថិភាព និងមាន់ស្រែ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ដើម្បីធានា ដល់ការបែងចែកចំណូលដល់កសិករ និងធានាការផ្គត់ផ្គង់ដល់ទីផ្សារ គម្រោងនេះបានរៀបចំកសិករ ជាក្រុម ឬសហគមន៍ ដែលមកដល់បច្ចុប្បន្ន សម្រាប់ស្រុកគោលដៅទាំង ៦ នេះ មានក្រុមផលិតចំនួន៣១ ស្មើនឹង ១,៣៨២គ្រួសារ ក្នុងនោះ ក្រុមផលិតមាន់ស្រែចំនួន១៤ និងក្រុមផលិតបន្លែសុវត្ថិភាព ចំនួន១៧។

លោកប្រធានមន្ទីរ បញ្ជាក់ថា ក្រៅពី រក្សាតម្លៃ និងបរិមាណផ្គត់ផ្គង់លើទីផ្សារ គម្រោងនេះ ក៏គាំទ្រដល់ ការវិនិយោគ បង្កើនសេវាអភិវឌ្ឍន៍អាជីវកម្ម និងធាតុចូលទីផ្សារផងដែរ។

គួរជម្រាបដែរថា គម្រោងនេះ មានរយៈពេល៥ឆ្នាំ ដោយចាប់ផ្តើមពីចុងខែកុម្ភៈឆ្នាំ២០១៧ អនុវត្តមានពេញលេញនៅក្នុងឆ្នាំ២០១៨ នឹងត្រូវបញ្ចប់នៅចុងខែមិនាឆ្នាំ២០២៣ ក្នុងគោលដៅលើកកម្ពស់ជីវភាពកសិករខ្នាតតូចនៅកម្ពុជា តាមរយៈនៃការបង្កើនប្រាក់ចំណូលផ្សារភ្ជាប់ទៅនឹង កសិ-អាជីវកម្ម និងទីផ្សារ ឬក៏អាចនិយាយបានថា ការអនុវត្តគម្រោងនេះវាស្ថិតក្នុងគោលបំណង នៃការធ្វើឲ្យមានការកើនឡើង នូវប្រាក់ចំណូលរបស់កសិករខ្នាតតូច រួមទាំងកសិករក្រីក្រតាមរយៈប្រសិទ្ធភាព នៃការវិនិយោគសាធារណៈ។

អត្ថបទ និង រូបភាព៖ ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ សេង ផល្លី

Tags: ទីផ្សារកសិកម្មបន្លែសុវត្ថិភាពធម្មជាតិមាន់ស្រែ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង់គ្លេសលោតមកលេខ៣វិញ ជាប្រទេសមានករណីឆ្លង COVID-19 ច្រើនជាងគេលើភពផែនដី

អង់គ្លេសលោតមកលេខ៣វិញ ជាប្រទេសមានករណីឆ្លង COVID-19 ច្រើនជាងគេលើភពផែនដី

ផ្ទះលក់គ្រឿងសំណង់មួយកន្លែងនៅភូមិវត្ត ក្នុងឃុំស្រែណូយ ត្រូវអគ្គិភ័យឆាបឆេះស្ទើរគ្មានសល់ កាលពីព្រឹកមិញនេះ

ផ្ទះលក់គ្រឿងសំណង់មួយកន្លែងនៅភូមិវត្ត ក្នុងឃុំស្រែណូយ ត្រូវអគ្គិភ័យឆាបឆេះស្ទើរគ្មានសល់ កាលពីព្រឹកមិញនេះ

ប៉ូលិសកូរ៉េខាងត្បូងកំពុងតាមរកមនុស្សជិត ២,០០០នាក់ ដែលធ្លាប់ចូលបារ និងក្លឹបនៅសេអ៊ូល ឲ្យមកធ្វើតេស្តរក COVID-19 ជាបន្ទាន់!

ប៉ូលិសកូរ៉េខាងត្បូងកំពុងតាមរកមនុស្សជិត ២,០០០នាក់ ដែលធ្លាប់ចូលបារ និងក្លឹបនៅសេអ៊ូល ឲ្យមកធ្វើតេស្តរក COVID-19 ជាបន្ទាន់!

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.