Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប បង្កើតក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ ក្នុងការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ដោយ Pothe Thun
02/03/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
61
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលដែលគេសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩។ យោងតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានប្រគល់តួនាទីជូនលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ជាប្រធានក្រុមការងារនេះ ហើយក្រុមការងារនេះដែរ ចំណុះឱ្យគណ:កម្មការប្រយុទ្ធជំងឺកូវីដ-១៩។

លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ របស់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យអ្នកមានផ្ទុកជំងឺកូវីដ-១៩នេះ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំ ក្រុមការងារនារសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះថា កន្លងមកខេត្តសៀមរាប ធ្លាប់មានការកើតឡើងនូវជំងឺកូវីដ-១៩ ជាពិសេសការផ្ទុះនូវព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលគេសង្ស័យថាកើតចេញពីខេត្តសៀមរាប។ លោកបន្តថា ប៉ុន្តែទោះជាយ៉ាងនេះក្តី ដោយសារការសហការគ្នាបានល្អរបស់ភាគីពាក់ព័ន្ធ អាជ្ញាធរខេត្តអាចគ្រប់គ្រងស្ថានការណ៍យ៉ាងមានប្រសិទ្ធភាព។ លោកបន្តថា ប៉ុន្តែទោះយ៉ាងនេះក្តី ចំពោះមុខពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ ទោះបីជាវាកើតនៅភ្នំពេញក៏ពិតមែន តែយើងមិនអាចមើលស្រាលស្ថានការណ៍នេះបានឡើយ។

លោក នាក់ ណេរ៉ុន ប្រធានក្រុមការងារ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំនេះថា ការបង្កើតក្រុមការងារនេះ ជាការឆ្លើយតបបន្ទាន់មួយរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ ជាពិសេសការផ្ទុះនូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលមានអ្នកឆ្លងជំងឺនេះរាប់រយនាក់។ លោកថា ស្ថានការណ៍នៃការឆ្លងជំងឺកូវីដ-១៩ ដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍២០កុម្ភៈនេះ វាមិនសាមញ្ញនោះទេ ដូច្នេះក្រុមការងារត្រូវត្រៀមខ្លួនជានិច្ច ដើម្បីបំពេញកិច្ចប្រតិបត្តិការ និងដើម្បីប្រសិទ្ធភាពការងារ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

យោងតាមការចេញផ្សាយរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជា បានរកឃើញថាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៨២០នាក់ ក្នុងនោះមានអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន៣៤៣នាក់ និងអ្នកដែលបានជាសះស្បើយចំនួន ៤៧៧នាក់។ បើទោះយ៉ាងនេះក្តី ក្រសួងសុខាភិបាលក៏រំពឹងថា ចំនួននេះនឹងបន្តកើនឡើងបន្ថែមទៀត ខណៈដែលអាជ្ញាធរកម្ពុជាកំពុងធ្វើតេស្តពីសំណាកអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ថ្ងៃ២០កុម្ភៈ និងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ថែមទៀត៕

អត្ថបទ និងរូបភាព៖ ជា ស្រស់ ,ខេង ឧត្តម
កែសម្រួល៖ លីវ សុខុន

Tags: ជំងឺកូវីដ-១៩វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រទេសចិននឹងផ្តល់វ៉ាក់សាំងដល់ ប្រទេសប៉ូឡូញ ស្របទៅតាមតម្រូវការ

ប្រទេសចិននឹងផ្តល់វ៉ាក់សាំងដល់ ប្រទេសប៉ូឡូញ ស្របទៅតាមតម្រូវការ

ភ្នំភ្លើង  ព្រួសផេះឡើងលើផ្ទៃអាកាសកម្ពស់ ៥គីឡូម៉ែត្រ

ភ្នំភ្លើង  ព្រួសផេះឡើងលើផ្ទៃអាកាសកម្ពស់ ៥គីឡូម៉ែត្រ

រដ្ឋបាលខេត្តសៀមរាប បន្តរៀបចំវេទិកាសាធារណ: គោលដៅទី៥ស្រុកស្វាយលើ និងស្រុកជីក្រែង

រដ្ឋបាលខេត្តសៀមរាប បន្តរៀបចំវេទិកាសាធារណ: គោលដៅទី៥ស្រុកស្វាយលើ និងស្រុកជីក្រែង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.