Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្តសៀមរាប ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកខ្ពស់ ទោះអ្នកជំងឺកូវីដ១៩នៅកម្ពុជា បានជាសះស្បើយអស់ក្ដី

ដោយ Pothe Thun
18/05/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អភិបាលខេត្តសៀមរាប ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកខ្ពស់ ទោះអ្នកជំងឺកូវីដ១៩នៅកម្ពុជា បានជាសះស្បើយអស់ក្ដី
150
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងណែនាំដល់អាជ្ញាធរក្រុងស្រុក រហូតដល់ថ្នាក់ភូមិ ត្រូវបន្តយកចិត្តទុកពិនិត្យសុខភាពប្រជាពលរដ្ឋទើបមកពីបរទេស ការដាក់ខ្លួននៅដាច់ដោយឡែក១៤ថ្ងៃ ជាពិសេសណែនាំដល់ប្រជាពលរដ្ឋ កុំធ្វើចំណាកស្រុកទៅបរទេស ដោយខុសច្បាប់។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមថា បញ្ហាជម្ងឺឆ្លងកូវីដ១៩ យើងត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ថ្វីត្បិតតែក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសនាពេលថ្មីៗនេះថា ចំពោះអ្នកជំងឺកូវីដ១៩ ម្នាក់ចុងក្រោយគេ ពោលគឺអ្នកជំងឺ ទី១២២ បានជាសះស្បើយ ដែលបានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសគ្មានអ្នកជំងឺកូវីដ១៩ (ជាសះស្បើយ១០០ភាគរយ) និងអ្នកជំងឺកំពុងសម្រាកព្យាបាលទៀតឡើយ។

ឆ្លៀតក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាម បានបញ្ជាក់ជូនឯកឧត្តមអភិបាលខេត្ត ជុំវិញសារព័ត៌មានវៀតណាម បានផ្សព្វផ្សាយថា មានករណីជនជាតិវៀតណាមម្នាក់ បានចាកចេញពីខេត្តសៀមរាប និងបានទៅដល់ប្រទេសរបស់ខ្លួនវិញ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ហើយត្រូវបានរកឃើញថាវិជ្ជមានវីរុសកូវីដ១៩ ដោយអាជ្ញាធរវៀតណាម នៅថ្ងៃទី១៥ ខែឧសភា។ ករណីនេះ ពុំមានភ័ស្តុតាងជាក់លាក់ណាមួយបង្ហាញថា បានឆ្លងមេរោគនៅកម្ពុជា ឬនៅប្រទេសវៀតណាមនោះទេ។ ជាមួយនោះ រាជរដ្ឋាភិបាលកម្ពុជា មិនបានទទួលបានព័ត៌មានផ្លូវការណាមួយពីភាគីវៀតណាម ចំពោះករណីដែលបានលើកឡើងនៅក្នុងសារព័ត៌មានបានចុះផ្សាយនោះទេ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបានបន្តថា ក្រសួងសុខាភិបាល ក៏មិនអាចសន្និដ្ឋានបានថា ការចម្លងនោះវាអាចឆ្លងនៅប្រទេស វៀតណាមដែរទេ? ដោយសារការចម្លងមេរោគនេះ វាអាចកើតមានឡើងគ្រប់ទីកន្លែង គ្រប់កាលៈទេសៈ និងគ្រប់ពេលវេលាទាំងអស់ ជាពិសេសទៅទៀតនោះ គឺនៅពេលដែលបុគ្គលធ្វើដំណើរចល័តតែម្តង ហើយគ្រប់ព័ត៌មានដែលទទួលបាន ក្រុមមន្ត្រីជំនាញ តែងតែធ្វើការស្រាវជ្រាវនៅព្រះរាជាណាចក្រកម្ពុជា ដោយបានធ្វើការរុករកឱ្យអស់លទ្ធភាព។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ កន្លងមកនេះ សារព័ត៌មាន VN Express និង Vietnam News របស់ប្រទេស វៀតណាម បានផ្សាយថា រកឃើញករណីវិជ្ជមានទី៣១៥ ទៅលើបុរសជនជាតិវៀតណាមម្នាក់ អាយុ៣៩ឆ្នាំ ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា កាលពីខែមករា និងបានវិលត្រលប់ទៅប្រទេសរបស់ខ្លួនវិញកាលពីថ្ងៃទី០២ ខែឧសភា ហើយអាជ្ញាធរវៀតណាម បានធ្វើតេស្តរកមេរោគកូវីដ១៩ ទៅលើបុរសរូបនេះ នៅថ្ងៃទី០៥ ខែឧសភា ប៉ុន្តែលទ្ធផលគឺអវិជ្ជមាន រហូតដល់ថ្ងៃទី១៥ ខែឧសភា ទើបអាជ្ញា ធរវៀតណាម ធ្វើតេស្តលើបុរសនេះម្តងទៀត ហើយលទ្ធផលគឺវិជ្ជមានវីរុសកូវីដ១៩ ៕

អត្ថបទ និង រូបថត ៖ ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ សេង ផល្លី

Tags: អភិបាលខេត្ត​សៀមរាបអ្នកជំងឺកូវីដ១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរសុខាភិបាលខេត្តសៀមរាប៖ ការចុះផ្សាយថារកឃើញជនជាតិវៀតណាមម្នាក់ បានឆ្លងមេរោគកូវីដ១៩នៅកម្ពុជា ពុំទាន់មានការផ្ដល់ព័ត៌មានជាក់លាក់ពីរដ្ឋាភិបាលវៀតណាមឡើយ

មន្ទីរសុខាភិបាលខេត្តសៀមរាប៖ ការចុះផ្សាយថារកឃើញជនជាតិវៀតណាមម្នាក់ បានឆ្លងមេរោគកូវីដ១៩នៅកម្ពុជា ពុំទាន់មានការផ្ដល់ព័ត៌មានជាក់លាក់ពីរដ្ឋាភិបាលវៀតណាមឡើយ

ឥណ្ឌាកើនឡើងយ៉ាងគំហុកដោយនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញអ្នកឆ្លង COVID-19 ថ្មីៗជិត៥,០០០នាក់

ឥណ្ឌាកើនឡើងយ៉ាងគំហុកដោយនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញអ្នកឆ្លង COVID-19 ថ្មីៗជិត៥,០០០នាក់

ក្នុងរបាយការណ៍ប្រចាំថ្ងៃនៅថ្ងៃអង្គារនេះ ចិនរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន៦នាក់ទៀត

ក្នុងរបាយការណ៍ប្រចាំថ្ងៃនៅថ្ងៃអង្គារនេះ ចិនរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន៦នាក់ទៀត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.