Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម អ៊ាន ឃុន បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ គោលដៅស្រុកអង្គរជុំ និងស្រុកវ៉ារិន

ដោយ Pothe Thun
23/02/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម អ៊ាន ឃុន បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ គោលដៅស្រុកអង្គរជុំ និងស្រុកវ៉ារិន
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សា និងលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានអញ្ជើញបើក វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២០ គោលដៅទី២ មានស្រុកអង្គរជុំ និងស្រុកវ៉ារិន ស្ថិតនៅសាលាស្រុកអង្គរធំ ខេត្តសៀមរាប។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត លើកឡើងថា ក្នុងបរិបទ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាកាលានុវត្តភាព ដើម្បីផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់អំពីស្ថានភាពទូទៅ នៃការអភិវឌ្ឍខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមានរយៈពេលកន្លងមក និងបានផ្តល់ឱកាសផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធ បានបញ្ចេញមតិរបស់ខ្លួនអំពីក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន។

យោងតាមរបាយការណ៍ រៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប បង្ហាញថា កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្តសៀមរាបឆ្នាំ២០២១-២០២៣ មានចំនួន៦៣គម្រោង ស្មើនឹងទំហំថវិកា សរុបជាង២៥ពាន់ ៥០០លានរៀល ក្នុងនោះរួមមានផ្នែកសេដ្ឋកិច្ចចំនួន០២គម្រោង ផ្នែកសង្គមកិច្ចចំនួន៤១គម្រោង និងផ្នែករដ្ឋបាល-សន្តិសុខ-សណ្តាប់ឆ្នាប់ ចំនួន២០គម្រោង។ របាយការណ៍នេះ បញ្ជាក់ថា សកម្មភាពទាំង៦៣គម្រោង នឹងត្រូវអនុវត្តក្នុងឆ្នាំ២០២១នៅតាមបណ្តាក្រុងស្រុកទាំង១២ ដើម្បីឆ្លើយតបតាមតម្រូវការ ជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លើកឡើងក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្តអណត្តិទី៣នាពេលកន្លងទៅ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានណែនាំដល់រដ្ឋបាលក្រុងស្រុកទាំងអស់ គប្បីបញ្ឈប់ការលើកគម្រោងស្ថាបនាផ្លូវក្រាលគ្រួសក្រហមនៅមូលដ្ឋាន ដោយជំនួសវីញនូវផ្លូវបេតុង ទៅតាមលទ្ធភាព ដែលអាចធ្វើបាន។

ក្នុងឱកាសបូកសរុប និងបិទវេទិកា ឯកឧត្តម អ៊ាន ឃុន បានវាយតម្លៃថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ពិតជាជំហានរីកចម្រើនថ្មីបន្ថែមទៀត សម្រាប់រដ្ឋបាលខេត្តសៀមរាប ក្នុងការអនុវត្តន៍មុខងាររបស់ខ្លួន ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋានឲ្យកាន់តែរឹងមាំ និងទំលំទូលាយ។ ចំពោះសំណួរ-សំណូមពរ ដែលពុំទាន់បានឆ្លើយតប នឹងត្រូវយកទៅពិនិត្យ ពិភាក្សាបន្ត ក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតបជាលាយល័ក្ខអក្សរ តាមកាលវេលាសមគួរ តាមរយៈមេឃុំ ចៅសង្កាត់ នៅក្នុងមូលដ្ឋានដែលបងប្អូនប្រជាពលរដ្ឋរស់នៅ ។

គួរបញ្ជាក់ដែរថា នៅក្នុងវរទិកានេះ វាគ្មិនបានឆ្លើយតបយ៉ាងក្បោះក្បាយ នូវសំណួរនិងសំណូមពរ ដែលបានលើកឡើងដោយប្រជាពលរដ្ឋ មេភូមិ គ្រូបង្រៀន និងសិស្សានុសិស្ស ចំនួន០៩ សំណួរ-សំណូមពរ ដែលសំណួរ-សំណូមពរទាំងនេះ លើកឡើងអំពីបញ្ហាអគ្គីសនី ផ្លូវថ្នល់ វិស័យអប់រំ មណ្ឌលសុខភាព និងជាសំនួរ ចម្ងល់លើបញ្ហាផ្សេងៗ៕

អត្ថបទ៖ លោក ទិត្យ សំបូរ
កែសម្រួល៖ លោក សេង ផល្លី

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម អ៊ាន ឃុន បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ គោលដៅស្រុកអង្គរជុំ និងស្រុកវ៉ារិន

ឯកឧត្តម អ៊ាន ឃុន បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ គោលដៅស្រុកអង្គរជុំ និងស្រុកវ៉ារិន

អំឡុងខែកុម្ភៈ គម្រោងផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាបសម្រេចបាន១៨ភាគរយ ខណៈក្រុមការងារកំពុងពង្រឹងគ្រឹះផ្លូវ និងរៀបចំប្រព័ន្ធលូទឹក

អំឡុងខែកុម្ភៈ គម្រោងផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាបសម្រេចបាន១៨ភាគរយ ខណៈក្រុមការងារកំពុងពង្រឹងគ្រឹះផ្លូវ និងរៀបចំប្រព័ន្ធលូទឹក

អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក នៅមុខព្រះលានជល់ដំរី ខណៈពេលនេះកំពុងធ្វើកំណាយស្រាវជ្រាវ

អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក នៅមុខព្រះលានជល់ដំរី ខណៈពេលនេះកំពុងធ្វើកំណាយស្រាវជ្រាវ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.