Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

យោធិនពិការ នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប ទទួលផ្លែមៀននិងតាង៉ែន ចំនួន៣តោន ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ដោយ Pothe Thun
30/08/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្ដមឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប បានទទួលផ្លែមៀននិងផ្លែតាង៉ែន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្ដមឧត្តមសេនីយ៍ឯក គង់ ប៊ុនលី មេបញ្ជាការរងកងអង្គរក្ស។

ឯកឧត្ដមឧត្តមសេនីយ៍ឯក គង់ ប៊ុនលី មានប្រសាសន៍ថា ស្ថិតក្នុងកាលៈទេសៈណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែបានគិតដល់ពីផលលំបាករបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់វិនាទី សំខាន់ក្នុងពេលជួបនូវវិបត្តិកូវីដ-១៩ ព្រមទាំងការកកស្ទះនូវផលកសិកម្មរបស់ប្រជាកសិករក្នុងការនាំចេញ ជាពិសេសផ្លែមៀននិងផ្លែតាង៉ែននេះ ដូច្នេះហើយសម្តេចបានប្រមូលទិញផ្លែមៀន និងតាង៉ែនពីប្រជាកសិករដែលដាំបាននៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីជួយសម្រាលបន្ទុកការលំបាក របស់បងប្អូនប្រជាកសិករយើង ក្នុងបរិបទដែលទទួលរងផលប៉ះពាល់ជាសកល ដោយសារការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ និងផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ និងបងប្អូន ដែលមានជំងឺព្រមទាំងបងប្អូនមន្ត្រីរាជការបានពិសារផងដែរ។

ក្នុងនាមតំណាងយោធិនពិការនៃមជ្ឈមណ្ឌល ឯកឧត្ដមឧត្តមសេនីយ៍ឯក ពៅ ស៊ា បានធ្វើការថ្លែអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ដោះស្រាយនូវរាល់ផលលំបាករបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ហើយជាក់ស្តែងថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់តំណាងនាំយកផ្លែមៀននិងផ្លែតាង៉ែនចំនួន៣តោន សម្រាប់ផ្តល់ជូនយោធិន និងគ្រួសារចំនួន៣១០គ្រួសារ ដែលកំពុងរស់នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាបនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដមឧត្តមសេនីយ៍ឯក ពៅ ស៊ា បានបញ្ជាក់ទៀតថា សកម្មភាពទាំងនេះ ជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចទាំងពីរ ចំពោះផលិតផលកសិកម្មដែលប្រជាកសិករផលិតបាន ជាវិធីដោះស្រាយជួយទៅដល់កសិករក្រីក្រក្នុងកាលៈទេសៈដ៏លំបាកដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដូច្នេះក្នុងឱកាសនេះ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធ និងបារមីនៅលើទឹកដីអង្គរ តាមថែរក្សាជូនដល់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រាបុត្រី និងចៅប្រុសចៅស្រី សូមជួបប្រទះតែនឹងពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទ និង រូបថត ៖ លោក ខេង ឧត្ដម
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: យោធិន​ពិការ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧សាខាក្រុងសៀមរាប នាំយកអំណោយមួយចំនួនប្រគល់ជូនដល់មណ្ឌលកុមារកំព្រា ខេត្តសៀមរាប

ក្រុមការងារសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧សាខាក្រុងសៀមរាប នាំយកអំណោយមួយចំនួនប្រគល់ជូនដល់មណ្ឌលកុមារកំព្រា ខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៧៤នាក់ ជាសះស្បើយ១៥១នាក់ និងស្លាប់១នាក់ នៅថ្ងៃទី២៩ ខែសីហានេះ!

រដ្ឋបាលខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៧៤នាក់ ជាសះស្បើយ១៥១នាក់ និងស្លាប់១នាក់ នៅថ្ងៃទី២៩ ខែសីហានេះ!

ទោះស្ថិតក្នុងស្ថានភាពជំងឺកូវីដ-១៩តែក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងមមាញឹកក្នុងការដាំស្មៅកែលម្អបរិវេណក្នុងប្រាសាទអង្គរវត្ត

ទោះស្ថិតក្នុងស្ថានភាពជំងឺកូវីដ-១៩តែក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងមមាញឹកក្នុងការដាំស្មៅកែលម្អបរិវេណក្នុងប្រាសាទអង្គរវត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.