Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះមេគណនិងសហការីសាលាគណខេត្តសួរសុខទុក្ខ និងនាំយកទេយ្យវត្ថុប្រគេនដល់វត្តអារាមទាំង១២នៅក្នុងស្រុកអង្គរធំ ខេត្តសៀមរាប

ដោយ Pothe Thun
01/07/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
41
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ សហការីសាលាគណខេត្ត មន្ត្រីមន្ទីរធម្មការនិងសាសនាខេត្តសៀមរាប ក្រោមកិច្ចដឹកនាំពីសំណាក់ ព្រះធម្មសិរី ជុំ គឹមឡេង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះសុមង្គលសិលាចារ្យ មេគណខេត្តសៀមរាប បាននិមន្តនិងអញ្ជើញចុះសួរសុខទុក្ខជាមួយព្រះចៅអធិការទាំង១២វត្ត របស់ស្រុកអង្គរធំខេត្តសៀមរាប ដើម្បីបានដឹងពីភាពជាក់ស្តែងពីការលំបាកនិងបញ្ហាផ្សេងៗក្នុងទីគ្រាលំបាក ដោយសារតែមេរោកូវីដ-១៩ ដែលបានបណ្តាលឱ្យប៉ះពាល់ដល់ជីវភាពប្រជាពុទ្ធបរិស័ទទូទៅ និងមួយផ្នែកដល់សហគមន៍វត្តអារាមព្រះពុទ្ធសាសនាផងដែរ ។

ព្រះសាសនសត្ថា តង់ តន ព្រះបាឡាត់គណខេត្តសៀមរាប និងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្នមានសង្ឃដីកាថា នេះជាស្រុកទី៧ហើយដែលសាលាគណនិងមន្ត្រីសង្ឃខេត្តបានចុះសួរសុខទុក្ខ ហើយដំណើរសួរសុខទុក្ខដល់ព្រះសង្ឃ នៅតាមទីអារាមនានា ក្នុងទូទាំងខេត្ត គឺអនុវត្តទៅតាមសេចក្តីជូនដំណឹងនិងការណែនាំរបស់ គណៈសង្ឃនាយកដែលបានជូនដំណឹងឱ្យគណៈសង្ឃខេត្តចុះសួរសុខទុក្ខព្រះសង្ឃតាមមូលដ្ឋានក្នុងពេលជំងឺកូវីដ១៩កំពុងរាតត្បាតជុំវិញសកលលោក ខណៈដែលប្រជាពុទ្ឋបរិស័ទជិតឆ្ងាយ មិនបានជួបជុំប្រារព្ឋពិធីផ្សេងៗ តាមប្រពៃណីទំនៀមទំលាប់ ដោយសារខ្លាចឆ្លងវីរុសកូវីដ១៩ និងដោយការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា អំពីវិធានការ ការពារ បង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ទៅក្នុងគ្រួសារនិងសហគមន៍ ។

មានថេរៈដីការ ក្នុងឱកាសនោះ ព្រះធម្មសិរី ជុំ គឹមឡេង ណែនាំឱ្យព្រះចៅអធិការគ្រប់វត្តក្នុងខេត្ត ត្រូវពិនិត្យមើលវត្តរស់ខ្លួនបើមានការខ្វះខាតផ្នែកចង្ហាន់សូមរាយការណ៍ជាបន្ទាន់ ចៀសវាងការបង្ហោះរូបភាពមិនសមរម្យ តាមបណ្តាញសង្គមដែលមិនបានរាយការណ៍និងមិនបានពិនិត្យឱ្យបានច្បាស់លាស់ជាមុន អាចឱ្យជនមួយចំនួនយល់ច្រឡំនិងបំប៉ោងព័ត៌មានទៅជាព័ត៌មានមិនពិត ជាហេតុនាំឱ្យកើតចលាចលក្នុងប្រទេស ថារាជរដ្ឋាភិបាលមិនបានគិតគូរដល់ព្រះសង្ឃនិងនាំឱ្យប៉ះពាល់ដល់នយោបាយដ៍ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល យើងទៀតផង ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ព្រះធម្មសិរី ជុំ គឹមឡេងមានថេរៈដីការទៀតថាលោកគ្រូចៅអធិការគ្រប់វត្តទាំងអស់ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសត្រូវអនុវត្តឱ្យបានល្អនូវវិធានការការពារកុំឱ្យឆ្លងមេរោគកូវីដ-១៩ ទាំងព្រះសង្ឃ និងពុទ្ធបរិស័ទទូទៅ ព្រោះមេរោគនេះវាកាចសារហាវនិងធ្វើឱ្យមនុស្សរាប់ម៉ឺននាក់បានស្លាប់នៅទូទាំងពិភពលោក ទាំងព្រះសង្ឃ ទាំងគ្រហស្ថគ្រប់អង្គ គ្រប់រូប សូមរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងបង្កើនស្មារតីការពារតាមវិធាននានា ដែលក្រសួង សុខាភិបាលបានណែនាំ នេះជាពេលវេលាដែលយើងត្រូវរួមគ្នា ទប់ស្កាត់ និងកម្ចាត់ជំងឺនេះ យើងមិនត្រូវមើលស្រាលឬធ្វេសប្រហែសនិងប្រមាថជាដាច់ខាត។ បើមានបងប្អូនញាតិមិត្តចំណូលមកពីប្រទេសជិតខាងសូមជួយណែនាំគាត់ឱ្យស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ តាមវិធានការបង្ការរបស់ក្រសួងសុខាភិបាល។ព្រះមេគណបានដាស់តឿនក្រើនរំលឹកដល់ភិក្ខុសាមណេរទាំងអស់ ក្នុងរដូវចូលព្រះវស្សាខាងមុខនេះ គប្បីសំអាតទីអារាមឱ្យសមរម្យ ត្រៀមព្រះកាយដើម្បីបវរណាចូលព្រះវស្សាទៅតាមព្រះវិន័យ ចៀសវាងគោចររហេតរហូតមិនដឹងវស្សាមិនដឹងប្រាំង ដែលជាបច្ច័យមិនល្អនាំឱ្យពុទ្ឋបរិស័ទអស់សទ្ឋាលើព្រះពុទ្ឋសាសនា ជាពិសេសស្នើដល់ព្រះគ្រូអនុគណតាមស្រុកនិងព្រះគ្រូចៅអធិការតាមបណ្តាវត្តទាំងអស់ ត្រូវរៀបចំបទបញ្ជាផ្ទៃក្នុងដើម្បីឃុំគ្រងព្រះសង្ឃក្នុងអារាមរបស់ខ្លួនឱ្យបានច្បាស់លាស់ ជាពិសេសក្នុងរដូវចូលវស្សានេះ ត្រូវពិនិត្យឱ្យបានហ្មត់ចត់ផងដែរចៀសវាងនូវការនិមន្តចេញក្រៅវត្តរហេតរហូតដោយភិក្ខុផងគ្នាពុំបានដឹងាហេតុនាំឱ្យខុសទៅនឹងធម៌វិន័យនាំឱ្យសៅហ្មងដល់សទ្ឋារបស់ប្រជាពុទ្ឋបរិស័ទចំពោះព្រះសង្ឃ និងត្រូវតាមដានផងដែរព្រះសង្ឃអង្គខ្លះឬបុគ្គលខ្លះបន្លំភេទ បួសមិនស្របច្បាប់ ដែលនិមន្តគោចរ ដើរបិណ្ឌបាត្រ ឃោសនារៃអង្គាស តាមទីប្រជុំជននានាជាដើម ។

ក្នុងដំណើរសួរសុខទុក្ខនេះ ព្រះមេគណខេត្ត បានសម្ដែងការសាទរ ចំពោះក្រុមការងារដែលបានរៀបចំ ការងារនេះ និងផ្ដាំផ្ញើព្រះគ្រូអនុគណ និងព្រះចៅអធិការគ្រប់វត្ត បន្តពង្រឹងនូវការការពារ ជំងឺកូវីដ១៩ នេះបន្ថែមទៀត។ព្រះមេគណខេត្តក៍បានថ្លែងអំណរគុណដល់សប្បុរសជន ទាំងឡាយ ដែលជាការរួមចំណែកយ៉ាងសំខាន់ ជាមួយព្រះសង្ឃក្នុងឪកាសដ៍លំបាកនេះ ។ វត្ថុទានសម្រាប់វត្តទាំ១២ សរុបមាន អង្ករ ១,២៣៤គ.ក មី ៤៤កែស ចានស្រាក់ ១០ឈុត ទឹកត្រី ៥៧យួរ ទឹកស៊ីអ៊ីវ ៥៧យួរ ស្ករស ៦៥កញ្ចប់ សាប៊ូ២៤កញ្ចប់ អំបិល ៥៣ថង់ ប្រេងឆា ៤៨គ.ក ប៊ីចេង ២៤ថង់ ទៀនវស្សា ១២គូ ទឹកសុទ្ធិ ៧២យួរ ទឹកដោះគោ ៣២កំប៉ុង និង ថវិកា ៤,លាន ៤សែន១០, ០០០រៀល។ ក្នុងនោះមួយវត្តៗរួមទទួលបានៈ អង្ករ ២៣គ.ក មី២កែស ចានស្រាក់១ឈុត ទឹកត្រី៤យួរ ទឹកស៊ីអ៊ីវ៤យួរ ស្ករស៥កញ្ចប់អំបិល៤ថង់ សាប៊ូ២០កញ្ចប់ ទៀនវស្សា១គូ ទឹកសុទ្ធិ៤កែស និង ថវិកាចំនួន ៣២ម៉ឺនរៀល ព្រមទាំងមានថវិកាតម្កល់ក្នុងសាលាអនុគណចំនួន ៥៧០,០០០រៀលផងដែរ ៕

Tags: ទេយ្យវត្ថុព្រះបាឡាត់គណខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះចំនួន៦៦គ្រួសារក្នុងស្រុកសូទ្រនិគម ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះចំនួន៦៦គ្រួសារក្នុងស្រុកសូទ្រនិគម ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ចិនប្រកាសរកឃើញ «ជំងឺផ្តាសាយជ្រូកប្រភេទថ្មី» ដែលអាចក្លាយជាជំងឺរាតត្បាតសកល

ចិនប្រកាសរកឃើញ «ជំងឺផ្តាសាយជ្រូកប្រភេទថ្មី» ដែលអាចក្លាយជាជំងឺរាតត្បាតសកល

សត្វទោចម្កុដមួយគូរទៀត ត្រូវបានយកទៅដោះលែងអោយមានសេរីភាពនៅក្នុងព្រៃតំបន់អង្គរ ក្រោយពីចិញ្ចឹមក្នុងទ្រុងអស់មួយឆ្នាំកន្លះ 

សត្វទោចម្កុដមួយគូរទៀត ត្រូវបានយកទៅដោះលែងអោយមានសេរីភាពនៅក្នុងព្រៃតំបន់អង្គរ ក្រោយពីចិញ្ចឹមក្នុងទ្រុងអស់មួយឆ្នាំកន្លះ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.