Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងសប្បុរសជន បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ទៅប្រគេន និងផ្តល់ជូនមណ្ឌលចត្តាឡីស័ក នៅក្នុងស្រុកស្រីស្នំ

ដោយ Pothe Thun
15/08/2021
នៅក្នុង ព័ត៌មានជាតិ
ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងសប្បុរសជន បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ទៅប្រគេន និងផ្តល់ជូនមណ្ឌលចត្តាឡីស័ក នៅក្នុងស្រុកស្រីស្នំ
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក រួមជាមួយសប្បុរសជន និងក្រុមការងារយុវជនគណបក្សខេត្តសៀមរាប ចុះជួយមូលដ្ឋានស្រុកស្រីស្នំ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ទៅផ្តល់ជូនមណ្ឌលចត្តាឡីស័ក អនុវិទ្យាល័យមោង មណ្ឌលចត្តាឡីស័កបឋមសិក្សាត្រុំ និងប្រគេនដល់វត្តវេឡុវន្តដោកពោយគោកក្រោល កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ។ អំណោយជាសម្ភារគ្រឿងឧបភោគបរិភោគ និងថវិកា សរុបទាំង ៣ទីតាំងរួមមាន៖ អង្ករចំនួន ៥០០គីឡូក្រាម, ទឹកត្រីចំនួន ៨យួរ, ទឹកស៊ីអ៊ីវចំនួន ៨យួរ, ទឹកសុទ្ធចំនួន ១៥៣យួរ, ត្រីខចំនួន ៨យួរ, មីម៉ាម៉ាចំនួន ៦កេស, ទឹកក្រូចចំនួន ៦កេស, ស្ពៃចង្កឹះចំនួន ៣០គីឡូក្រាម, ស្ពៃក្រញ៉ាចំនួន ៣០គីឡូក្រាម, ម្រះចំនួន៣០គីឡូក្រាម, ផ្លែត្រឡាចមួយចំនួន, បច្ច័យចំនួន ៣០ម៉ឺនរៀល។ ដោយឡែក បច្ច័យប្រគេនដល់សមណសិស្ស ក្នុងវត្តវេឡុវ័នដោកពោយគោកក្រោល(វត្តគោកក្រោល) ចំនួន ៦០ម៉ឺនរៀល ក្នុងនោះមួយអង្គ ៣ម៉ឺនរៀល, សៀវភៅ ៥ក្បាល, ប៊ិច ២ដើម។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះចៅអធិការវត្តប្រាសាទគោកចក មានសង្ឃដិកាថា អំណោយទាំងអស់នេះ គឺបានមកពីការប្រគេនរបស់ពុទ្ឋបរិស័ទក្នុងពិធីបុណ្យផ្សេងៗ នាពេលកន្លងមក ហើយក៏បានសន្សំ និងប្រមូលបម្រុងទុកសម្រាប់ចែកជូនគ្រួសារ ឬអាជ្ញាធរមូលដ្ឋានណាដែលជួបហានិភ័យដោយប្រការណាមួយដែលបានកើតឡើង សម្រាប់ដោះស្រាយការលំបាកមួយគ្រាៗ ទៅតាមលទ្ធភាពដែលយើងអាចធ្វើបាន។ កន្លងមក វត្តប្រាសាទគោកចកតែងតែនាំយកស្បៀងអាហារ និងថវិកាទោះតិចក្តីច្រើនក្តី ដើម្បីចែករំលែក និងផ្តល់ជូនដល់គ្រួសារដែលជួបហានិភ័យដោយសារជំងឺកូវិដ-១៩ ឬដោយសារគ្រោះធម្មជាតិជាដើម ដើម្បីជួយសម្រួលដល់ជីវភាព ក្នុងពេលខ្វះខាត។ ព្រះតេជគុណ មានសង្ឃដិកាបន្តថា យើងទាំងអស់គ្នាត្រូវចេះរួមសុខរួមទុក្ខ ជួយទុក្ខធុរ:សង្គ្រោះ និងសម្រាលទុក្ខលំបាកគ្នាទៅវិញទៅមក ក៏ដូចជាប្រទេសកម្ពុជាដែរ ដែលជួបនូវវិបត្តិដោយសារជំងឺដ៏កាចសាហាវ កំពុងតែឆ្លងរាលដាលជាសាកលនេះ។

ជាមួយគ្នានោះ លោក ហុង អេងគាង ប្រធានក្រុមការងារយុវជនគណបក្សស្រុកស្រីស្នំ បានថ្លែងអំណរគុណយ៉ាងជ្រាល ចំពោះសប្បុរសជន ដែលតែងតែយកចិត្តទុក្ខដាក់ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក្តនាពេលនេះ។ លោកបានអំពាវនាវថា យើងត្រូវរក្សាគម្លាត និងត្រូវបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ, ៣កុំ និង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានគ្រប់ៗគ្នា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរបញ្ជាក់ថា នៅស្រុកស្រីស្នំមានមណ្ឌលចត្តាឡីស័ក្តចំនួន ១០កន្លែង ក្នុងនោះមានបងប្អូនប្រជាពលរដ្ឋ និងពលករមកពីក្រៅប្រទេសកំពុងធ្វើចត្តាឡីស័ក្តប្រមាណជាង ១ពាន់នាក់។ ដោយឡែកប្រជាពលរដ្ឋ ដែលបានទទូលការចាក់សាំងការពារកូវីដ-១៩ ដូសទី០១ និងដូសទី០២ បានប្រមាណជាង ៧ពាន់នាក់រួចមកហើយ នៅឡើយតែដូសទី៣ កំពុងតែបន្តចាក់ថែមទៀត៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក លីវ សុខុន

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៨៩នាក់ ព្យាបាលជាសះស្បើយ៣៧៩នាក់ និងស្លាប់៣នាក់ នៅថ្ងៃទី១៥ ខែសីហានេះ

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៨៩នាក់ ព្យាបាលជាសះស្បើយ៣៧៩នាក់ និងស្លាប់៣នាក់ នៅថ្ងៃទី១៥ ខែសីហានេះ

កងកម្លាំងជួរមុខ និងមន្ត្រីរាជការនៃរដ្ឋបាលស្រុកប្រាសាទបាគង ទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជម្រុញ នៅសាលាអនុវិទ្យាល័យហ៊ុន សែន រលួស

កងកម្លាំងជួរមុខ និងមន្ត្រីរាជការនៃរដ្ឋបាលស្រុកប្រាសាទបាគង ទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជម្រុញ នៅសាលាអនុវិទ្យាល័យហ៊ុន សែន រលួស

រដ្ឋបាលខេត្តសៀមរាប ចាប់បើកដំណើរការឡើងវិញនូវច្រកត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និង ស្កេន QR Code ទប់ប់ស្កាត់កូវីដ-១៩ ចំពោះអ្នកដំណើរចូលមកក្នុងខេត្តសៀមរាប ទាំង៣ច្រក

រដ្ឋបាលខេត្តសៀមរាប ចាប់បើកដំណើរការឡើងវិញនូវច្រកត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និង ស្កេន QR Code ទប់ប់ស្កាត់កូវីដ-១៩ ចំពោះអ្នកដំណើរចូលមកក្នុងខេត្តសៀមរាប ទាំង៣ច្រក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    11 shares
    Share 4 Tweet 3
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    35 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    27 shares
    Share 11 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.