Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយមនុស្សធម៌ របស់ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវិដ-១៩

ដោយ Pothe Thun
20/04/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមចលនាយុវជនកម្ពុជា ក្រុម១៥៧ ខេត្តសៀមរាប បាននាំយកអំណោយជា ម៉ាស់ចំនួន ១កេស, អាល់កុល ៣០លីត្រ, ជែល ២កេស និងទឹកសុទ្ធ២០០យួរ ដើម្បីប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ ក្រោមវត្តមានរបស់លោក ពិន ប្រាកដ អភិបាលរង នៃគណ:អភិបាលខេត្តសៀមរាប នៅសាលាខេត្តសៀមរាប ។

មានប្រសាសន៍ក្នុងឱកាសនោះ តំណាងចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តសៀមរាប ក៏បានគូសបញ្ជាក់ថា ក្នុងពេលវេលានេះ យើងត្រូវតែចាំបាច់ចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងអាជ្ញាធរខេត្តសៀមរាប ជាពិសេសក្នុងពេលដែលប្រជាពលរដ្ឋ កំពុងជួបនូវវិបត្តិជម្ងឺកូវិដ-១៩ ដែលបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូល ក៏ដូចជាតាមបណ្តាក្រុង ស្រុក មួយចំនួន បានទទួលរងគ្រោះធ្វើឲ្យប៉ះពាល់នូវជម្ងឺដ៏កាចសាហាវនេះផងដែរ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ ។ លោកក៏បានឲ្យដឹងទៀតថា ចលនាយុវជនកម្ពុជា ក្រុម១៥៧ប្រចាំខេត្តកន្លងមក ក៏បានផ្តល់អំណោយ ដល់រដ្ឋបាលក្រុង ស្រុក ក្នុងខេត្តផងដែរ ដែល ជាសិល្ប:នៃការចែករំលែកក្នុងគ្រាលំបាក ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវិដ-១៩ នៅតាមមូលដ្ឋាន ។

ក្នុងនាមរដ្ឋបាលខេត្ត លោក ពិន ប្រាកដ អភិបាលរងខេត្ត ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌របស់ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តសៀមរាប ដែលបានផ្តល់ជូននូវសម្ភារ:បម្រើការក្នុងការប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់ជម្ងឺកូវីដ-១៩ ដល់រដ្ឋបាលខេត្តសៀមរាប ។ លោកអភិបាលរងខេត្ត ក៏បានជម្រាបជូនផងដែរថា ក្នុងករណីដែលកម្ពុជាយើង បានកំពុងជួបនូវវិបត្តិជម្ងឺកូវីដ-១៩នេះ អាជ្ញាធរខេត្តបានផ្តល់នូវសម្ភារ: ឧបករណ៍ប្រើប្រាស់ជូនទៅតាមបណ្តាក្រុង ស្រុករួមទាំងគ្រឿងឧបភោគបរិភោគ ក្នុងការផ្គត់ផ្គង់ដល់បងប្អូនដែលបានវិលមកពីក្រៅប្រទេស និងរាជធានី ខេត្ត ដែលជួបនូវហានីភ័យខ្ពស់នៃជម្ងឺកូវីដ-១៩ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលក្រុង ស្រុក និងសំខាន់ចំពោះការបិទខ្ទប់ភូមិសាស្ត្រសង្កាត់ចំនួន៣ក្នុងក្រុងសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

ជាមួយនោះ លោកក៏បានសំណូមពរ ដល់ចលនាយុវជនកម្ពុជា (ក្រុម១៥៧)ខេត្ត ក៏ដូចសប្បុរសជននានា បន្តនូវប្រពៃណីវប្បធម៌ចែករំលែកនេះ ទៅតាមបណ្តាក្រុង ស្រុក ទៀតផងដែរ ។ ក្នុងនោះដែរលោក ពិន ប្រាកដ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបងប្អូនត្រូវចូលរួមអនុវត្តវិធានការណ៍របស់ រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និង២ចូលរួម ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និងសូមបន្តប្រកាន់នូវវិធានសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនទៀតផង ៕

អត្ថបទ និងរូបភាព: លោក ទ្រា ពន្លឺ
កែសម្រួលដោយ លីវ សុខុន

Tags: យុវជនកម្ពុជា (ក្រុម១៥៧)រដ្ឋបាល​ខេត្ត​សៀមរាបអំណោយក្នុងវិបត្តិជំងឺកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជីវករចំនួន២៤នាក់ លក់ដូរក្នុងផ្សារចំនួន០២ក្នុងក្រុងសៀមរាប ដែលធ្វេសប្រហែសពាក់ម៉ាស បានចុះកិច្ចសន្យាបំពេញកាតព្វកិច្ចពាក់ម៉ាសការពារជំងឺកូវីដ-១៩

អាជីវករចំនួន២៤នាក់ លក់ដូរក្នុងផ្សារចំនួន០២ក្នុងក្រុងសៀមរាប ដែលធ្វេសប្រហែសពាក់ម៉ាស បានចុះកិច្ចសន្យាបំពេញកាតព្វកិច្ចពាក់ម៉ាសការពារជំងឺកូវីដ-១៩

គ្រួសារដែលលំនៅឋានរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកអង្គរជុំទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

គ្រួសារដែលលំនៅឋានរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកអង្គរជុំទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

កោះតៃវ៉ាន់កំពុងសម្លឹងរកទិញ គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ AGM-158 ពីសហរដ្ឋអាមេរិក

កោះតៃវ៉ាន់កំពុងសម្លឹងរកទិញ គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ AGM-158 ពីសហរដ្ឋអាមេរិក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.