Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ខៀវ កាញារីទ្ធ បើកសិក្ខាសាលាស្តីពីការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា

ដោយ Pothe Thun
16/11/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ បើកសិក្ខាសាលាស្តីពីការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សិក្ខាសាលាស្តីពី ការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន ក្នុងក្រប ខ័ណ្ឌច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន សហការជាមួយអង្គការ UNESCO ប្រចាំកម្ពុជា បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នាសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី លោក មីកែល អាគ័រ អ៊ីឌីគែរ អ្នកគ្រប់គ្រងគម្រោង ផ្នែកសារគមនាគមន៏ និងព័ត៌មាន របស់អង្គការ យូណេស្កូ ប្រចាំកម្ពុជា ឯកឧត្តមលោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយកអគ្គនាយករងនៃអគ្គនាយកដ្ឋានទាំង៥ នៃក្រសួងព័ត៌មាន, តំណាងក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធ, វាគ្មិនជាច្រើនស្ថាប័ន, ប្រធានមន្ទីរព័ត៌មានរាជធានី ខេត្តទាំង២៥ និងតំណាងអង្គភាព អ្នកសារព័ត៌មាននានា ប្រមាណជាង ១៦០នាក់ ។

ឯកឧត្តម ហ៊ីវ ជននាថ រដ្ឋលេខាធិការ និងជាប្រធានគណ:កម្មាធិការ បណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹតការក្រសួងព័ត៌មាន បានជម្រាបជូន ពីគោលបំណងនៃអង្គសិក្ខាសាលា គឺផ្តល់ការយល់ដឹងដល់សិក្ខាកាមជាអ្នកសារព័ត៌មានទាំងអស់ កាន់តែបានដឹងច្បាស់ថា អ្វីទៅជាការអនុវត្តវិជ្ជាជីវៈសារព័ត៌មានពិតប្រាកដ និងចង់បង្ហាញអំពីកម្រិតសេរីភាពសារព័ត៌មាន ដែលមានការពាក់ពន្ធ័ជាមួយនឹងក្របខណ្ឌច្បាប់នៃព្រះរាជណាចក្រកម្ពុជា ដែលតែងតែមានការភាន់ច្រឡំក្នុងការយកមកអនុវត្តន៏ការងារប្រចាំថ្ងៃ ជាពិសេសជាមួយ អាជ្ញាធរ មានសមត្ថិកច្ច និងប្រជាពលរដ្ឋ។ សិក្ខាសាលានេះ ក៏មានការពន្យល់អំពីរបៀបរបបធ្វើការ និងការអនុវត្តវិជ្ជាជីវៈសារព័ត៌មានត្រឹមត្រូវ មានក្រមសីលធម៌ខ្ពស់ និងស្របតាមច្បាប់ពាក់ពន្ធ័នៃព្រះរាជាណាចក្រកម្ពុជា រវាងអ្នកសារព័ត៌មាន និងអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាមួយប្រជាពលរដ្ឋទូទៅ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ហ៊ីវ ជននាថ បានធ្វើការរំលឹកដែរថា ដោយទទួលបានការចង្អុលបង្ហាញពី ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ គឺក្រសួងព័ត៌មានគ្រោងរៀបចំសិក្ខាសាលានេះ តាំងពីដើមឆ្នាំ២០២១ តែដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ និងការសម្របតាមវិធានការរបស់រាជរដ្ឋាភិបាល ក្រុមការងារមិនអាចរៀបចំសិក្ខាសាលានេះបានដោយផ្ទាល់ ហើយសិក្ខាសាលាបែបនេះ ក៏មិនអាចធ្វើតាម រយ: Online បានដែរ ព្រោះបញ្ហាសំខាន់គឺនៅលើគុណភាព។ តែសម្រាប់ឱកាសនេះ អាចធ្វើជាលក្ខណៈរូបវន្តបាន តែនៅរក្សាកម្រឹតសមរម្យសម្រាប់អ្នកចូលរួម និងការអនុវត្តវិធានការសុខាភិបាលដដែល។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសាន៏បញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះឡើង គឺជាថ្ងៃប្រវត្តិសាស្រ្តមួយ ដែលអ្នកសារព័ត៌មាន និងអាជ្ញាធរមានសមត្ថកិច្ច ក្រសួងមហាផ្ទៃ ក៏ដូចជាអ្នកច្បាប់ក្រសួងយុត្តិធម៌ បានមកជួបពិភាក្សាគ្នាដោយផ្ទាល់ និយាយពីចំណុចណាខ្លះដែលមិនយល់គ្នា។ ដូច្នេះ ការជួបជុំគ្នានាពេលនេះ មិនមែនមកជះភក់ដាក់គ្នា ឬទម្លាក់កំហុសដាក់ គ្នានោះទេ គឺជាកម្មវិធីដែលខ្មែររៀបចំ ធ្វើដំណើរការលទ្ធិប្រជាធិបតេយ្យមួយបែបខ្មែរ ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក។ នៅក្នុងសង្គមប្រជាធិបតេយ្យ សារព័ត៌មានដើរតូសំខាន់ណាស់ បើគ្មានសារព័ត៌មាន មួយសេរី និងឯករាជ្យ គឺមិនអាចមានសង្គមប្រជាធិបតេយ្យនោះទេ។ ប៉ុន្តែមានអ្នកមួយចំនួនបានយល់ថា ឯករាជ្យមិនស្ថិតក្នុងច្បាប់ ឬមិនត្រូវដើរតាមរាជរដ្ឋាភិបាល ត្រូវតែប្រឆាំងរដ្ឋាភិបាល ទើបហៅថា ឯករាជ្យនោះទេ ដែលជាការយល់ច្រឡំខុស្រឡះតែម្តង។ ឯករាជ្យ គឺជាសេរីភាពក្នុងការគិតនៅក្នុងខួរក្បាលមិនមែនជំហរប្រឆាំងដាច់ខាត មិនមែនជំហរគាំទ្រដាច់ខាត គឺមិនមែននោះទេ អ្នកសារព័ត៌មាន គឺមានជំហរមួយដោយឡែករបស់ខ្លួន។

ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងថា កន្លងមកក្រសួងព័ត៌មានតែងទទួលការបន្ទោសថា ហេតុអ្វីក៏អនុញ្ញាតអោយមានអ្នកកាសែតច្រើនម្ល៉េះ ? បញ្ហានេះ ឯកឧត្តម រដ្ឋមន្រ្តី បានពន្យល់ថា នៅក្នុងមាត្រា៩១ នៃច្បាប់កម្ពុជា គឺបានសិទ្ធិសារព័ត៌មាននេះ ទៅដល់ប្រជាជនកម្ពុជាគ្រប់រូប។ ក្នុងរយ:កន្លងមកនេះ មានការយល់ច្រឡំថា ច្បាប់ស្តីពីររបបសារព័ត៌មាន គឺជាច្បាប់សម្រាប់អ្នកកាសែត តែមិនមែននោះទេ។ ច្បាប់ស្តីពីរបបសារព័ត៌មាន គឺជាច្បាប់សម្រាប់គ្រប់គ្នាទាំងអស់ ហើយអ្នកណាក៏អាចធ្វើជាអ្នកកាសែតបានដែរ ព្រោះវិជ្ជាជីវ:សារព័ត៌មាន ជាវិជ្ជាជីវ:សេរី អត់មានកំណត់លក្ខខណ្ឌ សញ្ញាបត្រ ឬត្រូវចូលសាលារៀននោះទេ ប៉ុន្តែពេលណាដែលត្រូវធ្វើជាអ្នកកាសែត គឺត្រូវមានក្រឹត្យក្រមដែលត្រូវអនុវត្តន៏ ក្នុងកិច្ចការងារសារព័ត៌មាន។ ការងារសារព័ត៌មាន គឺជាការងារថ្មី ហើយអ្នកកាសែតប្រមាណ ៨០ភាគរយ មិនបានរៀនវិជ្ជាជីវៈនេះទេ គឺចូលធ្វើតែម្តង ហើយក៏មិនដែលបានមើលច្បាប់របបសារព័ត៌មាន ច្បាប់ព្រហ្មទណ្ឌ និងច្បាប់ដ៏ទៃទៀតនោះទេ គឺធ្វើតាមចិត្ត ហើយយល់ខ្លួនឯងថា មួយនេះត្រូវ មួយនេះខុស តាមពិតវាន័យខុសគ្នាយើងធ្វើការងារគឺមានចំណុចដែលត្រូវអនុវត្តន៏។ ដូច្នេះ ក្នុងរយ:ពេលកន្លងមកនេះ ឃើញមានអ្នកសារព័ត៌មានខ្លះ ទៅដណ្តើមបំពានកន្លែងការងាររបស់សមត្ថកិច្ច អាងខ្លួនជាអ្នកសែត ថាខ្លួនមានសិទ្ធិ តែសិទ្ធិនេះនៅប្រទេសណា ក៏ដោយគេអោយក្នុងកំរិតណាមួយ៕

អត្តបទនិងរូបភាព៖ទូរទស្សន៍ជាតិកម្ពុជា

Tags: ក្រសួងព័ត៌មានសិក្ខាសាលា ស្តីពី ការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីបើកកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ហៅកាត់ថា (ASEP11) ក្រោមមូលបទ “ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩”

ពិធីបើកកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ហៅកាត់ថា (ASEP11) ក្រោមមូលបទ “ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩”

ប្រធានាធិបតីរុស្ស៊ី មិនចង់ឲ្យស្ថានការណ៍ នៅសមុទ្រខ្មៅឡើងកម្ដៅ ទើបច្រានចោលសំណើធ្វើសមយុទ្ធយោធា

ប្រធានាធិបតីរុស្ស៊ី មិនចង់ឲ្យស្ថានការណ៍ នៅសមុទ្រខ្មៅឡើងកម្ដៅ ទើបច្រានចោលសំណើធ្វើសមយុទ្ធយោធា

អាមេរិកថ្កោលទោសរុស្ស៉ី ចំពោះការធ្វើតេស្តមីស៉ីល បាញ់កម្ទេចផ្កាយរណប នៅទីអវកាស

អាមេរិកថ្កោលទោសរុស្ស៉ី ចំពោះការធ្វើតេស្តមីស៉ីល បាញ់កម្ទេចផ្កាយរណប នៅទីអវកាស

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.