Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីការអភិវឌ្ឍកម្មវិធីផ្សាយ ប្រកបដោយគុណភាព 

ដោយ Pothe Thun
29/11/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីការអភិវឌ្ឍកម្មវិធីផ្សាយ ប្រកបដោយគុណភាព 
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាបលើកបង្ហាញថា បទពិសោធន៍ គឺជាគំនរការងារ ដែលបង្កប់ដោយឋាមពលគន្លឺះ នាំឆ្ពោះទៅការវិវត្តន៍ថ្មី ដើម្បីបំរើឲ្យការផ្សព្វផ្សាយទាន់ស្ថានភាពនៃការរីកចម្រើនរបស់សង្គម និងបច្ចេកវិទ្យាទំនើប !

ការពិភាក្សាការងារនៅក្នុងកិច្ចប្រជុំ ដើម្បីសិក្សាអំពីបទពិសោធន៍ការងារ គឺជាការស្វែងរកគន្លឺះធ្វើដំណោះស្រាយលើបញ្ហាប្រឈមនានា និងអាចនិយាយបានថា នេះគឺជារបបអាហារឋាមពលដែលមិនអាចខ្វះបាន សម្រាប់ពង្រឹងនិងបំប៉នប្រព័ន្ធការងារក្នុងអង្គភាព ឈានឆ្ពោះទៅរកគៅលដៅ ប្រកបដោយនិរន្តរភាព និងមាននវានុវត្តន៍បានល្អប្រសើរ។

លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានលើកឡើងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយមន្រ្តីបុគ្គលិកជំនាញគ្រប់ផ្នែករបស់ខ្លួន រួមទាំងផ្នែករដ្ឋបាល-គ្រប់គ្រង ផ្នែកវិទ្យុផ្សាយសម្លេង និងផ្នែកសោតទស្សន៍ផងដែរ។
នៅក្នុងកិច្ចប្រជុំនោះ បានបង្ហាញឲ្យឃើញថា ឆ្លងកាត់ព្រឹត្តិការណ៍ជាសាកលនៃវិបត្តិកូវីដ-១៩ជិត២ឆ្នាំកន្លងមកនេះ មន្ទីរព៍ត៌មានខេត្តសៀមរាប បានចូលរួមយ៉ាងសកម្មនៅក្នុងប្រតិបត្តិការណ៍ចូលរួមប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ គាំទ្ររាល់វិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងជំនាញពាក់ព័ន្ធ តាមរយៈនៃការបង្កើតកម្មវិធីផ្សព្វផ្សាយ-អប់រំ ដែលបានដាក់ចេញទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋានផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

កិច្ចប្រជុំនេះ ក៏បានបង្ហាញនូវការគាំទ្រផងដែរ ចំពោះនយោបាយចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ គឺជាយុទ្ធសាស្រ្តគន្លឺះដ៏សំខាន់ និងជាខ្សែក្រវ៉ាត់ការពារទី១សំខាន់ជាងគេ ដើម្បីការពារអាយុជីវិតប្រជាជន។ ស្ថានភាពធូរស្រាលនៃវិបត្តិជម្ងឺកូវីដ-១៩ កំពុងបានធ្វើដំណើរនៅលើផ្លូវឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពាក់កណ្តាលឆ្នាំ២០២២ខាងមុខ ដែលក្នុងដំណាក់កាលនេះ បានជម្រុញឲ្យកិច្ចប្រជុំលើកនេះ កាន់តែមានសារសំខាន់ថែមទៀត លើការពិភាក្សាយោបល់របស់មន្រ្តីជំនាញ ដើម្បីរៀបចំបង្កើតកម្មវិធីថ្មីៗបន្ថែមទៀត បំរើឲ្យការផ្សព្វផ្សាយដែលទាក់ទងទៅនឹងការបំពេញកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់សិទ្ធិជ្រើសរើសថ្នាក់ដឹកនាំនៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលខ្លួនជឿទុកចិត្តបាន ដើម្បីការអភិវឌ្ឍន៍សហគមន៍នោះ។

ក៏ស្ថិតនៅក្នុងរង្វង់នៃការរៀបចំកម្មវីធីថ្មីផងដែរ ដោយបានលើកយកមកជជែកគ្នាជាគោលការណ៍ដែរនៅក្នុងកិច្ចប្រជុំនេះ គឺការត្រៀមបង្កើតវេទិកាក្រុមប្រឹក្សាឃុំ-សង្កាត់ ស្តីអំពីទស្សនៈនិងបទពិសោធន៍ ដែលកម្មវិធីនេះ គ្រោងនឹងដាក់បញ្ជូលក្នុងកម្មវិធីផ្សាយសម្លេងវិទ្យុជាតិនគរភ្នំ ១០៣មេកាហ៊ឺត និងផេកទូរទស្សន៍ជាតិកម្ពុជាខេត្តសៀមរាប។

យ៉ាងណាក៏ដោយ ក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ក៏ត្រូវបានលើកយកមករំលឹកនៅក្នុងកិច្ចប្រជុំនោះផងដែរ។ ប្រសាសន៍ដ៏មានតម្លៃខ្ពង់ខ្ពស់ នៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា ( កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត ) កឺជាយ័ន្តការពារកំហុសរបស់អ្នកសារព័ត៌មាន។ អ្វីជាគោលដៅរបស់ស្ថាប័នព័ត៌មាន គឺការលើកកម្ពស់គុណភាពសេវាផ្តល់ព័ត៌មាន និងការអប់រំសង្គម ជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង៕

 

Tags: ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឆែក សន្យាជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា

ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឆែក សន្យាជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា

អាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់ការងារដំឡើងព្រះកេសទេវតាចំនួន៦ និងអសុរាចំនួន៧ នៅខ្លោងទ្វារតាកាវនាពេលឆាប់ៗ

អាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់ការងារដំឡើងព្រះកេសទេវតាចំនួន៦ និងអសុរាចំនួន៧ នៅខ្លោងទ្វារតាកាវនាពេលឆាប់ៗ

ពលរដ្ឋក្នុងស្រុកអង្គរធំ បន្ដទៅពិនិត្យឈ្មោះនិងចុះឈ្មោះបោះឆ្នោត ខណៈសល់មួយថ្ងៃទៀតនឹងបញ្ចប់ យុទ្ធនាការនេះ

ពលរដ្ឋក្នុងស្រុកអង្គរធំ បន្ដទៅពិនិត្យឈ្មោះនិងចុះឈ្មោះបោះឆ្នោត ខណៈសល់មួយថ្ងៃទៀតនឹងបញ្ចប់ យុទ្ធនាការនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.