Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពលរដ្ឋក្នុងស្រុកអង្គរធំ បន្ដទៅពិនិត្យឈ្មោះនិងចុះឈ្មោះបោះឆ្នោត ខណៈសល់មួយថ្ងៃទៀតនឹងបញ្ចប់ យុទ្ធនាការនេះ

ដោយ Pothe Thun
29/11/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ពលរដ្ឋក្នុងស្រុកអង្គរធំ បន្ដទៅពិនិត្យឈ្មោះនិងចុះឈ្មោះបោះឆ្នោត ខណៈសល់មួយថ្ងៃទៀតនឹងបញ្ចប់ យុទ្ធនាការនេះ
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ស្របពេលដែលការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋរស់នៅស្រុកអង្គរធំ ខេត្ដសៀមរាប បានបន្ដទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដើម្បីចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ នៅឆ្នាំ២០២២ខាងមុខ។

លោក ស្វាយ សាវង្ស ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ បានលើកឡើងថា ការចុះឈ្មោះបោះឆ្នោត និងពិនិត្យឈ្មោះបោះឆ្នោតនេះ មានសារៈសំខាន់ណាស់ ដើម្បីមានឈ្មោះចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលមានរយៈពេល ៥ឆ្នាំម្ដង ដូចនេះក្នុងនាមប្រជាពលរដ្ឋម្នាក់ត្រូវបំពេញតួនាទីរបស់ខ្លួន ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលពួកគាត់ស្រលាញ់។ កន្លងមកលោកមានឈ្មោះបោះឆ្នោត នៅការិយាល័យបោះឆ្នោតក្នុងក្រុងសៀមរាប ប៉ុន្ដែដោយសារលោកប្ដូរទីលំនៅថ្មីនៅឃុំពាក់ស្នែង ទើបលោកត្រូវចុះឈ្មោះថ្មីនៅការិយាល័យឃុំពាក់ស្នែងស្រុកអង្គរធំវិញ។ លោកបានលើកឡើងទៀតថា ក្នុងនាមជាពលរដ្ឋម្នាក់ត្រូវមានឈ្មោះបោះឆ្នោតមិនថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឬបោះជ្រើសរើសតំណាងរាស្ដ្រនោះទេ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាពលរដ្ឋមួយរូបទៀតនៅឃុំពាក់ស្នែងដូចគ្នា លោក វ៉ាង វណ្ណរ៉េត បានលើកឡើងដែរថា ការពិនិត្យឈ្មោះបោះឆ្នោតនេះ ដោយបារម្ភខ្លាចបាត់ឈ្មោះរបស់លោក នៅក្នុងបញ្ជីបោះឆ្នោត ដែលធ្លាប់បានចុះឈ្មោះកន្លងមក ព្រោះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥នេះ នឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខនេះ ដើម្បីបំពេញតួនាទីរបស់ខ្លួន ក្នុងការជ្រើសរើសថ្នាក់ដឹកនាំនៅមូលដ្ឋានប្រកបដោយភាពត្រឹមត្រូវ។

លោកបន្ដថា លោកមិនអាចបាត់ឈ្មោះ ឬអាក់ខានក្នុងការចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្ដិទី៥នេះបានទេ ព្រោះការបោះឆ្នោតនេះ មានរយៈពេល៥ឆ្នាំម្ដង។ លោកក៏បានអំពាវដល់ប្រជាពលរដ្ឋត្រូវទៅចុះឈ្មោះនិងពិនិត្យឈ្មោះបោះឆ្នោត ខណៈដែល គ.ជ.ប នឹងបិទបញ្ជីឈ្មោះបោះឆ្នោតនេះ នៅថ្ងៃទី៣០ខែវិច្ឆិកា ពោលនៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ។

សូមជម្រាបថា បើតាម លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ដសៀមរាប បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ មានប្រជាពលរដ្ឋនៅខេត្ដនេះ បានទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតនេះ មានប្រមាណជាង៨០ភាគរយ ក្នុងនោះអ្នកចុះថ្មី មានចំនួន៣១,៥៣៨នាក់។ ជាមួយគ្នានោះ មានពលរដ្ឋផ្ទេរពីចូលពីក្រៅឃុំមានចំនួន៨,២៤៨នាក់ ប្ដូររការិយាល័យក្នុងឃុំ មានចំនួន៤,០៧៦នាក់ និងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី១២ខែតុលា ដល់ថ្ងៃទី២៨ខែវិច្ឆិកានេះ មានចំនួនសរុប៥៨៧,៦៨៥នាក់។ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ នឹងធ្វើឡើងនៅថ្ងៃអាទិត្យទី៥ខែមិថុនាឆ្នាំ២០២២ខាងមុខ៕

អត្ថបទ និង រូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: បោះឆ្នោតស្រុកអង្គរធំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរស្រុកអង្គរធំខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ រាជធានី/ខេត្ត

អាជ្ញាធរស្រុកអង្គរធំខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ រាជធានី/ខេត្ត

WHO លើកឡើងថា ការចេញបម្រាមធ្វើដំណើរ ដោយសារវីរុសកូវីដ១៩ បំប្លែងថ្មី «Omicron» គួរតែផ្អែកលើមូលដ្ឋានវិទ្យាសាស្រ្ត

WHO លើកឡើងថា ការចេញបម្រាមធ្វើដំណើរ ដោយសារវីរុសកូវីដ១៩ បំប្លែងថ្មី «Omicron» គួរតែផ្អែកលើមូលដ្ឋានវិទ្យាសាស្រ្ត

អង់គ្លេស និងអ៊ីស្រាអែលប្តេជ្ញារារាំងអ៊ីរ៉ង់ មិនឲ្យក្លាយជារដ្ឋនុយក្លេអ៊ែរ

អង់គ្លេស និងអ៊ីស្រាអែលប្តេជ្ញារារាំងអ៊ីរ៉ង់ មិនឲ្យក្លាយជារដ្ឋនុយក្លេអ៊ែរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.