Thursday, March 26, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរា ថានឹងរៀបចំផ្លាស់ប្ដូរការដើរទស្សនារបស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានអង្គរ ខណៈតំបន់ទេសចរណ៍នេះ មានការផ្លាស់ប្ដូរច្រើនទាំងហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាន

ដោយ Pothe Thun
21/10/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
132
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អំឡុងពេលវិបត្តិជំងឺកូវីដ-១៩នេះ អាជ្ញាធរជាតិអប្សរាមានឱកាសច្រើនក្នុងការកែលម្អបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងរមណីយដ្ឋានអង្គរ ខណៈដែលស្ងាត់ភ្ញៀវទៅទស្សនា។ ក្នុងនោះរមណីយដ្ឋានអង្គរនឹងផ្លាស់ប្ដូរការទទួលភ្ញៀវទេសចរ ក្រោយចប់វិបត្តិជំងឺកូវីដ-១៩ នាពេលអនាគតដ៍ខ្លីខាងមុខនេះ។

ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍កាលពីពេលថ្មីៗនេះថា កាលពីមុនមានជំងឺកូវីដ គឺនៅឆ្នាំ២០១៨ និងឆ្នាំ២០១៨ រមណីយដ្ឋានអង្គរ បានទទួលបានទេសចរច្រើនលើសលប់ ប្រមាណ៥ ទៅ៦លាននាក់ ទាំងទេសចរក្នុងស្រុក និងក្រៅប្រទេស ប៉ុន្ដែភ្ញៀវទេសចរភាគច្រើន សម្រុកចូលទស្សនាតែប្រាសាទធំៗ តែ២ ទៅ៣ប៉ុណ្ណោះ គឺមានអង្គរវត្ត បាយ័ន្ត និងតាព្រហ្ម។ ដោយឡែកប្រាសាទផ្សេងៗទៀត ត្រូវបានរំលង។ ជាមួយនោះបរិបទនៃជំងឺកូវីដ-១៩ បានក្លាយជាឱកាសល្អមួយ សម្រាប់ការសិក្សាពីលំហូរភ្ញៀវទេសចរ ក្នុងការរៀបចំពីរបៀប ចំលំហូរភ្ញៀវដើរតាមប្រាសាទសារជាថ្មី ដោយមិនឱ្យទេសចរទាំងនោះ ដើរស្រេចតែចិត្តចង់របស់ពួកគេនោះទេ។

ឯកឧត្ដម ហង់ ពៅ បានបញ្ជាក់ថា ការចូលទស្សនាតែប្រាសាទមួយៗ ធ្វើឱ្យបរិវេណប្រាសាទតូចចង្អៀត និងការទស្សនាមិនបានគ្រប់ជ្រុងជ្រោយ ព្រមទាំងមិនយល់ពីអត្ថន័យនៃសិល្បៈ និងវប្បធម៌ ក្នុងប្រាសាទនោះទេ។ បើភ្ញៀវទេសចរណ៍ដែលបានទស្សនា យកចិត្តទុកដាក់ ដោយមិនមានការរំខានពីអ្នកដទៃ ពួកគាត់អាចយល់ពីវប្បធម៌ពិតរបស់ខ្មែរ ហើយមានពេលវេលាឱ្យខ្លួនគាត់រីករាយជាមួយស្នាដៃទាំងនោះ មានន័យថា យើងបានផ្តល់គម្លាត និងភាពស្ងាត់ស្ងៀម ដែលយើងកំពុងរៀបចំឱ្យភ្ញៀវទស្សនាអង្គរច្រើនដូចឆ្នាំ២០១៨ ឬលើសជាងឆ្នាំនោះ។ ផែនការរបស់អាជ្ញាធរជាតិអប្សរា គឺភ្ញៀវទេសចរ មិនអនុញ្ញាតឱ្យគាត់ទៅមួយកន្លែងទេ ហើយក្រុមហ៊ុនឯកជន ឬមគ្គុទ្ទេសក៍ គាត់ត្រូវដឹងថា ផែនការភ្ញៀវគាត់ត្រូវយកទៅណា យើងអាចប្រាប់គាត់ថា ម៉ោងនេះ មិនគួរនាំភ្ញៀវមកអង្គរវត្ដទេ គួរតែទៅប្រាសាទនោះវិញ ដែលការរៀបចំនេះ នឹងត្រៀមខ្លួនក្នុងការស្វាគមន៍ភ្ញៀវទេសចរ ក្រោយចប់កូវីដ។ ផែនការគ្រប់គ្រងភ្ញៀវទេសចររបស់អាជ្ញាធរជាតិអប្សរា គឺបានគិតគូរតាំងពីឆ្នាំ ២០១០ មកហើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមឯកឧត្ដម ហង់ ពៅ ការរៀបចំដំណើរទេសចររបៀបថ្មី គឺចង់ឱ្យភ្ញៀវទេសចរមានបទពិសោធន៍ ទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ ដឹងពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ផ្សេងៗ របស់អ្នកស្រុកអង្គរ និងបានយល់ពីបេតិកភណ្ឌមានជីវិត។ បេតិកភណ្ឌមានជីវិត គឺជាប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌របស់ប្រជាជនទាំងនោះហើយ ដែលធ្វើឱ្យអង្គរក្លាយជាបេតិកភណ្ឌមួយដែលមានជីវិត និងត្រូវការថែរក្សាជានិរន្តតទៅ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក លីវ សុខុន

Tags: ទស្សនារមណីយដ្ឋានអង្គរអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល ជ្រើសរើសយកវត្តអង្គរខាងជើង ជាចំណុចចាប់ផ្តើមនៃគម្រោងសាកល្បងការរៀបចំសួនទេសភាព វប្បធម៌ វត្តអារាម

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល ជ្រើសរើសយកវត្តអង្គរខាងជើង ជាចំណុចចាប់ផ្តើមនៃគម្រោងសាកល្បងការរៀបចំសួនទេសភាព វប្បធម៌ វត្តអារាម

រដ្ឋសភា នឹងបន្តសម័យនៅថ្ងៃចន្ទសប្តាហ៍ក្រោយដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួន៤ ក្នុងនោះមាន ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិខ្មែរតែមួយផងដែរ

សាលាបឋមសិក្សាក្រវ៉ាន់ក្រុងសៀមរាប ជាប់ជ័យលាភីមេដាយប្រាក់ ក្នុងការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ 

សាលាបឋមសិក្សាក្រវ៉ាន់ក្រុងសៀមរាប ជាប់ជ័យលាភីមេដាយប្រាក់ ក្នុងការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    13 shares
    Share 5 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    36 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    28 shares
    Share 11 Tweet 7
  • សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា ប្រទេសចិន បានរួមវិភាគទានយ៉ាងធំធេងដល់ការកសាង និងអភិវឌ្ឍន៍កម្ពុជា

    14 shares
    Share 6 Tweet 4
  • អភិបាលខេត្ត​សៀមរាប ក្រើនរំលឹក​ដល់​មន្ត្រីរដ្ឋបាល​សាលាខេត្ត ឲ្យ​បន្ត​អនុវត្តន៍​ការងារ​ភារកិច្ច​ស្នូល​របស់​ខ្លួន កាន់តែ​មាន​ប្រសិទ្ធភាព​

    36 shares
    Share 14 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.