Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រយៈពេល៩ខែ ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា ផ្តល់បច្ចេកទេសអំពីការសាងសង់លំនៅដ្ឋានចំនួន៣៩២ ករណីក្នុងតំបន់រមណីយដ្ឋានអង្គរ

ដោយ Pothe Thun
20/10/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
87
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមការងារនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ របស់អាជ្ញាធរជាតិអប្សរា តែងតែចុះពិនិត្យ ពិគ្រោះយោបល់ និងជួយសម្រួលផ្នែកបច្ចេកទេសអំពីការសាងសង់លំនៅដ្ឋាន និងសំណង់ផ្សេងៗ ដោយក្នុងរយៈពេល៩ខែឆ្នាំ២០២១នេះ ស្ថាប័នមួយនេះ បានដំណើរការសាងសង់លំនៅដ្ឋានចំនួន៣៩២ ករណីក្នុងតំបន់រមណីយដ្ឋានអង្គរ។

ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅថ្ងៃទី២០ ខែតុលានេះថា ការផ្ដល់បញ្ចេកទេសនេះ ធ្វើឡើងចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដែលមានលិខិតអនុញ្ញាតសាងសង់ចំនួន៣៩២ ករណី ដោយមានភ្ជាប់នូវគំនូសប្លង់ស្ថាបត្យកម្មខ្មែរ ត្រូវបានចេញជូនប្រជាពលរដ្ឋសម្រាប់ធ្វើការសាងសង់។ ការអនុញ្ញាតរួមមាន នៅខែមករា អនុញ្ញាតចំនួន៦១ ករណី ខែកុម្ភៈ អនុញ្ញាតចំនួន៧៣ ករណី ខែមីនា អនុញ្ញាតបានចំនួន៣៩ ករណី ខែមេសាអនុញ្ញាតចំនួន៣៣ ករណី ខែឧសភាអនុញ្ញាតបានចំនួន៤៨ ករណី ខែមិថុនា អនុញ្ញាតបានចំនួន១៣ ករណី ខែកក្កដា អនុញ្ញាតបានចំនួន៤១ ករណី ខែសីហា អនុញ្ញាតបានចំនួន៥៥ ករណី និងខែកញ្ញា អនុញ្ញាតបានចំនួន២៩ ករណីផងដែរ។

ឯកឧត្ដមបញ្ជាក់ថា ការស្នើសុំសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ តម្រូវឲ្យម្ចាស់ផ្ទះ ដាក់ពាក្យស្នើសុំដោយផ្ទាល់ នៅច្រកចេញចូលតែមួយក្រុងសៀមរាប ច្រកចេញតែមួយមណ្ឌល៣ ច្រកចេញតែមួយស្រុកអង្គរធំ ច្រកចេញតែមួយស្រុកបន្ទាយស្រី ច្រកចេញចូលតែមួយស្រុកពួក និងនៅមជ្ឈមណ្ឌលសេវាកម្ម នៃអាជ្ញាធរជាតិអប្សរា។ ករណីប្រជាពលរដ្ឋបានបំពេញគ្រប់លក្ខខណ្ឌទាំងអស់ អាជ្ញាធរជាតិអប្សរានឹងផ្តល់នូវលិខិតអនុញ្ញាតឱ្យសាងសង់ ព្រមទាំងគូសប្លង់បច្ចេកទេស និងជួយពិគ្រោះយោបល់សំដៅធ្វើយ៉ាងណាឲ្យការសាងសង់នោះចំគោលដៅ សន្សំសំចៃថវិកា ព្រមទាំងគោរពបានតាមរចនាបថផ្ទះខ្មែរបុរាណទៀតផង ក្នុងគោលបំណង ថែរក្សាវប្បធម៌ និងអត្តសញ្ញាណរបស់ខ្មែរឱ្យបានគង់វង្សយូរអង្វែង។ឯកឧត្តម មានប្រសាសន៍ទៀតថា រមណីយដ្ឋានអង្គរ គឺជាតំបន់វប្បធម៌នៃអត្តសញ្ញាណរបស់ជាតិខ្មែរ ដូច្នេះការដែលពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ សាង់សង់ ផ្ទះសម្បែងត្រូវយកតាមគំរូផ្ទះខ្មែរត្រឹមត្រូវ គឺជាការបង្ហាញឡើង នូវតម្លៃវប្បធម៌ឱ្យមានកាន់តែយូរអង្វែងផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ ដល់អាជ្ញាធរជាតិអប្សរានោះទេ។ ប្រជាពលរស់នៅក្នុងរមណីយដ្ឋានអង្គរ និងពេលសាងសង់ផ្ទះ គឺត្រូវនឹកឃើញដល់ផ្ទះខ្មែរ ពីព្រោះផ្ទះខ្មែរមិនត្រឹមតែជាអត្តសញ្ញាណ នៃវប្បធម៌ប៉ុណ្ណោះទេគឺវាមាន ទំនាក់ទំនងជិតស្និទ ជាមួយនិងអាកាសធាតុ មានទំនាក់ទំនងនិងជីវភាព មុខរបរប្រចាំថ្ងៃព្រមទាំងផ្សារភ្ជាប់ទៅនិងជំនឿផង។បើតាមនាយកដ្ឋានដែនដី បានបញ្ជាក់ថា ផ្ទះខ្មែរដែលមានការអនុញ្ញាតអោយសាងសង់នៅក្នុងរមណីយដ្ឋានអង្គរនេះ មាន៥របៀប រួមមាន ផ្ទះខ្មែរឬផ្ទះកឹង ផ្ទះរោងឬ ផ្ទះកន្ដាំង ផ្ទះរោងដោល ផ្ទះរោងឌឿង និងផ្ទះផ្ទះប៉ិត៕

អត្ថបទ៖ លោក ឈិត សាវី

Tags: តំបន់​រមណីយដ្ឋាន​អង្គរ​សាងសង់លំនៅដ្ឋានអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២ រដ្ឋសភា ទទួលជួបសម្តែងការគួរសម និងចុះហត្ថលេខាលើពិធីសារជាមួយសហព័ន្ធសន្តិភាពសកល

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២ រដ្ឋសភា ទទួលជួបសម្តែងការគួរសម និងចុះហត្ថលេខាលើពិធីសារជាមួយសហព័ន្ធសន្តិភាពសកល

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ទទួលជំនួបសវនាការ ជាមួយសហភាពប្រព័ន្ធផ្សព្វផ្សាយ អាស៊ី-ប៉ាស៊ីហ្វិក (ABU)

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ទទួលជំនួបសវនាការ ជាមួយសហភាពប្រព័ន្ធផ្សព្វផ្សាយ អាស៊ី-ប៉ាស៊ីហ្វិក (ABU)

អាជ្ញាធរជាតិអប្សរា ថានឹងរៀបចំផ្លាស់ប្ដូរការដើរទស្សនារបស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានអង្គរ ខណៈតំបន់ទេសចរណ៍នេះ មានការផ្លាស់ប្ដូរច្រើនទាំងហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាន

អាជ្ញាធរជាតិអប្សរា ថានឹងរៀបចំផ្លាស់ប្ដូរការដើរទស្សនារបស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានអង្គរ ខណៈតំបន់ទេសចរណ៍នេះ មានការផ្លាស់ប្ដូរច្រើនទាំងហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.