Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ជិត១៥ពាន់នាក់ បានចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី១

ដោយ Pothe Thun
03/03/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ជិត១៥ពាន់នាក់ បានចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី១
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្ដមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានមានប្រសាសន៍ថា កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រួមមានកម្លាំងកងទ័ព ចំណុះឲ្យយោធភូមិភាគទី , កម្លាំងនគរបាលការពារព្រំដែន និង កម្លាំងកងរាជអាវុធហត្ថខេត្ត សរុប ចំនួន ១៤.៨១៧នាក់ ក្នុងស្រីចំនួន៥៨៥នាក់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១រួចរាល់ហើយ ហើយអ្នកមិនបានចាក់មានចំនួន ៣៨៧នាក់ ក្នុងស្រីចំនួន១២៩នាក់ ដែលយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ ក្រោមកិច្ចសហការរវាងក្រុមគ្រូពេទ្យព្រះកេតុមាលា និង មន្ទីរពេទ្យយោធភូមិភាគទី៤ ដែលបានចាប់ដំណើរការចាក់លើកទី១ ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ហើយយុទ្ធនាការនេះ នឹងធ្វើបន្តរហូតដល់ចប់សព្វគ្រប់ ។

ឯកឧត្ដមឧត្តមសេនីយ៍ឯក ពៅ ហេង មានប្រសាសន៍យ៉ាងដូច្នេះក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ មេបញ្ញាការ បញ្ជាការរង នាយទាហាន ពលទាហាន ៤ រួមទាំងកងទ័ពការពារអាកាស និង វរៈនគរបាលការពារព្រំដែន កងរាជអាវុធហត្ថខេត្ត ក្នុងឱកាសយុទ្ធនាការចាក់វ៉ាក់សាំងកូវិដ.១៩ នៅទីបញ្ជាការយោធភូមិភាគទី៤ នៅព្រឹកថ្ងៃទី០៣ ខែ មីនា ឆ្នាំ២០២១នេះ ក្រោមការចូលរួមពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។

សម្តេចពិជ័យសនា ទៀ បាញ់ មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នាពេលនេះ គឺជាយុទ្ធនាការប្រឆាំងការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ដ៏កាចសាហាវ ស្របពេលដែលប្រទេសកម្ពុជាយើងកំពុងតែផ្ទុះនៅព្រឹត្តិការណ៍សហគមន៍២០កុម្ភៈផងដែរ ដូច្នេះក្នុងឱកាសនេះ សូមជូនពរដល់ក្រុមគ្រូពេទ្យទាំងអស់ទទួលបានជោគជ័យក្នុងបេសកកម្មដ៏សំខាន់នេះ រួមគ្នាដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍យើង»។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

ជាមួយគ្នានេះដែរសម្តេចពិជ័យសេនា បានជំរុញឲ្យគ្រប់កងឯកភាពចំណុះយោធភូមិភាគទី៤ ត្រូវបន្តធ្វើការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និង ឲ្យបានចប់រួចរាល់នៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើង ចូលមកដល់ និងសុំឲ្យកងកម្លាំងកងវិស្វកម្មលេខ ១៧៨ស្ពាន-ថ្នល់ និង កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ក៏ត្រូវបានទទួលការចាក់វ៉ាក់សាំងនៅយោធភូមិភាគទី៤នេះផងដែរ ៕

សម្តេចពិជ័យសេនា ក៏បានក្រើនរំឭកដល់កម្លាំងទាំងអស់ បើទោះបីជាពេលនេះយើងមានវ៉ាក់សាំងការពារខ្លះក្តី ក៏យើងត្រូវតែបង្កើនយកការទុកដាក់ខ្ពស់ លើការផ្សព្វផ្សាយ អប់រំនូវសេចក្តីណែនាំ និង វិធានការរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន វិធានការណ៍ ៣កុំ ៣ការពារ ព្រមទាំងចូលរួមប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជំងឺកូវីដ១៩ កុំឲ្យមានការឆ្លងក្នុងសហគមន៍ សំខាន់ក្នុងកងអង្គភាពយោធិន និង កុំជឿតាមពាក្យឃោសនាអកុសលរបស់ជនអកតិមួយចំនួន អំពីបញ្ហាការចាក់វ៉ាក់សាំងនេះ ៕

អត្ថបទ និងរូបភាព: លោក ជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: កម្លាំងប្រដាប់អាវុធចាក់វ៉ាក់សាំងកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ម៉ាឡេស៊ីអនុម័តឲ្យប្រើវ៉ាក់សាំងកូវីដ-១៩ របស់ Sinovac និង AstraZeneca បន្ថែមពីលើ Pfizer-BioNTech

ម៉ាឡេស៊ីអនុម័តឲ្យប្រើវ៉ាក់សាំងកូវីដ-១៩ របស់ Sinovac និង AstraZeneca បន្ថែមពីលើ Pfizer-BioNTech

លោក បៃដិន ស្នើឲ្យរដ្ឋនានារបស់អាមេរិក ផ្តោតអាទិភាពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់គ្រូបង្រៀន

លោក បៃដិន ស្នើឲ្យរដ្ឋនានារបស់អាមេរិក ផ្តោតអាទិភាពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់គ្រូបង្រៀន

សម្ដេចពិជ័យសេនា ទៀ បាញ់ ជួបសំណេះសំណាលកងកម្លាំង ទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ក្នុងខេត្តសៀមរាប

សម្ដេចពិជ័យសេនា ទៀ បាញ់ ជួបសំណេះសំណាលកងកម្លាំង ទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.