Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ជំនួបពាណិជ្ជកម្ម កម្ពុជា-សឹង្ហបូរី

ដោយ Pothe Thun
27/11/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមហ៊ុនផ្សារកសិផល និងចំណីអាហារ (FAAM ) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប (YEAC-SR) ស្ថិតក្នុងជំនួបពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយក្លឹបពាណិជ្ជកម្មសឹង្ហបូរី-កម្ពុជា (SCC) ដោយផ្តោតទៅលើការនាំចេញផលិតផលកសិកម្មកម្ពុជាចូលក្នុងទីផ្សារសឹង្ហបូរី និងជម្រុញកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសធ្វើពាណិជ្ចកម្មជាមួយគ្នា !

ក្រោមកិច្ចសម្របសម្រួលដោយអនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំនៅសឹង្ហបូរី និងក្នុងក្របខ័ណ្ឌនៃកិច្ចទំនាក់ទំនងរវាងខេត្តសៀមរាប ជាមួយភាគីសឹង្ហបូរី ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១(ចុងសប្តាហ៍)នេះ កិច្ចប្រជុំពាណិជ្ជកម្មចំនួន២ បានធ្វើឡើងក្នុងពេលតែមួយ។ កិច្ចប្រជុំជាដំបូងនោះ គឺជំនួបពិភាក្សារវាងក្រុមហ៊ុនផ្សារកសិផល និងចំណីអាហារ ដែលហៅកាត់ថា (FAAM ) ជាមួយក្លឹបពាណិជ្ជកម្មសឹង្ហបូរី-កម្ពុជា ( SCC ) ស្តីពីការជម្រុញនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារសឹង្ហបូរី និងការវិនិយោគ។ ទី២ គឺជំនួបពាណិជ្ជកម្ម រវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប ( YEAC-SR ) ជាមួយក្លឹបពាណិជ្ជកម្មសឹង្ហបូរី-កម្ពុជា ( SCC ) ស្តីពីកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសធ្វើពាណិជ្ជកម្មជាមួយគ្នា។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប លើកឡើងនៅក្នុងកិច្ចប្រជុំនោះថា រាជរដ្ឋាភិបាលកម្ពុជា ថ្មីៗនេះបានអនុម័តច្បាប់ថ្មីមួយស្តីពីការវិនិយោគភាពជាដៃគូ។ លោកក៏បានបញ្ចាក់ដែរថា លទ្ធផលនៃការចាក់វ៉ាក់សាំង គឺជាបង្គោលគ្រឹះនៃការពង្រឹងឡើងវិញលើគ្រប់វិស័យដែលរងផលប៉ះពាល់ដោយជម្ងឺកូវីដ-១៩ ពិសេសវិស័យសេដ្ឋកិច្ច។ នៅចុងឆ្នាំ២០២១នេះ កម្ពុជាសង្ឃឹមថា ការចាក់វ៉ាក់សាំងដូសទី៣ នឹងធ្វើដំណើរដល់ភាគរយនៃការសម្រេចទាំងស្រុងទូទាំងប្រទេស ដូច្នេះសម្រាប់ការប្រព្រឹត្តិទៅក្នុងប្រតិបត្តិការនៃទំនាក់ទំនងពាណិជ្ជកម្ម (កម្ពុជា-សឹង្ហបូរី) យើងសង្ឃឹមថា នឹងពុំមានឧបស័គ្គដោយសារតែកូវីដ-១៩នោះឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្តសៀមរាប បានបញ្ជាក់បន្ថែមថា៖ ការសម្រេចគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប៣៨ខ្សែ ដែលជាផ្នែកមួយដ៏ធំ នៃការបំពាក់សម្បទាសៀមរាប-អង្គរជាទីក្រុងទេសចរណ៍ឆ្លាតវ៉ៃ ការសម្រេចបានអាកាសយានដ្ឋានថ្មីខ្នាតអន្តរជាតិនាថ្ងៃខាងមុខ គឺជាការបន្ថែមសមត្ថភាពដឹកជញ្ជូនតាមផ្លូងអាកាស។ ទាំងអស់នេះ គឺជាកញ្ចប់សក្តានុពលពង្រឹងបន្ថែមទៀត លើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងភាពជាដៃគូរបស់កម្ពុជាជាមួយសឹង្ហបូរី ប្រកបដោយវឌ្ឍនភាព និងបរិយាប័ន្ន។ កាន់តែមានសុទិដ្ឋិនិយមថែមទៀត កិច្ចទំនាក់ទំនងនេះ គឺត្រូវបានស្ថិតក្រោមក្របខ័ណ្ឌនៃច្បាប់ និងមានការគាំទ្រដោយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ។

បកស្រាយបន្ថែមអំពីជំនួបទាំង២នេះ លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ យ៉ាងដូច្នេះថា ៖

Tags: កម្ពុជា-សឹង្ហបូរីមន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាបលោក ភឿន គឹមលីសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

Greatest No-deposit Extra free penny slots wolf run Requirements & No deposit Incentives To own 2019!

Starburst Free australia real money pokies Revolves No-deposit Incentive

មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីការអភិវឌ្ឍកម្មវិធីផ្សាយ ប្រកបដោយគុណភាព 

មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីការអភិវឌ្ឍកម្មវិធីផ្សាយ ប្រកបដោយគុណភាព 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.