Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រជាពលរដ្ឋចំនួនជាង២ពាន់នាក់នៅក្នុងឃុំព្រះដាក់ បានទទួលវ៉ាក់សាំងដូសទី១រួចរាល់ហើយ

ដោយ Pothe Thun
16/07/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា បន្ទាប់ពីទទួលបាននូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីប្រមុខរាជរដ្ឋាភិបាល ដោយមិនគិតថ្លៃ ដើម្បីចាក់ជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកបន្ទាយស្រី ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅនោះ ហើយក្នុងស្រុកបន្ទាយស្រីនេះ បានដំណើរការចាក់វ៉ាក់សាំងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ ដូច្នេះគិតត្រឹមព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ មានប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់ ចំនួនសរុប ២.២៣៨នាក់ ក្នុងចំណោមប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅចំនួនជាង៥.២០០នាក់ បានទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសលើកទី១ នៅមណ្ឌល សាលារៀនបឋមសិក្សាព្រះដាក់ ខណៈដំណើរការចាក់កំពុងបន្ត។

លោក ឃឹម ហ្វីណង់ បានបញ្ជាក់ទៀតថា ក្រោមកិច្ចសហការល្អជាមួយក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់កងពលធំអន្តរាគមន៍លេខ២ ដែលដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក កែវ ធី ជាមេបញ្ជាការ និងដោយមានការចូលរួមពីក្រុមការងារស្រុក ឃុំ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក យុវជនស្ម័ត្រចិត្ត សមត្ថកិច្ចនគរបាល និងប្រជាការពារចូលរួមផងនោះ បានដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋបានយ៉ាងរលូន ដែលការផ្ដល់វ៉ាក់សាំងនេះ គឺមិនប្រកាន់និន្នាការនយោបាយឡើយ ឲ្យតែពួកគាត់រស់នៅអចិន្ត្រែយ៍ ឬ ពួកគាត់រស់នៅខេត្ដផ្សេង ប៉ុន្តែស្នាក់នៅក្នុងឃុំ នៃស្រុកបន្ទាយស្រីពិតបា្រកដ ហើយមានអត្ដសញ្ញាណប័ណ្ណ និង ស្ម័គ្រចិត្ដនោះ គឺក្រុមគ្រូពេទ្យចាក់ផ្ដល់ជូនទាំងអស់ ។

លោកអភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងបន្ថែមថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ មានរយៈពេល១៤ថ្ងៃ ដោយមានក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានក្រុមគ្រូពេទ្យនៃកងពលធំអន្តរគមន៍លេខ២ ចំនួន៦០នាក់ រួមនឹងក្រុមការងារស្រុក ឃុំ កម្លាំងសន្តិសុខ ចំនួន ៧៩នាក់ មានផែនការចាក់ក្នុងរយៈពេល១ថ្ងៃ ឲ្យបានចំនួន២ពាន់នាក់ ដើមី្បធ្វើយ៉ាងណាចាក់ឲ្យក្នុងរយៈពេល១៤ថ្ងៃនេះ ត្រូវបញ្ចប់នូវដូសទី១ និងឈានទៅបានមុនរយៈពេល២១ថ្ងៃ នៃការចាក់នូវដូសទី២ទៀត ហើយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រីនេះ មានចំនួន ០៣ទីតាំង គឺ ៖ ទី១. នៅសាលារៀនបឋមសិក្សាព្រះដាក់ , ទី២. នៅអនុវិទ្យាល័យបន្ទាយស្រី និង ទី៣. នៅអនុវិទ្យាល័យត្បែង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនេះដែរ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រីទាំងមូល សូមអញ្ជើញមកចាក់វ៉ាក់សាំងគ្រប់ៗគ្នា ព្រោះការចាក់វ៉ាក់សាំងនេះ មិនគិតថ្លៃឡើយ គឺផ្តល់ជូនដើមី្បការពារសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍នេះ ក្នុងគោលដៅកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ និង ការពារនូវសុខមាភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងដើមី្បធ្វើការស្តារឡើងវិញនូវគ្រប់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ សំខាន់ខេត្តសៀមរាបជាតំបន់ទេសចរណ៍ ក៏ដូចស្រុកបន្ទាយស្រី ដែលបានផ្តល់អត្ថិភាពទទួលបានវ៉ាក់សាំងនៅក្នុងជំហានដំបូងនេះ ប៉ុន្តែប្រការសំខាន់ សូមបងប្អូនបន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារ និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ពីព្រោះថា ជំងឺកូវីដ-១៩ វាមិនរើសអើងបុគ្គលណាម្នាក់នោះឡើយ នៅពេលដែលយើងខ្វះការប្រុងប្រយ័ត្ន៕

អត្ថបទ និង រូបថត ៖ លោក ទ្រា ពន្លឺ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ចាក់វ៉ាក់សាំងការពារជំងឺ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងសាងសង់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប សម្រេចបានជាង៦៦ភាគរយហើយ គិតត្រឹមថ្ងៃទី១២ខែកក្កដានេះ

គម្រោងសាងសង់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប សម្រេចបានជាង៦៦ភាគរយហើយ គិតត្រឹមថ្ងៃទី១២ខែកក្កដានេះ

អាជ្ញាធរខេត្តសៀមរាប ណែនាំឲ្យប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ សូមចូលរួមអនុវត្តរក្សាគម្លាត សណ្តាប់ធ្នាប់ ចៀសវាងការប្រជ្រៀតគ្នា

អាជ្ញាធរខេត្តសៀមរាប ណែនាំឲ្យប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ សូមចូលរួមអនុវត្តរក្សាគម្លាត សណ្តាប់ធ្នាប់ ចៀសវាងការប្រជ្រៀតគ្នា

ឯកឧត្ដមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង អញ្ជើញចុះជួបសាកសួរសុខទុកក្រុមគ្រូពេទ្យដែលកំពុងមមារញឹកក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋក្នុងក្រុងសៀមរាប

ឯកឧត្ដមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង អញ្ជើញចុះជួបសាកសួរសុខទុកក្រុមគ្រូពេទ្យដែលកំពុងមមារញឹកក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.