Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ជូនប្រជាពលរដ្ឋក្នុងឃុំពួក ស្រុកពួក បានដំណើរការហើយនៅព្រឹកមិញនេះ ខណៈឃុំផ្សេងទៀតនឹងដំណើរការនៅពេលក្រោយ

ដោយ Pothe Thun
16/07/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ជូនប្រជាពលរដ្ឋក្នុងឃុំពួក ស្រុកពួក បានដំណើរការហើយនៅព្រឹកមិញនេះ ខណៈឃុំផ្សេងទៀតនឹងដំណើរការនៅពេលក្រោយ
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក មានប្រសាសន៍ថា យុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំពួក ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង បានចាប់ផ្ដើមដំណើរការហើយនៅ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងបរិវេណវត្តខេមរាសាមគ្គីមុន្នីរង្សី ហៅវត្តធម្មយុត្ត ហើយការសម្រេចឲ្យដំណើរការចាក់វ៉ាក់សាំងនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមការងារចម្រុះខេត្ត ដឹកនាំដោយលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងជាប្រធានក្រុមការងារទី២ នៃក្រុមការងារទទួលបន្ទុកនិងសម្របសម្រួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលទទួលមុខព្រួញនៅស្រុកពួក ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម បានចុះមកត្រួតពិនិត្យទីតាំងនេះ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ។

លោក ស៊ិន ចាន់ថុល មានប្រសាសន៍ថា នៅពេលនេះ យើងបានដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំពួកតែប៉ុណ្ណោះ ក្នុងចំណោមឃុំទាំង១៤របស់ស្រុក ដោយសារតែរដ្ឋបាលស្រុកទទួលបានវ៉ាក់សាំងជំហានដំបូងនេះ ចំនួនជាង១៩.០០០ដូសប៉ុណ្ណោះ ហើយប្រជាពលរដ្ឋនៅក្នុងឃុំពួក ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង មានចំនួនជាង១ម៉ឺននាក់ ដូច្នេះប្រសិនហើយរដ្ឋបាលស្រុក នៅពេលដែលទទួលបានវ៉ាក់សាំងបន្ថែមទៀតនោះ យើងនឹងធ្វើការបែងចែកវ៉ាក់សាំងទៅចាក់ជូនប្រជាពលរដ្ឋនៅបណ្ដាឃុំផ្សេងៗទៀត ។

លោកមានប្រសាសន៍បន្ថែមថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទាំងនៅពេលនេះ និង ពេលមុន គឺជាគោលការណ៍ស្ម័គ្រចិត្ត ហើយពុំមានគិតថ្លៃអ្វីទាំងអស់ ប៉ុន្តែមុនពេលបងប្អូនទៅចាក់វ៉ាក់សាំងសូមទំនាក់ទំនងជាមួយមេភូមិ ឬឃុំដើម្បីទទួលបានឯកសារសម្រាប់ចាក់វ៉ាក់សាំងនៅតាមភូមិ ឃុំដែលបងប្អូនរស់នៅ ប៉ុន្តែសំខាន់សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តវិធានការសុវត្ថិភាពនានាដូចជា ៖ រក្សាគម្លាត សណ្តាប់ធ្នាប់ នៅទីតាំងចាក់វ៉ាក់សាំង , សូមកុំប្រជៀត ដណ្តើម និងព្យាយាមរុញគ្នា ដើម្បីបានចាក់មុនដោយព្រួយបារម្ភឬខ្លាចមិនបានចាក់វ៉ាក់សាំងនោះ តែតាមពិតរាជរដ្ឋាភិបាលនឹងផ្តល់ជូនប្រជាពលរដ្ឋដែលមានចាប់អាយុ១៨ឆ្នាំឡើងទៅឱ្យបានគ្រប់ៗគ្នា ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

គួររំលឹកថាយុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋក្នុងទូទាំងខេត្ត បានចាប់ផ្ដើមដំបូង នៅក្នុងក្រុងសៀមរាប កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១កន្លងមកនេះ ខណៈនៅតាមបណ្ដាស្រុក បានចាប់ផ្ដើមកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ៕

Tags: ចាចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ស្រុកពួក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យការដំណើរការចាក់វ៉ាក់សាំងជូនប្រពលរដ្ឋក្នុងស្រុកអង្គរធំ ខេត្ដសៀមរាប

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យការដំណើរការចាក់វ៉ាក់សាំងជូនប្រពលរដ្ឋក្នុងស្រុកអង្គរធំ ខេត្ដសៀមរាប

ប្រជាពលរដ្ឋចំនួនជាង២ពាន់នាក់នៅក្នុងឃុំព្រះដាក់ បានទទួលវ៉ាក់សាំងដូសទី១រួចរាល់ហើយ

ប្រជាពលរដ្ឋចំនួនជាង២ពាន់នាក់នៅក្នុងឃុំព្រះដាក់ បានទទួលវ៉ាក់សាំងដូសទី១រួចរាល់ហើយ

គម្រោងសាងសង់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប សម្រេចបានជាង៦៦ភាគរយហើយ គិតត្រឹមថ្ងៃទី១២ខែកក្កដានេះ

គម្រោងសាងសង់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប សម្រេចបានជាង៦៦ភាគរយហើយ គិតត្រឹមថ្ងៃទី១២ខែកក្កដានេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.