Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

កិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងារ រយៈពេលមួយឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តឆ្នាំ២០២១ របស់មន្ទីរធម្មការ និងសាសនាខេត្តសៀមរាប

ដោយ Pothe Thun
16/02/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២១ មន្ទីរធម្មការ និងសាសនាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងារ រយៈពេលមួយឆ្នាំ ២០២០ និងទិសដៅអនុវត្តបន្តឆ្នាំ២០២១ ដែរពិធីនេះប្រព្រិត្តិទៅក្រោមអធិបតីយភាព លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងអ្នកពាក់ព័ន្ធមកពីតំណាងសាសនាផ្សេងក្នុងខេត្តផងដែរ។

ក្នុងឱកាសនោះ លោកស្រីយូ សុភា បានណែនាំដល់មន្ទីរធម្មការ និងសាសនាខេត្តបន្តកិច្ចសហការឱ្យកាន់តែល្អប្រសើរថែមទៀត ជាមួយព្រះមេគណខេត្តទាំងពីរគណៈ និងរួមជាមួយថ្នាក់ដឹកនាំនៃឥស្លាមសាសនា គ្រឹស្ទសាសនា និងសាសនាផ្សេងៗទៀត ដើម្បីឱ្យសាសនាទាំងអស់អនុវត្តបានដោយរលូនទៅតាមគោលការណ៍របស់ខ្លួនសំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសីលធម៌ និងធ្វើតែអំពើល្អ ជាមួយគ្នានោះមន្ទីរធម្មការខេត្តត្រូវសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសល្បៈខេត្ត អាជ្ញាធរអប្សរា អាជ្ញាធរដែនដីនិងអ្នកពាក់ព័ន្ឋនានា អនុវត្តឱ្យមានប្រសិទ្ឋភាព និងចាត់វិធានការក្នុងការទប់ស្កាត់បង្ក្រាបបទល្មើសរំលោភ បំពានជីកកាយគាស់ ឈូសឆាយបុរាណដ្ឋាននិងការេជួញដូរវត្ថុបុរាណនានា និងការរៃអង្គាសតាមរយៈការយកសាសនាធ្វើជាមុខរបសរជាដើមផង និងបន្ត ពង្រឹងផ្សព្វផ្សាយច្បាប់ស្តីពីការការពារសម្បត្តិបេតិភ័ណ្ឌនិងច្បាប់លិខិតបទដ្ឋានគតិយុត្តផ្សេងៗពាក់ព័ន្ឋទៅនឹងសាសនា។

ជាមួយគ្នានោះលោកស្រី ក៏បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នៅពេលធ្វើការជីកស្រះ ឬត្រពាំង ហើយប្រទះឃើញវត្ថុបុរាណសូមរាយការណ៍ព័ត៌មានមកកាន់មន្ទីរវប្បធម៌ ដើម្បីនាំយកវត្ថុនោះមកតម្កល់ទុកជាសម្បត្តិរួម។ ជាមួយគ្នានោះយើងត្រូវតែចូលរួមទំាងអស់គ្នាក្នុងការអភិរក្ស និងថែរក្សាឱ្យបានគង់វង្សនូវសំណង់ឬព្រះវិហារបុរាណ ដើម្បីទុកជាសម្បិត្តិវប្បធម៌បេតិភ័ណ្ឌជាតិសម្រាប់យើង និងកូនចៅយើងទាំអស់គ្នា ប៉ុន្តែបើត្រូវការជួសជុលឬកែលំអសូមសហការជាមួយមន្ទីរធម្មការនិងសាសនាខេត្ត ដើម្បីមន្ទីរដាក់សំណើរទៅកាន់មន្ទីរវប្បធមនិងវិចិត្រសីល្បៈខេត្ត។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកស្រីអភិបាលរងខេត្ត ក៏បានស្នើដល់មន្ទីរធម្មការ ត្រូវសហការជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្ត សាលាគណខេត្ត អាជ្ញាធរមូលដ្ឋានក្នុងការជួយពង្រឹងសាលាពុទ្ឋិកៈសិក្សា ដើម្បីឱ្យផ្នែកមួយនេះរឹងមាំសម្រាប់ជាគ្រឺះជួយបណ្តុះបណ្តាលដល់ធនធានមនុស្ស។ លើសពីនេះសូមឧបជ្ឈាគ្រប់អង្គមុននឹងធ្វើការបំបួសកុលបុត្រត្រូវពិនិត្យលើសំបុត្រកំណើតឬសំបុត្របញ្ជាក់កំណើត និងការបញ្ចាក់ពីអាជ្ញាធរមូលដ្ឋានដើម្បីបញ្ជាក់ពីកិរិយាមារយាទនៃបុគ្គលដែលសុំបួស។

សូមជម្រាបថា ក្នុងកិច្ចប្រជុំនោះដែរ តំណាងមកពីសាសនាផ្សេងៗដែលបានចូលរួម បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលជួបប្រទះ ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដោយសារមានបងប្អូនជាសាសនិកសាសនាមួយចំនួនតូច បានអនុវត្តផ្ទុយពីសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា។
ក្នុងបញ្ហាការបង្កើតវត្តអារាម ខុសច្បាប់នៅតាមទួលប្រាសាទ និងក្នុងតំបន់ឧទ្យានជាតិ និងការបួសមិនសូវបានយូរ និងខ្វះចំណេះដឹង សាងសង់សំណង់សាសនាមួយចំនួន មិនគោរពតាមគោលការណ៍ណែនាំ និងបញ្ហាជាច្រើនទៀត៕

អត្ថបទ និង រូបភាព៖ យូ វង្ស
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: មន្ទីរធម្មការនិងសាសនាខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាជនប្រមាណ ២លាននាក់នៅវៀតណាម ត្រូវបានបញ្ជាឲ្យស្ថិតនៅផ្ទះរយៈពេល ១៥ថ្ងៃ ដើម្បីទប់ស្កាត់កូវីដ-១៩

ប្រជាជនប្រមាណ ២លាននាក់នៅវៀតណាម ត្រូវបានបញ្ជាឲ្យស្ថិតនៅផ្ទះរយៈពេល ១៥ថ្ងៃ ដើម្បីទប់ស្កាត់កូវីដ-១៩

កូរ៉េខាងត្បូង សម្រេចកិច្ចព្រមព្រៀងទិញវ៉ាក់សាំងបន្ថែម សម្រាប់ប្រជាជន២៣លាននាក់

កូរ៉េខាងត្បូង សម្រេចកិច្ចព្រមព្រៀងទិញវ៉ាក់សាំងបន្ថែម សម្រាប់ប្រជាជន២៣លាននាក់

អភិបាលខេត្តសៀមរាបចាត់ទុកការធ្វើស្រែសង្គមរបស់រដ្ឋស្រុកបន្ទាយស្រីសម្រាប់យកអង្ករមកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ គឺជាគំរូដ៏ល្អមួយ

អភិបាលខេត្តសៀមរាបចាត់ទុកការធ្វើស្រែសង្គមរបស់រដ្ឋស្រុកបន្ទាយស្រីសម្រាប់យកអង្ករមកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ គឺជាគំរូដ៏ល្អមួយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.