Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

កម្មវិធីចែកពូជបន្លែ ជូនដល់គ្រួសាររងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងមានបំណងដាំដុះបន្លែផ្គត់ផ្គង់ជីវភាពគ្រួសារក្នុងស្រុកជីក្រែងខេត្តសៀមរាប

ដោយ Pothe Thun
17/03/2022
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
កម្មវិធីចែកពូជបន្លែ ជូនដល់គ្រួសាររងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងមានបំណងដាំដុះបន្លែផ្គត់ផ្គង់ជីវភាពគ្រួសារក្នុងស្រុកជីក្រែងខេត្តសៀមរាប
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បើទោះបីមានវិបត្តិសកលនៃជំងឺកូវីដ-១៩ និងការរងផលប៉ះពាល់គ្រោះធម្មជាតិ និងឧបទ្ទវហេតុផ្សេងៗយ៉ាងណាក្ដី ក៏អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរ-អង្គភាពជំនាញ សាខា-អនុសាខាកាកបាទក្រហមកម្ពុជាខេត្ត-ក្រុង ស្រុក តែងតែជួយអន្តរាគមន៍ដោះស្រាយរាល់បញ្ហានៅក្នុងមូលដ្ឋានភ្លាមៗ។ លោក ប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាប បានថ្លែងយ៉ាងដូច្នេះ ក្នុងកម្មវិធីចែកពូជបន្លែ ជូនដល់គ្រួសាររងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងមានបំណងដាំដុះបន្លែផ្គត់ផ្គង់ជីវភាពគ្រួសារចំនួន ៤៩៥១នាក់ មកពី១២ឃុំ ស្ថិតនៅក្នុងវត្តកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ។

លោក ប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ចំពោះបញ្ហាជំងឺឆ្លងកូវិដ.១៩ កន្លងមករយ:ពេលជាង២ឆ្នាំហើយ ប្រជាពលរដ្ឋយើងទូទាំងប្រទេសបានជួបការខ្វះខាតយ៉ាងច្រើន មិនថាតែនៅសៀមរាបយើងឡើយ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នឹងមានការគាំទ្រពីក្រសួង-ស្ថាប័នថ្នាក់ជាតិ សំដៅធ្វើយ៉ាងណារួមគ្នាដោះស្រាយបញ្ហាចំពោះមុខស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោក បានបន្តថា ជាក់ស្តែង នាពេលនេះ ខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដែលមានឯកឧត្ត បណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ (ប.ស.ប.ក) បានផ្តល់ នឹងចែកគ្រាប់ពូជបន្លែចំនួន ៤មុខ និងដំណាំរួមផ្សំផ្សេងៗ សម្រាប់ជូនដល់បងប្អូនប្រជាពលរដ្ឋយកទៅដាំដុះដើម្បីទ្រទ្រង់ជីវភាពក្នុងការរស់នៅប្រចាំថ្ងៃ។

ឯកឧត្តមបណ្ឌិត វង់ សណ្ដាប់ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានលេខាធិការដា្ឋន នៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា មានប្រសាសន៍សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានទទួលនូវពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗនេះ នឹងយកទៅធ្វើការដាំដុះឱ្យបានទាន់ពេលវេលាស្របតាមលក្ខណៈបច្ចេកទេស និងស្នើដល់រដ្ឋបាលស្រុក ឃុំ ភូមិ សូមបន្តជួយផ្តល់នូវគោលការណ៍ណែនាំផ្សេងៗ បន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋដែលទទួលបាននូវពូជបន្លែនេះ បានទទួលនូវផលប្រយោជន៍នៃការដាំដុះនៃពូជទាំងនេះ ក្នុងបំណងស្តារជីវភាពបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងបន្តកិច្ចសហការជាមួយក្រុមការងារគណៈកម្មាធិការ (ប.ស.ប.ក) ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋនៅតាមបណ្តាភូមិ ឃុំ ដទៃៗទៀត។ ឯកឧត្តម បានបញ្ជាក់ថា យើងនឹងចែកបន្តនៅថ្ងៃទី១៧ ខែមីនា ដល់បងប្អូនប្រជាពលរដ្ឋមួយចំនួនក្នុងក្រុងសៀមរាប ស្រុកបន្ទាយស្រី និងឃុំស្រែណូយនៃស្រុកវ៉ារិនថែមទៀតផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026


អត្ថបទ និង រូបភាព៖ ស៊ាន សុផាត

Tags: ប៉ះពាល់ដោយសារជំងឺកូវីដ-១៩ពូជបន្លែស្រុកជីក្រែង​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយក្នុងក្រុងសៀមរាប បង្កឱ្យក្មេងស្រី ២នាក់ស្លាប់

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយក្នុងក្រុងសៀមរាប បង្កឱ្យក្មេងស្រី ២នាក់ស្លាប់

ក្រុមអ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ ចុះពិនិត្យតាមការដ្ឋានជួសជុលនៅរមណីយដ្ឋានអង្គរ

ក្រុមអ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ ចុះពិនិត្យតាមការដ្ឋានជួសជុលនៅរមណីយដ្ឋានអង្គរ

2022 F1 Futures betting cheltenham 2022 Playing Chance

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.