Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សាវម៉ាវព្រៃ ដែលមិនសូវមានអ្នកស្គាល់សោះនោះកំពុងមានវត្តមាន នៅសហគមន៍អេកូទេសចរណ៍ព្រៃទឹកជប់ខ្នារពោធិ៍ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម 

ដោយ Pothe Thun
01/09/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
41
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សាវម៉ាវព្រៃនេះមិនសូវមានអ្នកស្គាល់ច្រើនទេវាមានសណ្ឋានដូចទៅនឹងសាវម៉ាវដាំនៅចំការដែរ និងបរិភោគបាន មានរសជាតិជូរផ្អែម។ សាវម៉ាវព្រៃនេះកំពុងមានវត្តមាន នៅសហគមន៍អេកូទេសចរណ៍ព្រៃទឹកជប់ខ្នារពោធិ៍ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

លោក អុិន សៅ សមាជិកសហគមន៍អេកូទេសចរណ៍ព្រៃទឹកជប់ខ្នារពោធិ៍ ស្ថិតនៅឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម បានឱ្យដឹងថា សាវម៉ាវព្រៃជាប្រភេទរុក្ខផលធម្មជាតិម្យ៉ាងដែលដុះក្នុងព្រៃភ្នំ និងព្រៃសហគមន៍ ដែលដើមរបស់វាជាប្រភេទវល្លិ ដុះឡើងតាមដើមឈើខ្ពស់ៗ មានដើមពីតូចដល់ធំ ស្លឹកវាស្រដៀងគ្នា និងសាវម៉ាវស្រុកដែរ និងមានផ្លែប៉ុនសាវម៉ាវស្រុកដែរ តែមានរាងវែងបន្តិច ដែលអាចបរិភោគបាន ហើយមានរសជាតិជូរផ្អែម ផ្លែទៅតាមរដូវកាល គឺចាប់ពីខែសីហា ដល់ខែតុលា ខណ:កន្លងមក មិនសូវមានអ្នកស្គាល់ និងបានបរិភោគនោះទេ និង មិនមានអ្នកបេះយកទៅលក់នៅតាមទីផ្សារឱ្យទូលំទូលាយឡើយ។

លោក អុិន សៅ បានឱ្យដឹងទៀតថា កន្លងមកនេះ ប្រជាសហគមន៍បានបេះសាវម៉ាវព្រៃនេះ សម្រាប់តែបរិភោគខ្លួនឯង និងលក់ខ្លះៗឲ្យអ្នកទេសចរមកកម្សាន្តនៅក្នុងសហគមន៍ប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះ អ្នកទេសចរចាប់ផ្តើមស្គាល់ និងបានបរិភោគផ្លែសាវម៉ាវនេះកាន់តែច្រើនជាងមុន ហើយនឹងអាចធ្វើឱ្យប្រជាពលរដ្ឋបេះផ្លែឈើប្រភេទនេះ ទៅលក់នៅទីផ្សារផងដែរ។ សម្រាប់សហគមន៍អេកូទេសចរណ៍ព្រៃទឹកជប់ខ្នារពោធិ៍នេះ គឺបានផ្តល់ប្រយោជន៍យ៉ាងច្រើនដែរ ដល់ប្រជាពលរដ្ឋ ដូចជា ៖ ចំណូលពីការបានភ្ញៀវទេសចរចូលមកទស្សនា , ចំណូលពីអនុផលព្រៃឈើ រួមមាន ៖ ការយកទឹកឃ្មុំ , បេះផ្សិត , បេះផ្លែឈើព្រៃទៅតាមដូវកាល ដូចជា ផ្លែគុយ ,សេមាន់ , សាវម៉ាវព្រៃ និងផ្លែកោណជាដើម។ ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមការពារ និងអភិរក្សព្រៃឈើឱ្យបានល្អ ព្រោះវាបានផ្តល់ផលប្រយោជន៍ជាច្រើនដល់យើងគ្រប់គ្នាតាមរយ:រូបភាពផ្សេងៗគ្នា។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក សូត្រ គិមសុង ជាប្រជាលរដ្ឋម្នាក់នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ដែលបានធ្វើដំណើរទៅកម្សាន្តនៅសហគមន៍អេកូទេសចរណ៍ព្រៃទឹកជប់ខ្នារពោធិ៍នេះ បានឱ្យដឹងថា នេះជាលើកទី១ហើយ ដែលលោកបានស្គាល់សាវម៉ាវព្រៃនេះ ខណ:កន្លងមកលោកស្គាល់តែផ្លែឈើស្រុក ឥឡូវនេះលោកបានកម្សាន្តនៅសហគមន៍បានស្គាល់ និងបានភ្លុករស់ជាតិសាវម៉ាវនេះទៀត ហើយនៅតំបន់នេះ ប្រហែលជានៅមានផ្លែឈើព្រៃ ដែលអាចបរិភោគបានជាច្រើនទៀត ដែលរូបលោក ក៏ដូចជាយុវជនជំនាន់ក្រោយផ្សេងៗទៀត ដែលមិនទាន់ស្គាល់។ ដូច្នេះ សូមឱ្យប្រជាសហគមន៍ និងប្រជាពលរដ្ឋទូទៅ ចូលរួមការពារព្រៃឈើទាំងអស់គ្នា ព្រោះវាមានប្រយោជន៍ជាច្រើនដល់យើងគ្រប់គ្នា៕

អត្ថបទ និងរូបភាព ៖ លោក ឃុត សៅ

កែសម្រួលដោយ លីវ សុខុន!!!

 

Tags: សហគមន៍អេកូទេសចរណ៍ព្រៃទឹកជប់ខ្នារពោធិ៍សាវម៉ាវព្រៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្រ្តីក្រសួងព័ត៌មានលើកឡើងថា ការរៀនច្បាប់ ការយល់ដឹងពីវិជ្ជាជីវៈ និងសារព័ត៌មាន គឺមានសារៈសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន

រដ្ឋមន្រ្តីក្រសួងព័ត៌មានលើកឡើងថា ការរៀនច្បាប់ ការយល់ដឹងពីវិជ្ជាជីវៈ និងសារព័ត៌មាន គឺមានសារៈសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន

កុមារនិងយុវវ័យនៅខេត្ដសៀមរាប ដែលមានចាប់ពីអាយុ១២ដល់១៧ឆ្នាំ ចំនួនជាង១១ម៉ឺននាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១រួចហើយ

កុមារនិងយុវវ័យនៅខេត្ដសៀមរាប ដែលមានចាប់ពីអាយុ១២ដល់១៧ឆ្នាំ ចំនួនជាង១១ម៉ឺននាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១រួចហើយ

ខេត្តសៀមរាប បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៨៤នាក់, ព្យាបាលជាសះស្បើយអ្នកមានជំងឺកូវីដ-១៩ ចំនួន ១០១នាក់ និងស្លាប់ចំនួន ២នាក់ គិតត្រឹមព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ 

ខេត្តសៀមរាប បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៨៤នាក់, ព្យាបាលជាសះស្បើយអ្នកមានជំងឺកូវីដ-១៩ ចំនួន ១០១នាក់ និងស្លាប់ចំនួន ២នាក់ គិតត្រឹមព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.