Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ​គ្រោះធម្មជាតិ

អភិបាលខេត្តសៀមរាប ចុះជួបសំណេះសំណាល និង សួរសុខទុក្ខ ប្រជាពលរដ្ឋកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងស្រុកចំនួន៣

ដោយ Pothe Thun
19/10/2020
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ
48
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងរយៈពេលពេញមួយថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប អមដំណើរដោយលោក លោកស្រី ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុង និង ក្រុមការងារនៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញចុះជួបសំណេះសំណាល និង សួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដែលបានធ្លាក់ក្នុងកម្រិតខ្លាំងប៉ុន្មានថ្ងៃៗជាប់គ្នា នៅក្នុងស្រុកចំនួន៣ រួមមាន ៖ ស្រុកបន្ទាយស្រី , ស្រុកវ៉ារិន និង ស្រុកអង្គរជុំ ដោយនាំទៅជាមួយនូវគ្រឿងឧបភោគ បរិភោគ និង ថវិកា ដែលជាអំណោយសង្គ្រោះបន្ទាន់ផងដែរ ។

ក្នុងឱកាសជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋ ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប បានសម្ដែងនូវការអាណិតអាសូរ និងសូមចូលរួមការសោកស្តាយជាមួយប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយសារទឹកជំនន់នេះ ហើយឯកឧត្ដមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្ត និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនបោះបង់ និង រត់ចោលបងប្អូន ក្នុងខណៈពេលដែលបងប្អូនប្រជាពលរដ្ឋយើងកំពុងជួបប្រទះនូវការលំបាកនោះទេ ពេលណាដែលបងប្អូនប្រជាពលរដ្ឋយើងកំពុងជួបប្រទះនូវការលំបាកកាន់តែខ្លាំង សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាអាជ្ញាធរខេត្ត និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែចុះមកជួបផ្ទាល់ជាមួយបងប្អូន ដោយមិនធ្វើឲ្យបងប្អូនអស់សង្ឃឹម និង ខកបំណងឡើយ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ទៀ សីហា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ព្រមទាំងចូលរួមសហការ និងផ្តល់ព័ត៌មានជូនដល់អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវបន្តរក្សាអនាម័យដោយពិសារទឹកស្អាតឬទឹកដាំពុះ ចម្អិនអាហារឱ្យបានឆ្អិនល្អ និងត្រូវលាងដៃនិងសាប៊ូឱ្យបានជាប់ជានិច្ច ហើយក៏ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអាសិរពិស និងសត្វផ្សេងៗទៀតដែលអាចធ្វើឱ្យមានគ្រោះថ្នាក់នៅក្នុងអំឡុងពេលទឹកឡើងនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយគ្នានេះដែរ ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំប្រតិភូ បន្តចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ព្រមទាំងបានណែនាំដល់មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ត្រូវបន្តតាមដាន និងពិនិត្យកម្ពស់ទឹកឱ្យបានជាប់ប្រចាំ ប្រសិនបើទឹកឡើងដល់កម្រិតមួយត្រូវប្រកាសអាសន្ននោះ ត្រូវឆាប់ជូនដំណឹងដើម្បីធ្វើជម្លៀសប្រជាពលរដ្ឋរកកន្លែងសុវត្ថិភាព ហើយត្រូវសហការនិងត្រួតពិនិត្យនូវទ្វារទឹកដែលអាចបើកបញ្ជៀសទឹក និងជៀសវាងក្នុងការបាក់ទំនប់ឬទឹកឡើងដល់កម្រិត ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាល និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋបាលក្រុងស្រុកឃុំ សង្កាត់ ត្រូវអន្តរាគមន៍ប្រជាពលរដ្ឋរកទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា ជៀសវាងមានគ្រោះថ្នាក់ដល់អាយុជីវិតនិងគ្រោះថ្នាក់ផ្សេងៗទៀត ៕

អត្ថបទ និង រូបថត៖មន្ទីរព័ត៌មានខេត្តសៀមរាប

Tags: ជំនន់​ទឹកភ្លៀង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រួសារងាយរងគ្រោះក្នុងក្រុងសៀមរាបជាង១០០គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

គ្រួសារងាយរងគ្រោះក្នុងក្រុងសៀមរាបជាង១០០គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

កិច្ចប្រជុំសិក្សាហេដ្ឋារចនាសម្ព័ន្ធបំពង់ផ្លូវកាប្លិ៍អុបទិកទូរគមនាគមន៍ក្នុងក្រុងសៀមរាប

កិច្ចប្រជុំសិក្សាហេដ្ឋារចនាសម្ព័ន្ធបំពង់ផ្លូវកាប្លិ៍អុបទិកទូរគមនាគមន៍ក្នុងក្រុងសៀមរាប

 ឯកឧត្ដម ទៀ សីហា និង លោកជំទាវ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅសង្កាត់គោកចក

 ឯកឧត្ដម ទៀ សីហា និង លោកជំទាវ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅសង្កាត់គោកចក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.