Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរាបង្ហាញថា ក្នុងរយៈពេលជិត២០ឆ្នាំ ខ្លួនបានដាំដើមឈើជាង២លានដើម ក្នុងរមណីយដ្ឋានអង្គរ

ដោយ Pothe Thun
02/11/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរជាតិអប្សរាបង្ហាញថា ក្នុងរយៈពេលជិត២០ឆ្នាំ ខ្លួនបានដាំដើមឈើជាង២លានដើម ក្នុងរមណីយដ្ឋានអង្គរ
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ អាជ្ញាធរជាតិអប្សរា ព្រះសង្ឃ និងវិស័យឯកជន បានរួមគ្នាដាំកូនឈើចំនួន ២,៥០០ដើម នៅបរិវេណវត្តព្រះវិហារប្រាំពីរល្វែងក្នុងរមណីយដ្ឋានអង្គរ ដើម្បីលើកកំពស់និងសោភណ្ឌភាពប្រាង្គប្រាសាទបុរាណ។

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា អាជ្ញាធរបានចាប់ផ្តើមការងារដាំកូនឈើឡើងវិញក្នុងរមណីយដ្ឋានអង្គរនេះ ដោយចាប់ពីឆ្នាំ២០០៤ ដែលរហូតមកដល់ពេលនេះ មានរយៈពេល១៧ឆ្នាំ មានកូនឈើប្រមាណ២លានដើមហើយ ដែលបានដាំនៅរមណីយដ្ឋានមួយនេះ ដើម្បីបង្កើនសោភណ្ឌភាពប្រាង្គប្រាសាទបុរាណ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបន្ថែមថា ចំនួនប្រមាណ២លានដើមនេះមិនរាប់ដើមឈើដែលអាជ្ញាធរជាតិអប្សរា បានចែកចាយដល់សាធារណជនយកទៅដាំទាំងក្នុង និងក្រៅខេត្តសៀមរាបនោះទេ។ឯកឧត្តមអគ្គនាយក ក៏បានរំលឹកពីអត្ថប្រយោជន៍ជាច្រើនរបស់ដើមឈើ ទាំងផ្នែកបរិស្ថាន និងការអភិរក្ស។ ឯកឧត្តមពន្យល់ថា ដើមឈើតែងទទួលបាននូវភាពសំណើមខ្ពស់ ដែលវាជួយកាត់បន្ថយកម្ដៅនៅលើថ្មប្រាសាទ និងទប់ខ្យល់ មិនឱ្យប៉ះពាល់ផ្ទាល់ទៅលើថ្មប្រាសាទជាដើម ដែលជួយលើការអភិរក្សមួយផ្នែកធំ។ បន្ថែមពីនេះ ដើមឈើ ក៏មានតួនាទីជួយស្រូបយកខ្យល់កាបូនអុកស៊ីត មិនឱ្យសាយភាយក្នុងបរិយាកាសជាដើម ដែលកាបូននោះវានឹងក្លាយជាភ្លៀងអាស៊ីត ពេលចូលទៅក្នុងបរិយាកាស។

ជាមួយគ្នានោះដែរ ឯកឧត្តម ហង់ ពៅ ក៏បានថ្លែងអំណរគុណដល់លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដែលបានសហការជួយរៀបចំដាំដើមឈើ និងកែលម្អបរិវេណវត្តព្រះវិហារវត្តប្រាំពីរល្វែងឡើងវិញ ដោយឯកឧត្តមអគ្គនាយកពន្យល់ថា គោលការណ៍របស់អាជ្ញាធរជាតិអប្សរា គឺចង់ឱ្យវត្តទាំងអស់ក្នុងរមណីយដ្ឋានអង្គរមានសណ្ដាប់ធ្នាប់ និងបរិស្ថានល្អ ស័ក្ដិសមជាទីសក្ការបូជារបស់ប្រជាជនខ្មែរយើងទាំងមូល និងចង់ឱ្យវត្តទាំងអស់ ក្លាយជាគំរូដល់វត្តនៅតាមតំបន់ដទៃទៀត ជាពិសេសការដាំដើមឈើធានាបាននូវហានីភ័យទៅលើប្រាង្គប្រាសាទបុរាណ៕

អត្ថបទ និង រូបភាព៖ លោក ឈិត សាវី

Tags: ដាំដើមឈើអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរចាប់ផ្តើមស្តារត្រពាំងហែផ្កា ដើម្បីប្រែក្លាយត្រពាំងបុរាណមួយនេះទៅជារមណីយដ្ឋានទេសចរណ៍

អាជ្ញាធរចាប់ផ្តើមស្តារត្រពាំងហែផ្កា ដើម្បីប្រែក្លាយត្រពាំងបុរាណមួយនេះទៅជារមណីយដ្ឋានទេសចរណ៍

Gambling house Tropez Betting house Look at 2022

សម្តេចតេជោ ហ៊ុន សែន ផ្ដល់ថវិកាជូនអ្នកស័្មគ្រចិត្តចាក់វ៉ាក់សាំងលេខរៀងទី១០លាននាក់នៅខេត្តសៀមរាប

សម្តេចតេជោ ហ៊ុន សែន ផ្ដល់ថវិកាជូនអ្នកស័្មគ្រចិត្តចាក់វ៉ាក់សាំងលេខរៀងទី១០លាននាក់នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.