Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ឯកឧត្តម ព្រុំ សុខា កោតសរសើរចំពោះ ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលបានបំពេញបេសសកម្ម ការពារអាយុជីវិតប្រជាពលរដ្ឋ ក្នុងស្ថានភាពរីករាលដាលនៃមេរោគកូវីដ-១៩ បានជោគជ័យ !

ដោយ Pothe Thun
29/05/2020
នៅក្នុង ព័ត៌មានជាតិ
ឯកឧត្តម ព្រុំ សុខា កោតសរសើរចំពោះ ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលបានបំពេញបេសសកម្ម ការពារអាយុជីវិតប្រជាពលរដ្ឋ ក្នុងស្ថានភាពរីករាលដាលនៃមេរោគកូវីដ-១៩ បានជោគជ័យ !
49
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: និងថ្នាក់ដឹកនាំក្រសួង ដោយមានការចូលរួមពី ឯកឧត្តម អ៊ាន ឃុន សមាជិកក្រុមប្រឹក្សាខេត្ត លោក ពិន ប្រាកដ អភិបាលរង ខេត្តសៀមរាប ព្រមទាំងប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ទីរមុខងារសាធារណៈខេត្ត បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ គ្រូពេទ្យ និងបុគ្គលិកពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្ត សរុបចំនួនជាង ៤០នាក់ ។

ក្នុងមតិស្វាគមន៍ លោក ពិន ប្រាកដ អភិបាលរងខេត្ត មានប្រសាសន៍ថា៖ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ រដ្ឋបាលខេត្តសៀមរាប បានចាត់វិធានការជាច្រើនតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ដោយបានសហការជាមួយ មន្ទីរ អង្គភាពនានាជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេសមន្ទីរសុខាភិបាលខេត្ត អនុវត្តវិធានការបង្ការ ទប់ស្កាត់ និងអប់រំប្រជាពលរដ្ឋជាប្រចាំក្នុងភូមិសាស្រ្តរបស់ខ្លួនទទួលបាលលទ្ធផលល្អប្រសើរ។ ក្នុងដំណើការនៃការបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺ កូវីដ១៩ លោក លោកស្រី ដែលជាវេជ្ជបណ្ឌិត និងបុគ្កលិកសុខាភិបាលទាំងអស់ គឺជាមន្ត្រីជួរមុខដែលប្រឈមនឹងបញ្ហាឆ្លងជំងឺខ្លាំងបំផុត ប៉ុន្តែជានិច្ចកាល លោក លោកស្រីបានបំពេញភារកិច្ចរបស់ខ្លួនយ៉ាងល្អ ប្រកបដោប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

ក្នុងពិធីជួបសំណេះសំណាលនោះ ឯកឧត្ដម ព្រុំ សុខា បានថ្លែងការកោតសរសើរដល់គ្រូពេទ្យ និងបុគ្គលិកពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលកន្លងបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ ដើម្បីថែទាំសុខភាពសាធារណ: និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ក្នុងស្ថានភាពនៃការរីករាលដាលនៃមេរោគកូវីដ-១៩ ។ ស្ថិតក្នុងស្ថានភាពមានហានិភ័យនោះបុគ្គលិកសុខាភិបាលគឺជាភ្ញាក់ងារជួរមុខក្នុងការការពារអាយុជីវិតប្រជាជនយើង ស្របតាមការដឹកនាំរបស់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងពីស្ថានភាពចុងក្រោយ នៃការវិវត្តន៍ជម្ងឺកូវីដ-១៩ និងផលវិបាកនៃជម្ងឺកូវីដ-១៩ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ដោយចាំបាច់ទាមទារការចូលរួមទាំងអស់គ្នា ពីគ្រប់ភាគី ។ ភាពជោគជ័យជាបន្តបន្ទាប់នៃការមើលថែ ព្យាបាលអ្នកជំងឺឆ្លងដោយវីរុសកូវីដ១៩ នាពេលកន្លងមក មិនមែនតែមន្ត្រីសុខាភិបាលតែម្ខាងនោះទេ ពោលគឺត្រូវការកិច្ចសហការ សាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំទើបទទួលបានលទ្ឋផលល្អ។

ឯកឧត្តម រដ្ឋមន្ត្រី បានក្រើនរំលឹកថា ដរាបណាដែលពិភពលោកពុំទាន់រកឃើញវ៉ាក់សាំងការពារ ឬពុំទាន់មានឱសថព្យាបាលជម្ងឺឆ្លងកូវីត-១៩ទេនោះ វិធានការកាពារ និងត្រូវបន្តសកម្មភាពដោយគ្មានកាលកំណត់ឡើយ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តល់ថវិកាចំនួន ៦ លានរៀល និងសម្ភារៈមួយចំនួនទៀតដូចជា: ម៉ាស៥០ប្រអប់ អាល់កុល៩០លីត្រ និង ទឹកសាប៊ូលាងដៃ៩០លីត្រ ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត ៕

អត្ថបទ និងរូបភាព: លោក យូ វង្ស

Tags: ព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រេស៊ីលបំបែកកំណត់ត្រាថ្មីដ៏អាក្រក់ ដោយមានអ្នកឆ្លង COVID-19 រហូតដល់ «២៦,៤១៧នាក់ក្នុង១ថ្ងៃ»

ប្រេស៊ីលបំបែកកំណត់ត្រាថ្មីដ៏អាក្រក់ ដោយមានអ្នកឆ្លង COVID-19 រហូតដល់ «២៦,៤១៧នាក់ក្នុង១ថ្ងៃ»

ឥណ្ឌាបំបែកកំណត់ត្រាខ្ពស់ពុំធ្លាប់មាន ដោយក្នុងមួយថ្ងៃមានអ្នកឆ្លង COVID-19 ៧,៤៦៦នាក់

ឥណ្ឌាបំបែកកំណត់ត្រាខ្ពស់ពុំធ្លាប់មាន ដោយក្នុងមួយថ្ងៃមានអ្នកឆ្លង COVID-19 ៧,៤៦៦នាក់

ក្រុមហ៊ុនរបស់ប្រទេសបារាំង កំពុងសិក្សាគម្រោងរៀបចំសួនកម្សាន្តធំមួយក្នុងខេត្តសៀមរាប

ក្រុមហ៊ុនរបស់ប្រទេសបារាំង កំពុងសិក្សាគម្រោងរៀបចំសួនកម្សាន្តធំមួយក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.