Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជម្រុញលើកចិត្តដល់អគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា បន្តធ្វើកិច្ចសហការជាមួយស្ថាប័នសារព័ត៌មាន និងបណ្តាក្រុមហ៊ុនឯកជន រួមទាំងវិស័យពាក់ពន្ធ័នានា ក្នុងការនាំមកនូវកម្មវិធីប្រកូតកីឡាផ្សេងៗទៀត

ដោយ Pothe Thun
01/11/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជម្រុញលើកចិត្តដល់អគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា បន្តធ្វើកិច្ចសហការជាមួយស្ថាប័នសារព័ត៌មាន និងបណ្តាក្រុមហ៊ុនឯកជន រួមទាំងវិស័យពាក់ពន្ធ័នានា ក្នុងការនាំមកនូវកម្មវិធីប្រកូតកីឡាផ្សេងៗទៀត
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ទី១ របស់ថ្នាក់ដឹកនាំក្រសួង ព័ត៌មានតាមប្រពន្ធ័ Zoom និងចូលរួមប្រជុំផ្ទាល់ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំ និងជម្រុញលើកចិត្តដល់អគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា បន្តធ្វើកិច្ចសហការជាមួយ ស្ថាប័នសារព័ត៌មាន និងបណ្តាក្រុមហ៊ុនឯកជន រួមទាំងវិស័យពាក់ពន្ធ័នានា ក្នុងការនាំមកនូវកម្មវិធី ប្រកូតកីឡាផ្សេងៗទៀត ក្រៅពីកីឡាប្រដាល់គុនខ្មែរអលស្តារ វគ្គ២ ដែលបានធ្វើឡើងនៅស្ថានីយ៏ទូរទស្សន៏ជាតិ ទទក កាលពីចុងខែតុលា កន្លងមកនេះ ដោយទទួលបានការកោតសរសើ និងគាំទ្រយ៉ាងច្រើនពី ទស្សនិកជន ។

នៅក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកនៅប្រសាសន៏របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា នេះ បានប្រកាសបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ និងរស់នៅជាមួយកូវីដ-១៩ តាមគន្លងថ្មីចាប់ពីថ្ងៃនេះតទៅ។ សម្រាប់ឱកាសថ្ងៃទី១ ខែវិច្ឆិកានេះដែរ ជាថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារអាយុ ៥ឆ្នាំផងដែរ។

នៅក្នុងឱកាសនៃកិច្ចប្រជុំនោះដែរ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំទាំង៥ អគ្គនាយកដ្ឋាន ព្រមទាំងឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការងារតាមជំនាញនីមួយៗ បានធ្វើរបាយការ ណ៏ជម្រាបជូនពីវឌ្ឍនភាពការងារសំខាន់ៗ ដែលសម្រេចអនុវត្តន៏បាន ក្នុងរយៈពេលកន្លងមកនេះ ទាំងលើការងារក្នុងអង្គភាព និងជាមួយស្ថាប័ននានា និងបានលើកពីផែនការសកម្មភាពការងារមួយចំនួនទៀត ដែលត្រូវបំពេញនៅសប្តាហ៍បន្តបន្ទាប់ទៅមុខទៀត អោយទទួលបានលទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមផែនការ ទិសដៅរបស់ក្រសួងបានដាក់ចេញ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមការលើកឡើងរបស់ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានជម្រាបជូនលទ្ធផលនៃកិច្ចប្រជុំប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយក្នុងនោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានផ្តល់ជាមតិណែនាំផ្តល់បណ្តាថ្នាក់ដឹកនាំ នៃអគ្គនាយកទាំង៥ ជាពិសេសផ្តោតទៅកិច្ចទំនាក់ទំនងជាអន្តរជាតិ ហើយសម្រាប់អគ្គនាយកដ្ឋាន ទូរទស្សន៏ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា បន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាសារព័ត៌មានបតទេសនៅក្នុងតំបន់ និងនៅពិភពលោកសម្រាប់ការផ្លាស់ប្តូរព័ត៌មានផ្សាយ ពីគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាអោយការផ្សាយព័ត៌មាន ពីព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោកបានកាន់តែទូលំទូលាយ និងកាន់តែសប្បូរបែបស្របតាមការវិវឌ្ឍននៃបច្ចេកវិទ្យាព័ត៌មាន វិទ្យានាពេលបច្ចុប្បន្ន។

ឯកឧត្តម រដ្ឋមន្រ្តី បានណែនាំដល់ប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ ត្រូវសហការជាមួយបណ្តាមន្ទីរព័ត៌មាន រាជធានីខេត្ត ត្រូវផលិតកម្មវិធីទាក់ទងទៅនិងលំហូរទេសចរណ៏ និងការត្រៀមទទួលភ្ញៀវទេសចរនៅតាមបណ្តាខេត្តនីមួយៗ និងពិនិត្យទៅលើបញ្ហាប្រឈមអ្វីខ្លះ ដែលអាចកើតឡើងនៅពេលមានលំហូរទេសចរណ៏កាន់តែច្រើន បន្ទាប់ពីប្រមុខរាជរដ្ឋាប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យ៕

ដោយ៖ ទូរទសស្សន៍ជាតិកម្ពុជា

Tags: ក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាប ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារតូចអាយុ៥ឆ្នាំក្នុងក្របខណ្ឌទូទាំងខេត្តនៅថ្ងៃនេះ

ខេត្តសៀមរាប ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារតូចអាយុ៥ឆ្នាំក្នុងក្របខណ្ឌទូទាំងខេត្តនៅថ្ងៃនេះ

រដ្ឋលេខាធិការក្រសួងព័ត៌មាន ឧបត្ថម្ភថវិកា៤០ម៉ឺនរៀល ដល់កុមារាខ្វះខាតម្នាក់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប

រដ្ឋលេខាធិការក្រសួងព័ត៌មាន ឧបត្ថម្ភថវិកា៤០ម៉ឺនរៀល ដល់កុមារាខ្វះខាតម្នាក់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាបណែនាំឲ្យអាជ្ញាធរក្រុងស្រុកចាត់វិធានការឲ្យបានតឹងរ៉ឹងបន្ថែមទៀត ចំពោះអាជីវករណាដែលមិនគោរព និងមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរ

អាជ្ញាធរខេត្តសៀមរាបណែនាំឲ្យអាជ្ញាធរក្រុងស្រុកចាត់វិធានការឲ្យបានតឹងរ៉ឹងបន្ថែមទៀត ចំពោះអាជីវករណាដែលមិនគោរព និងមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.