Thursday, June 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ម្សិលមិញ ក្រុមប្រឹក្សាខេត្តសៀមរាបបើកកិច្ចប្រជុំសាមញ្ញលើកទី៥៥ ដោយផ្ដោតបន្ថែមលើបញ្ហាសំរាម ការជួសជុលផ្លូវថ្នល់ និងការរំលោភយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ក្រៅពីរបៀបវារៈដែលបានគ្រោងទុក

ដោយ Pothe Thun
12/12/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
46
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីព្រឹកថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ខ្លួននៅសាលប្រជុំសាលាខេត្តសៀមរាប ដោយមានរបៀបវារៈសំខាន់ៗមួយចំនួន ក្រោមអធិបតីភាពឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង លោក លី សំរិទ្ធ អភិបាលរងខេត្ត និងជាតំណាងឯកឧត្ដមអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និង លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាក្នុងខេត្ត អភិបាលនិងប្រធានក្រុមប្រឹក្សាក្រុងស្រុក ព្រមទាំងចៅសង្កាត់ទាំង១២ក្នុងក្រុងសៀមរាប ។

ក្រៅពីរបៀបវារៈដែលបានគ្រោងទុកឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត បានមានមតិលើកឡើងសុំឲ្យអាជ្ញាធរខេត្ត និង អង្គភាពពាក់ព័ន្ធ ឆ្លើយបំភ្លឺនូវបញ្ហាមួយចំនួនក្នុងក្រុងសៀមរាប រួមមានបញ្ហាសំរាម , បញ្ហាផ្លូវថ្នល់ដែលខូចខាតមិនទាន់ឃើញធ្វើការជួសជុលឡើងវិញ និង បញ្ហានៃការរំលោភយកដីចំណីផ្លូវសាធារណៈធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក លី សំរិទ្ធ អភិបាលរងខេត្ត បានបកស្រាយបំភ្លឺជូនអង្គប្រជុំ ចំពោះបញ្ហាដែលបានលើកឡើង ដូចជាបញ្ហាការរំលោភដីចំណីផ្លូវ ដែលករណីនេះ អាជ្ញាធរខេត្ត បានចាត់វិធានការឱ្យ អាជ្ញាធរក្រុង អនុវត្តចំពោះសំណង់អាណាធិបតេយ្យ ដែលបានយកដីចំណីផ្លូវ និង ដី របស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលធ្វើឲ្យមានផលប៉ះ ពាល់ដល់ផលប្រយោជន៍សាធារណៈ និង ការជួសជុលផ្លូវថ្នល់ដែលខូចខាតនឹងចាប់ផ្ដើមនៅដើមឆ្នាំ២០១៩នេះ ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះសាកសួរ និងផ្ដល់ព័ត៌មានពីអត្ថប្រយោជន៍នៃបណ្ណសមធម៌ដល់ពលរដ្ឋនៅស្រុកបន្ទាយស្រី

ក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះសាកសួរ និងផ្ដល់ព័ត៌មានពីអត្ថប្រយោជន៍នៃបណ្ណសមធម៌ដល់ពលរដ្ឋនៅស្រុកបន្ទាយស្រី

31/05/2023
គម្រោងសាងសង់ផ្លូវបេតុង និងជុសជុលផ្លូវគ្រួសក្រហម ក្នុងឃុំចំនួន២ នៃស្រុកសូទ្រនិគម បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុង និងជុសជុលផ្លូវគ្រួសក្រហម ក្នុងឃុំចំនួន២ នៃស្រុកសូទ្រនិគម បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

31/05/2023

ក្នុងឱកាសនោះដែរ លោក លី សំរិទ្ឋ បានសំណូមពរ ឲ្យកម្លាំងមានសមត្ថកិច្ច និងមន្ត្រីមន្ទីរជំនាញ ត្រូវសហការគ្នា ត្រួតពិនិត្យឡើងវិញ រាល់ការធ្វើចរាចរណ៍របស់រថយន្តធំៗ និងត្រួតពិនិត្យចំពោះអ្នក បើកបររថយន្តទាំងនោះ ខ្លាចក្រែងមានសារធាតុញៀនក្នុងខ្លួន ព្រោះឥរិយាបទនៃបើកបររបស់ពួកគាត់មួយចំនួន ហាក់ដូចជាមិនប្រក្រតី ការដឹកជញ្ជូនដីធ្លាក់តាមដងផ្លូវ និង ធ្វើឲ្យខូចផ្លូវ បាត់នូវសោភណ្ឌភាពក្រុង ។

មានមតិបូកសរុបបិទអង្គប្រជុំ ឯកឧត្តម អ៊ឹង ហឿន បានក្រើនរំលឹក និង ជំរុញឲ្យថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ក្រុង ស្រុក សំដៅឆ្ពោះទៅរកមូលដ្ឋាន បម្រើប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរថែមទៀត ធ្វើការកែលម្អភាពអសកម្ម នានា និង ដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ជាពិសេសចំពោះអ្នកដែលសាងសង់រំលោភយកដីចំណីផ្លូវរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិរបស់ខ្លួន សូមឲ្យអាជ្ញាធរខេត្ត អាជ្ញាធរក្រុងនិងសមត្ថកិច្ចនគរបាល អង្គភាពមន្ទីរពាក់ព័ន្ឋនានា ត្រូវសហការគ្នាឈរលើវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ប្រកបដោយតម្លាភាពនិងយុត្តិធម៌ ពញរមទាំងបន្តយកចិត្តទុកដាក់ខ្ពស់ត្រួតពិនិត្យចំពោះអ្នកបើកបររថយន្តធុនធ្ងន់ ដូចជា រថយន្តក្រុង រថយន្តដឹកដី និង កុងទឺន័រ ធ្វើការត្រួតពិនិត្យរកសារធាតុញៀន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និង គ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ដោយសារតែអ្នកបើកបររថយន្តធំៗទាំងនោះខ្វះការប្រុងប្រយ័ត្ន ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
#មន្ទីរព័ត៌មានខេត្តសៀមរាប

Tags: កិច្ចប្រជុំសាមញ្ញលើកទី៥៥ក្រុមប្រឹក្សាខេត្តព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ដេចក្រឡាហោម ស ខេង ក្រើនរំលឹកដល់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ត្រូវសហការទប់ស្កាប់ និងបង្រ្កាបបទល្មើសគ្រឿងញៀន

សម្ដេចក្រឡាហោម ស ខេង ក្រើនរំលឹកដល់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ត្រូវសហការទប់ស្កាប់ និងបង្រ្កាបបទល្មើសគ្រឿងញៀន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រើនរំលឹកដល់អភិបាលខេត្តសៀមរាបថ្មី ត្រូវប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ខេត្ត យកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋ និងត្រូវចេះសាមគ្គីភាពផ្ទៃក្នុង

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រើនរំលឹកដល់អភិបាលខេត្តសៀមរាបថ្មី ត្រូវប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ខេត្ត យកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋ និងត្រូវចេះសាមគ្គីភាពផ្ទៃក្នុង

អភិបាលខេត្តសៀមរាបថ្មីអះអាងថានឹងខិតខំបំពេញការងារជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ឋភាព ខណៈដែលសម្តេចក្រឡាហោម ជឿជាក់ថាអភិបាលខេត្តថ្មីនេះ នឹងប្រើប្រាស់សមត្ថភាពនិងបទពិសោធន៍ក្នុងការដឹកនាំ ដើម្បីរួមគ្នាបន្តអភិវឌ្ឍន៍នូវសមិទ្ឋផលនានាក្នុងខេត្ត

អភិបាលខេត្តសៀមរាបថ្មីអះអាងថានឹងខិតខំបំពេញការងារជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ឋភាព ខណៈដែលសម្តេចក្រឡាហោម ជឿជាក់ថាអភិបាលខេត្តថ្មីនេះ នឹងប្រើប្រាស់សមត្ថភាពនិងបទពិសោធន៍ក្នុងការដឹកនាំ ដើម្បីរួមគ្នាបន្តអភិវឌ្ឍន៍នូវសមិទ្ឋផលនានាក្នុងខេត្ត

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    644 shares
    Share 258 Tweet 161
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

    87 shares
    Share 35 Tweet 22

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (491)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,071)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,729)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (730)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (787)
  • សាសនា និង មនុស្សធម៌ (830)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.