Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

រដ្ឋមន្ត្រីក្រសួងអប់រំបង្ហាញថាវិស័យអប់រំនៅកម្ពុជាមានបញ្ហាប្រឈមមួយចំនួនដែលត្រូវការវិធានការបន្ទាន់ដើម្បីពង្រឹងគុណភាព

ដោយ Pothe Thun
12/12/2018
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
3.3k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីលទ្ឋផលនៃកម្មវិធីអន្តរជាតិរង្វាយតម្លៃការសិក្សារបស់សិ្សសម្រាប់ប្រទេសកំពុងអភិវឌ្ឍ នៅសណ្ឋាគារខេមរាអង្គរ ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី១២ខែធ្នូឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា មានប្រសាសន៍ថា កម្ពុជាបានចូលរួមក្នុងកម្មវិធីអន្តរជាតិរង្វាយតម្លៃការសិក្សារបស់សិ្សសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ហៅកាត់ថាPISA-Dក្នុងឆ្នាំ២០១៦ ដែលជាគម្រោងតែមួយគត់ផ្តួចផ្តើមបង្កើតឡើងដោយអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍ ហៅកាត់ថាOECD និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀតក្នុងបំណងធ្វើតេស្តរង្វាយតម្លៃការសិក្សារបស់សិស្សសម្រាប់ប្រទេសចំណូលទាប និងមធ្យម ដែលគម្រោងនេះរួមចំណែកក្នុងការពិនិត្យតាមដានគោលដៅអប់រំជាសកលទាក់ទងទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា លទ្ឋផលPISA-D បានបង្ហាញពីសិស្សអាយុ១៥ឆ្នាំនៅកម្ពុជា មានសមត្ថភាពខ្ពស់ជាងសិស្សអាយុ១៥ឆ្នាំនៅប្រទេសសេណេហ្គាល់និងសំប៊ី លើគ្រប់មុខវិជ្ជា និងមានសមត្ថភាពលើមុខវិជ្ជាគណិតវិទ្យាប្រហាក់ប្រហែលនឹងសិស្សក្នុងបណ្តាប្រទេសចូលរួមក្នុងកម្មវិធីអន្តរជាតិរង្វាយតម្លៃការសិក្សារបស់សិ្សសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ប៉ុន្តែចំពោះអំណាននិងវិទ្យាសាស្ត្រវិញ សិស្សកម្ពុជាជាមធ្យមមានសមត្ថភាពទាបជាងសិស្សនៅបណ្តាប្រទេសជាសមាជិក PISA-D និងប្រទេសសមាជិកអាស៊ាន មានវៀតណាម ថៃ ឥណ្ឌូណេស៊ី និងសឹង្ហបុរី ហើយសិស្សកម្ពុជា មានវិន័យល្អក្នុងថ្នាក់រៀន ស្តាប់គ្រូ មិនឡូឡាប្រសើរជាងសិស្សជាសមាជិក PISA-DនិងOECD ជាពិសេសពួកគេភាគច្រើនបង្ហាញពីទស្សនៈវិជ្ជមានចំពោះគ្រូបង្រៀន។

ឯកឧត្តម ហង់ ជួនណារ៉ុន មានប្រសាសន៍បន្ថែមទៀតថា យ៉ាងណាក៏ដោយ ក៏ការវិភាគបានបង្ហាញថា កម្ពុជាមានបញ្ហាប្រឈមមួយចំនួនក្នុងវិស័យអប់រំដែលត្រូវការវិធានការបន្ទាន់ដើម្បីពង្រឹងគុណភាពអប់រំ ដូចជាសិស្សរៀនត្រួតថ្នាក់ សិស្សចូលរៀនយឺត រៀនក្រោមកម្រិតថ្នាក់ដែលខ្លួនត្រូវរៀន បើធៀបនឹងអាយុ ការបាត់ម៉ោងសិក្សា ដោយសារគ្រូនិងសិស្សមកយឺត ខណៈដែលការមកយឺតរបស់គ្រូ បានឆ្លុះបញ្ចាំងពីការគ្រប់គ្រងតាមសាលារៀននៅកម្ពុជា ដែលជាកត្តាឱ្យសិស្សមករៀនយឺត និងកត្តាប៉ះពាល់ដល់គុណភាពបង្រៀន និងការសិក្សារបស់សិស្ស ហើយចំនួនម៉ោងសិក្សានៅកម្ពុជា ពីបឋមដល់អនុវិទ្យាល័យ ប្រហាក់ប្រហែលនឹងបណ្តាប្រទេសទទួលពិន្ទុខ្ពស់លើរង្វាយតម្លៃPISA ដូចជាកូរ៉េខាងត្បូង ចិនម៉ាកាវ ជប៉ុន សឹង្ហបុរី ហើយម៉ោងសិក្សានេះ មិនមែនជាបញ្ហាធ្វើឱ្យសិស្សនៅកម្ពុជារៀនខ្សោយនោះទេ ផ្ទុយមកវិញ ការបាត់ម៉ោងនិងគុណភាពបង្រៀនទើបជាបញ្ហាចម្បង ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ក្រសួងអប់រំព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំក្រសួងព័ត៌មានអះអាងថា ក្រសួងបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីអនុវត្តកម្មវិធីកែទម្រង់នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣របស់ខ្លួន

ថ្នាក់ដឹកនាំក្រសួងព័ត៌មានអះអាងថា ក្រសួងបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីអនុវត្តកម្មវិធីកែទម្រង់នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣របស់ខ្លួន

នាយិកាសាលាបឋមសិក្សាហ៊ុនសែនស្វាយចេក បង្ហាញថាការអប់រំបេតិកភណ្ឌនិងជំរុញការយល់ដឹងផ្នែកវប្បធម៌ដល់កុមារ គឺទាមទារឱ្យមានការជួយពីអ្នកជំនាញបន្ថែមលើម៉ោងសិក្សា

នាយិកាសាលាបឋមសិក្សាហ៊ុនសែនស្វាយចេក បង្ហាញថាការអប់រំបេតិកភណ្ឌនិងជំរុញការយល់ដឹងផ្នែកវប្បធម៌ដល់កុមារ គឺទាមទារឱ្យមានការជួយពីអ្នកជំនាញបន្ថែមលើម៉ោងសិក្សា

ម្សិលមិញ ក្រុមប្រឹក្សាខេត្តសៀមរាបបើកកិច្ចប្រជុំសាមញ្ញលើកទី៥៥ ដោយផ្ដោតបន្ថែមលើបញ្ហាសំរាម ការជួសជុលផ្លូវថ្នល់ និងការរំលោភយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ក្រៅពីរបៀបវារៈដែលបានគ្រោងទុក

ម្សិលមិញ ក្រុមប្រឹក្សាខេត្តសៀមរាបបើកកិច្ចប្រជុំសាមញ្ញលើកទី៥៥ ដោយផ្ដោតបន្ថែមលើបញ្ហាសំរាម ការជួសជុលផ្លូវថ្នល់ និងការរំលោភយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ក្រៅពីរបៀបវារៈដែលបានគ្រោងទុក

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.