Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អាជ្ញាធរស្រុកអង្គរធំខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ រាជធានី/ខេត្ត

ដោយ Pothe Thun
29/11/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរស្រុកអង្គរធំខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ រាជធានី/ខេត្ត
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលស្រុកអង្គរធំ ខេត្តសៀមរាប បានបើកវគ្គផ្សព្វផ្សាយមួយ ស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ រាជធានី/ខេត្ត ជូនដល់ក្រុមប្រឹក្សាស្រុកឃុំមន្ត្រីរាជការជុំវិញស្រុក និងសិស្សានុសិស្ស ចំនួន៦៤នាក់ចូលរួម ក្រោមអធិបតីភាពលោក ប៊ុត គីរី ប្រធានក្រុមប្រឹក្សាស្រុកអង្គរធំ និងលោក ទីវ សារ៉ូន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប។

មានប្រសាសន៍ក្នុងឱកាសនោះលោក ប៊ុត គីរី បានបញ្ជាក់ថា វគ្គផ្សព្វផ្សាយនាពេលនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ច ក្នុងការផ្តល់សេវា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទី ភាកិច្ច ក្នុងការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងនៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅកំណត់យន្តការ គោលការណ៍ បែបបទ និងនីតិវិធីនៃការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅថ្នាក់ក្រោមជាតិ។

លោកប្រធានក្រុមប្រឹក្សាស្រុក បានបន្តទៀតថា នេះជាប្រវត្តិសាស្ត្រមួយ ដែលស្រុកយើងបានទទួលនូវវគ្គផ្សព្វផ្សាយ ក៏ដូចជាកិច្ចការថ្មីមួយទៀត ដែលនៅពេលខាងមុខនេះ រដ្ឋបាលស្រុក នឹងមានការិយាល័យច្រកចេញចូលតែមួយ ក្នុងទិសដៅបង្ខិតឲ្យកាន់តែនៅជិតប្រជាពលរដ្ឋលើសេវាសាធារណៈលើគ្រប់វិស័យ ដើមី្បពង្រឹងតួនាទី ភាកិច្ច ក្នុងការទទួលរាល់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលមកទទួលសេវានោះ គឺយើងត្រូវមានការិយាល័យប្រជាពលរដ្ឋ ក្នុងការពន្លឿននូវរាល់លិខិត បទដ្ឋានរដ្ឋបាល តាមរយៈសេវាច្រកចេញចូលតែមួយ ដើមី្បធ្វើការដោះស្រាយជូនបងប្អូន ក្នុងការធានាគុណភាពសេវាសាធារណៈ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមការបញ្ជាក់ពី លោក ទីវ សារ៉ូន បានឲ្យដឹងថា ការិយាល័យប្រជាពលរដ្ឋ ជាយន្តការអព្យាក្រឹត្យមួយដែលត្រូវបង្កើតឡើងនៅរដ្ឋបាលខេត្ត សម្រាប់ទទួល និងសម្រុះសម្រួល ដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ខេត្ត។ ក្នុងនោះតួនាទី និងភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ គឺការទទួល និងប្រមូលពាក្យបណ្តឹងនានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងធ្វើសម្រាំងវាយតម្លៃពាក្យបណ្តឹងដែលទទួលបាន ព្រមទាំងបញ្ជូនពាក្យបណ្តឹងទាំងឡាយណា ដែលស្ថិតក្នុងដែនសមត្ថកិច្ចខ្លួន ទៅស្ថាប័នមានសមត្ថកិច្ច និងតាមដានដោះស្រាយ ដើមី្បជូនព័ត៌មានត្រឡប់ទៅម្ចាស់បណ្តឹង។ ត្រូវធ្វើការស៊ើបអង្គេតបណ្តឹងលើកអនុសាសន៍ អំពីវិធានការដោះស្រាយបណ្តឹង និងតាមដានការអនុវត្តវិធានការដោះស្រាយបណ្តឹង ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

អត្ថបទ និង រូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ការិយាល័យប្រជាពលរដ្ឋស្រុកអង្គរធំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
WHO លើកឡើងថា ការចេញបម្រាមធ្វើដំណើរ ដោយសារវីរុសកូវីដ១៩ បំប្លែងថ្មី «Omicron» គួរតែផ្អែកលើមូលដ្ឋានវិទ្យាសាស្រ្ត

WHO លើកឡើងថា ការចេញបម្រាមធ្វើដំណើរ ដោយសារវីរុសកូវីដ១៩ បំប្លែងថ្មី «Omicron» គួរតែផ្អែកលើមូលដ្ឋានវិទ្យាសាស្រ្ត

អង់គ្លេស និងអ៊ីស្រាអែលប្តេជ្ញារារាំងអ៊ីរ៉ង់ មិនឲ្យក្លាយជារដ្ឋនុយក្លេអ៊ែរ

អង់គ្លេស និងអ៊ីស្រាអែលប្តេជ្ញារារាំងអ៊ីរ៉ង់ មិនឲ្យក្លាយជារដ្ឋនុយក្លេអ៊ែរ

ក្រសួងផែនការ បើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងស្ថាប័ន និងកសាងសមត្ថភាពមន្ត្រីរាជការ រាជធានី-ខេត្ត សម្រាប់ឆ្នាំ២០២១

ក្រសួងផែនការ បើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងស្ថាប័ន និងកសាងសមត្ថភាពមន្ត្រីរាជការ រាជធានី-ខេត្ត សម្រាប់ឆ្នាំ២០២១

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.