Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាបបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣

ដោយ Pothe Thun
22/10/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាបបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ គណៈកម្មាធិការបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បានរៀបចំកិច្ចប្រជុំរបស់ខ្លួន ដើម្បីត្រួតពិនិត្យ និង ស្វែងរកដំណោះស្រាយ ទៅលើសំណួរនិងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងនៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ លើសំណួរ-និងសំណូមពរ ក៍ដូចជាបញ្ហាប្រឈមនានាដែលបានកើតមានក្នុងពេលអនុវត្តការងារភារកិច្ចរបស់មន្ត្រី ជំនាញកាលពី ខែសីហា ឆ្នាំ២០២០កន្លងទៅ។ ពីធីនេះដែរប្រព្រឹត្តិទៅក្រោមការដឹកនាំរបស់លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរក្រុង-ស្រុកទាំងអស់ក្នុងខេត្ត សរុបចំនួនជាង៦០នាក់។

បន្ទាប់ពីស្ដាប់ការលើកឡើងពីបញ្ហា និងមតិយោបល់ផ្សេងៗពីសំណាក់លោកលោកស្រីដែលបានចូលរួមក្នុងឱកាសនោះ
លោក ង៉ាន់ ភិរុណ ក៏បានធ្វើការស្នើដល់តួអង្គមន្ទីរអង្គភាពស្ថាប័នពាក់ព័ន្ឋ សហការគ្នាក្នុងការបំពេញតួនាទីភារកិច្ច ប្រកបដោយតម្លាភាព គណនេយ្យភាព ច្បាស់លាស់ លឿន រហ័ស និងទាន់ពេលវេលា ព្រមទាំងត្រូវសហការគ្នា ទៅតាមជំនាញរៀងៗខ្លួន ពិនិត្យទៅលើសំណុំឯកសារ របស់អ្នកមកទទួលសេវា និងត្រូវពន្យល់ប្រាប់អ្នកមកទទួលសេវា ឱ្យបានដឹងអំពីតម្រូវចាំបាច់មួយចំនួនការលើពាក្យស្នើសុំនិងលិខិតពាក់ព័ន្ឋនានាក៍ដូចជាការបង់សេវាចូលថវិកាជាតិមុននឹងផ្តល់អាជ្ញាប័ណ្ណឱ្យជាដើម។

លោក ង៉ាន់ ភិរុណ បន្ថែមថា ចំពោះបញ្ហាប្រឈម មួយចំនួនមានលក្ខណៈជាអន្តរវិស័យ ដែលស្នងការរងនៃស្នងលការដ្ឋានខេត្ត ស្នើដោះស្រាយ ដូចជា ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម នៅក្នុងខេត្តសៀមរាប រដ្ឋបាលខេត្តស្នើឱ្យសរសេរលិខិតជាលាយលក្ខ័អក្សរ នូវបញ្ហាប្រឈមសំខាន់ៗ ដើម្បីដាក់ជូនទៅអភិបាលនៃគណៈអភិបាលខេត្ត ព្រោះមានចំណុចសំណូមពរជាច្រើនខុសពីតួនាទី និងដែនសមត្ថកិច្ចដែលលោកត្រូវទទួល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ចាក់ថា ក្នុងឱកាសនោះដែរ អង្គប្រជុំ ក៏បានធ្វើការពិភាក្សាពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈមួយចំនួនរួមមាន៖១.ពិនិត្យ ពិភាក្សា និងផ្តល់យោបល់កិច្ចសន្យាការពារបរិស្ថាន ដែលតម្រូវឱ្យម្ចាស់គម្រោង អនុវត្តសម្រាប់គម្រោងសិប្បកម្មអាជីវកម្មរ៉ែសំណង់ និងគម្រោងសាងសង់សំណង់អគារក្រឡាផ្ទៃតូចជាង៣០០០ ម៉ែត្រការ៉េ និងក្រឡាផ្ទៃតូចជាង៥០០ម៉ែត្រការ៉េ
,២. ពិនិត្យ ពិភាក្សា និងផ្តល់យោបល់សេវាកិច្ចសន្យាការពារបរិស្ថានសម្រាប់គម្រោងអាជីវកម្ម រ៉ែសំណង់គ្រប់ប្រភេទ និងរ៉ែផ្សេងទៀតដែលជាសិប្បកម្មក្រោម ១ហិកតា ,៣. ពិនិត្យ ពិភាក្សា និងផ្តល់យោបល់បញ្ហាការកាប់ រុករានទន្ទ្រានដីរដ្ឋក្នុងតំបន់មជ្ឈមណ្ឌល ស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន និង ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម ភ្នំគូលែន ,៤.ពិនិត្យ ពិភាក្សា និងផ្តល់យោបល់បញ្ហាប្រឈមសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ,៥.ពិនិត្យ និងធ្វើបច្ចុប្បន្នភាព នៃការដោះស្រាយលើបញ្ជីសំណួរ -សំណូមពរ ដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ឆ្នាំ២០១៩ និង ៦.បញ្ហាផ្សេងៗ៕

អត្ថបទ និង រូបភាព៖យូ វង្ស
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ក្រុមប្រឹក្សាខេត្តរដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំស្ដីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធបណ្តាញលូដើម្បីធ្វើការញែកប្រព័ន្ធទទួលទឹកភ្លៀងបញ្ជៀសជំនន់ និងបង្ហូរទឹកកខ្វក់ នៅក្នុងក្រុងសៀមរាប

កិច្ចប្រជុំស្ដីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធបណ្តាញលូដើម្បីធ្វើការញែកប្រព័ន្ធទទួលទឹកភ្លៀងបញ្ជៀសជំនន់ និងបង្ហូរទឹកកខ្វក់ នៅក្នុងក្រុងសៀមរាប

កាកបាទក្រហមខេត្តសៀមរាប

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ទទួលអំណោយសប្បុរសធម៌ សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង នាំយកអំណោយរបស់សម្តេចចក្រី ហេង សំរិន ចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះជំនន់ទឹកភ្លៀងក្នុងស្រុកភ្នំព្រឹក

តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង នាំយកអំណោយរបស់សម្តេចចក្រី ហេង សំរិន ចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះជំនន់ទឹកភ្លៀងក្នុងស្រុកភ្នំព្រឹក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.