Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះចៅអធិការវត្តប្រាសាទគោកចក ប្រគេនទេយ្យទានដល់ព្រះសង្ឃក្នុងវត្ត និងប្រជាការពារ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ

ដោយ Pothe Thun
08/10/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប បានរៀបចំជាទេយ្យទានមួយចំនួន ប្រគេនព្រះសង្ឃចំនួន ៣៦អង្គ ក្នុងមួយអង្គទទួលមាន៖ ភេសជ្ជមួយចំនួន បច្ច័យ១០ម៉ឺនរៀល ,គណៈកម្មការលោកអាចារ្យ ៥នាក់ ម្នាក់ៗទទួលបាន៖ ភេសជ្ជៈ១០កំប៉ុង និងថវិកាមួយចំនួន និងប្រជាការពារភូមិចំនួន ១៧នាក់ ក្នុងម្នាក់ទទួលបាន៖ អង្ករ ២០គីឡូក្រាម, មី ១០កញ្ចប់, ត្រីខ៥កំប៉ុង និងបច្ច័យ ៥ម៉ឺនរៀល សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានសង្ឃដីកាថា ចំពោះទេយ្យទាន និងអំណោយដែលប្រគេនដល់ព្រះសង្ឃ គណៈកម្មការលោកអាចារ្យ និងជូនដល់ប្រជាការពារនាពេលនេះ គឺទទួលបានពីការចូលរួមបរិច្ចាករបស់សប្បុរសជន និងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយ នៅរយៈពេលបុណ្យភ្ជុំបិណ្ឌកន្លងទៅ និងបានធ្វើការគៀងគរពីសប្បុរសជននារយៈកាលកន្លងមក។ ជាមួយនោះដោយពិនិត្យឃើញពីការសហការ និងឆន្ទៈនៃការយកព្រះទ័យ និងយកចិត្តទុកដាក់ របស់ព្រះសង្ឃក្នុងការបដិបត្តិធម៌វិន័យបានល្អ ការចាត់ចែង និងជួយរំលែកការងាររបស់គណៈកម្មការវត្ត និងឃើញពីឆន្ទៈ ក្នុងការចូលរួមការពារសុវត្ថិភាពក្នុងមូលដ្ឋាន និងទទួលការពឹងអាស្រ័យពីព្រះសង្ឃរបស់ប្រជាការពារមួយចំនួន ចៅអធិការ និងគណៈកម្មការវត្តក៍កំណត់យកចំនួនតែ ១៧នាក់ ផ្តល់ជូនទេយ្យទានទៅតាមលទ្ឋភាពដែលព្រះអង្គមាន។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានសង្ឃដីកាទឿតថា ក្រៅពីការងារប្រកបរបរចិញ្ចឹមគ្រួសារ ប្រជាការពារក្នុងមូលដ្ឋាននេះ សុទ្ឋតែមានឆន្ទៈលះបង់ពេលវេលា ជួយការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនដល់ប្រជាជនក្នុងភូមិឃុំរបស់ពួកគាត់។ ក្រៅពីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្យ ពួកគាត់ក៍សហការរួមសាមគ្គី សហការជួយទុក្ខធុរៈគ្នាទៅវិញទៅមក រួមចំណែក ការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានជាប្រចាំ ដោយគោរពតាមគោលការណ៍ភូមិឃុំមានសុវត្ថិភាពទាំង ១០ចំណុច របស់ក្រសួងមហាផ្ទៃជា ពិសេសចូលរួមជួយការពារក្នុងពិធីបុណ្យផ្សេងៗ នៅតាមវត្តអារាមក្បែរៗមូលដ្ឋានឱ្យមានសុវត្ថិភាពផងដែរ។ ព្រះអង្គក៏បានផ្តាំផ្ញើ សូមឱ្យចូលរួមទាំងអស់អង្គទាំងអស់គ្នា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហមន៍របស់យើង ត្រូវចូលរួមអនុវត្តឲ្យបានជាប់ជាប្រចាំ តាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត វិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង៣ការពារ ឲ្យបានខ្ជាប់ខ្ជួន៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព ៖ លោក យូ វង្ស

Tags: ប្រជាការពារ​វត្ត​ប្រាសាទ​គោកចក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្លាំងនគរបាលស្រុកប្រាសាទបាគង ឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធករណីលួចម៉ូតូប្រជាពលរដ្ឋក្នុងក្រុងសៀមរាប

កម្លាំងនគរបាលស្រុកប្រាសាទបាគង ឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធករណីលួចម៉ូតូប្រជាពលរដ្ឋក្នុងក្រុងសៀមរាប

លេខាធិការដ្ឋាន អាយស៊ីស៊ី-អង្គរ និងអង្គការយូណេស្កូប្រចាំកម្ពុជា បញ្ចប់ការចុះពិនិត្យបញ្ហាប្រឈម និងការដ្ឋានក្នុងរមណីដ្ឋានអង្គរ

លេខាធិការដ្ឋាន អាយស៊ីស៊ី-អង្គរ និងអង្គការយូណេស្កូប្រចាំកម្ពុជា បញ្ចប់ការចុះពិនិត្យបញ្ហាប្រឈម និងការដ្ឋានក្នុងរមណីដ្ឋានអង្គរ

ព្រះចៅអធិការវត្តអារញ្ញាសាគរ ផ្តល់គ្រឿងឧបភោគបរិភោគ និងថវិកា ដល់គ្រួសារ ដែលមានជីវភាពខ្វះខាត រស់នៅលើផ្ទៃទឹកចំនួន ២៣គ្រួសារ 

ព្រះចៅអធិការវត្តអារញ្ញាសាគរ ផ្តល់គ្រឿងឧបភោគបរិភោគ និងថវិកា ដល់គ្រួសារ ដែលមានជីវភាពខ្វះខាត រស់នៅលើផ្ទៃទឹកចំនួន ២៣គ្រួសារ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.