Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

ខេត្តសៀមរាបមានករណីវិជ្ជមានជំងឺកូវីដ-១៩ម្នាក់ក្នុងចំណោមចំនួន៧៣នាក់ ដែលក្រសួងសុខាភិបាលប្រកាសរកឃើញនៅថ្ងៃនេះ

ដោយ Pothe Thun
22/03/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ
3.1k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់ ចំនួន៧៣នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន៧១ករណី និងចំនួន២នាក់ជាករណីនាំចូល ខណៈអ្នកជំងឺចំនួន១៧នាក់បានជាសះស្បើយ។ នៅក្នុងចំណោមអ្នកដែលត្រូវបានរកឃើញទាំង៧៣នាក់ក្នុងនោះក៏មានម្នាក់ជាបុរសអាយុ ៣៨ឆ្នាំ ដែលរស់នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប នៅថ្ងៃនេះដែរក៏បានបញ្ជាក់ឲ្យដឹងថា ចំពោះករណីបុរសជនជាតិខ្មែរម្នាក់ទៀតមានផ្ទុកមេរោគកូវីដ១៩ នៅក្រុងសៀមរាប គឺបុរសខាងលើបានវិលត្រឡប់មកពីស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។ បុរសខាងលើមានទីលំនៅ ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លាក្រាម ក្រុងសៀមរាប ហើយបច្ចុប្បន្នក្រុមការងារកំពុងដាក់ឲ្យសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្ដសៀមរាប។ ក្នុងនោះដែរអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលមានជាង២០នាក់ ហើយមន្ដ្រីជំនាញបានយកសំណាកធ្វើតេស្តលើកទី១ហើយ ប៉ុន្ដែមិនទាន់ដឹងលទ្ធផលនៅឡើយទេ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២២ ខែមីនានេះ ក្នុងខេត្ដសៀមរាបមានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣នាក់ ដែរបានជាប់ពាក់ព័ន្ធក្នុងព្រឹត្ដិការណ៍សហគមន៍ ២០ កុម្ភៈ។ ក្នុងនោះទី១.ឈ្មោះ ហ៊ន់ ស៊ីនឿត ភេទស្រីអាយុជាង៣២ឆ្នាំ រស់នៅក្នុងភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក បន្ទាប់ពីគាត់បានធ្វើដំណើរពីខេត្ដព្រះសីហនុ ឆ្លងកាត់រាជធានីភ្នំពេញហើយមកដល់ខេត្ដសៀមរាបនៅថ្ងៃទី០៧ ខែមីនា ,ទី២.ឈ្មោះ ម៉ាប់ វ៉ុន ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិគោកត្នោត សង្កាត់គោកចក បានរកឃើញផ្ទុកកូវីដ១៩ កាលពីថ្ងៃទី២០ ខែមីនា ក្រោយវិលត្រឡប់មកពីស្រុកគៀនស្វាយ ខេត្ដកណ្ដាល កាលពីថ្ងៃទី០៧ ខែកុម្ភ និងទី៣.ឈ្មោះ អ៊ឹង ឡាន អាយុ៣៨ឆ្នាំភេទប្រុស នៅភូមិដកពោធិ៍ ក្រុងសៀមរាប ត្រូវបានរកឃើញកាលពីយប់ថ្ងៃទី២១ ខែមីនានេះ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ ឈិត សាវី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: កូវីដ១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមខេត្តសៀមរាបនាំយកអំណោយជូនក្រុមការងារត្រួតពិនិត្យសុខភាពចំណុចព្រំប្រទល់សៀមរាប-បន្ទាយមានជ័យ

សាខាកាកបាទក្រហមខេត្តសៀមរាបនាំយកអំណោយជូនក្រុមការងារត្រួតពិនិត្យសុខភាពចំណុចព្រំប្រទល់សៀមរាប-បន្ទាយមានជ័យ

យ៉ាងហោចណាស់មនុស្ស៦នាក់បានស្លាប់ ក្នុងការបាញ់ប្រហារនៅឯរដ្ឋ Colorado សហរដ្ឋអាមេរិក

យ៉ាងហោចណាស់មនុស្ស៦នាក់បានស្លាប់ ក្នុងការបាញ់ប្រហារនៅឯរដ្ឋ Colorado សហរដ្ឋអាមេរិក

មនុស្សរាប់ពាន់នាក់បានភៀសខ្លួនចេញពីអគ្គិភ័យដ៏ធំមួយ នៅជំរុំរ៉ូហ៊ីងយ៉ាក្នុងប្រទេសបង់ក្លាដែស

មនុស្សរាប់ពាន់នាក់បានភៀសខ្លួនចេញពីអគ្គិភ័យដ៏ធំមួយ នៅជំរុំរ៉ូហ៊ីងយ៉ាក្នុងប្រទេសបង់ក្លាដែស

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.