Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

អាជ្ញាធរខេត្ដសៀមរាប បន្តបិទផ្សារលើធំថ្មីក្នុងក្រុងសៀមរាប២អាទិត្យទៀត ខណៈជំងឺកូវីដ-១៩ កំពុករីករាលដាលខ្លាំង

ដោយ Pothe Thun
06/07/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ
យ៉ាងហោចមនុស្សប្រមាណ៤០០នាក់ មានការពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ នៅផ្សារលើធំថ្មី ក្រុងសៀមរាប
74
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋបាលខេត្ដសៀមរាប នៅថ្ងៃទី០៦ ខែកក្កដានេះ បានសម្រេចពីការបន្តការបិទការលក់ដូរ នៅផ្សារលើធំថ្មី ចំនួន២សប្ដាហ៍បន្ថែមទៀត គិតចាប់ពីថ្ងៃទី០៧ ខែកក្កដា ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដល់ទីតាំងផ្សេងទៀត បន្ទាប់ក្រុមគ្រូពេទ្យបានរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ជាច្រើននាក់នៅក្នុងផ្សារនោះ ។

ក្នុងសេចក្ដីសម្រេចបានបញ្ជាក់ថា ការបិទនេះដែរ គឺក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ទីតាំងដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត បន្ទាប់ពីផ្សារលើធំថ្មី កំពុងរីករាលដាលនូវជំងឺកូវីដ-១៩ ជាបន្ដបន្ទាប់គួរអោយព្រួយបារម្ភ។ ជាក់ស្ដែងចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកក្កដានេះ ខេត្ដសៀមរាប ត្រូវបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩:មានអត្រាខ្ពស់រហូតជាង ១០០នាក់ក្នុងមួយថ្ងៃ។

រដ្ឋបាលខេត្តសៀមរាប ប្រកាសដំណឹងដល់ប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ទោះនៅតំបន់ណា សូមផ្ដល់សំណាកធ្វើតេស្ដរកមេរោគកូវីដ-១៩ និងរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព ប្រជាពលរដ្ឋផ្តល់ព័ត៌មានទៅកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

បើតាមឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប បានឲ្យដឹងថា ក្នុងខេត្តសៀមរាប មានទីតាំងយកសំណាកនៅកន្លែងច្បាស់លាស់មានចំនួន០៨ទីតាំង ក្នុងនោះ រួមមាន: មណ្ឌលសុខភាពកំពង់ក្ដី ក្នុងស្រុកជីក្រែង, វិទ្យាល័យដំដែក ស្រុកសូទ្រនិគម, សាលាគរុកោសល្យ និងវិក្រិតិការខេត្ដ, វិទ្យាល័យអង្គរ ក្រុងសៀមរាប, អនុវិទ្យាល័យដូនទ្រ ស្រុកពួក, សាលាបឋមសិក្សា ទៀ បាញ់ ដូនស្វា ស្រុកអង្គរជុំ, វិទ្យាល័យស្រែណូយ ស្រុកវ៉ារិន និងមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់។

សូមជម្រាបថា គិតត្រឹមល្ងាចថ្ងៃទី០៥ ខែកក្កដានេះ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១,៦៥៤នាក់, បានព្យាបាលជាសះស្បើយចំនួន ៦០៥នាក់, ស្លាប់ ១៨នាក់ និង១០៣១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប, មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក ស្រុកសូទ្រនិគម៕

អត្ថបទ: លោក ឈិត សាវី
កែសម្រួល: លោក អ៊ុន ណារាជ្យ

Tags: ​ផ្សារលើ​ធំថ្មី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមត្ថកិច្ចខេត្ដសៀមរាប ឃាត់ខ្លួនយុវជនស្ទាវម្នាក់ សង្ស័យពាក់ព័ន្ធមនុស្សឃាត នៅស្រុកជីក្រែង

សមត្ថកិច្ចខេត្ដសៀមរាប ឃាត់ខ្លួនយុវជនស្ទាវម្នាក់ សង្ស័យពាក់ព័ន្ធមនុស្សឃាត នៅស្រុកជីក្រែង

ក្រុមគ្រូពេទ្យបន្តយកសំណាកធ្វើតេស្ដជាលើកទី២សម្រាបអាជីវករលក់ដូរ ក្នុងផ្សារលើធំថ្មី ក្រុងសៀមរាប

ក្រុមគ្រូពេទ្យបន្តយកសំណាកធ្វើតេស្ដជាលើកទី២សម្រាបអាជីវករលក់ដូរ ក្នុងផ្សារលើធំថ្មី ក្រុងសៀមរាប

រដ្ឋបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ៧២នាក់បន្ថែម ខណៈមានអ្នកជាសះស្បើយ ២០នាក់ និងស្លាប់ចំនួន២នាក់ នៅថ្ងៃទី០៨ ខែកក្កដានេះ

រដ្ឋបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ៧២នាក់បន្ថែម ខណៈមានអ្នកជាសះស្បើយ ២០នាក់ និងស្លាប់ចំនួន២នាក់ នៅថ្ងៃទី០៨ ខែកក្កដានេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.