Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

មន្ត្រីសង្ឃក្នុងក្រុងសៀមរាប នាំយកស្បៀងអាហារជូនគ្រួសារខ្វះខាត ដែលកំពុងជួបការលំបាកក្នុងជីវភាព ចំនួន ២៥គ្រួសារ នៅឃុំមោងនិងឃុំស្លែងស្ពាន ក្នុងស្រុកស្រីស្នំ

ដោយ Pothe Thun
31/08/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
មន្ត្រីសង្ឃក្នុងក្រុងសៀមរាប នាំយកស្បៀងអាហារជូនគ្រួសារខ្វះខាត ដែលកំពុងជួបការលំបាកក្នុងជីវភាព ចំនួន ២៥គ្រួសារ នៅឃុំមោងនិងឃុំស្លែងស្ពាន ក្នុងស្រុកស្រីស្នំ
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ មន្ត្រីសង្ឃក្រុងសៀមរាប ដឹកនាំដោយព្រះគ្រូប្រាសាទចន្ទរង្សី សាសនធរោ បណ្ឌិត ឡាច លាង ព្រះអនុគណក្រុងសៀមរាប និងជាព្រះចៅអធិការវត្តទេពពោធិវង្ស ហៅវត្តថ្មី ក្នុងក្រុងសៀមរាបខេត្តសៀមរាប បាននិមន្តនាំយកទេយ្យទាន គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគល់ជូនដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកនិងមានជីវភាពខ្វះខាតប្រចាំថ្ងៃ ចំនួន ២៥គ្រួសារ ក្នុងស្រុកស្រីស្នំ ក្នុងនោះនៅភូមិខ្វែក ក្នុងឃុំមោង ចំនួន១២គ្រួសារ និងភូមិគោកព្នៅ ក្នុងឃុំស្លែងស្ពាន ចំនួន១៣គ្រួសារ ដែលមួយគ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម , មីម៉ាម៉ា១កេស , អំបិល១គីឡូក្រាម , ប៊ីចេង១គីឡូក្រាម , ស្ករស១គីឡូក្រាម , ទឹកត្រី១យួរ , ទឹកស៊ីអ៉ីវ១យួរ , សារ៉ុង១ មោហ ថវិកាចំនួន៣ម៉ឺនរៀល ។

ព្រះគ្រូប្រាសាទចន្ទរង្សី បណ្ឌិត ឡាច លាង មានសង្ឃដីកា ថា អំណោយទាំងនេះ បានមកពីសទ្ឋាជ្រះថ្លារបស់ឧបាសក ឧបាសិកា ពុទ្ធបរិស័ទជិតឆ្ងាយ យកមកប្រគេនដល់ព្រះសង្ឃ រយ:កាលកន្លងមក ហើយព្រះសង្ឃលៃលកសន្សំទុក ដើម្បីសម្រាប់ធ្វើការចែករំលែកជូនដល់គ្រួសារជួបការលំបាកក្នុងជីវភាព នៅគ្រប់ទីកន្លែង ជាក់ស្តែងពេលនេះ តបតាមការស្នើសុំរបស់ក្រុមការងារយុវជនចុះជួយមូលដ្ឋានស្រុក ក៍ដូចជាអាជ្ញាធរមូលដ្ឋានបានសំណូមពរបើមានគ្រឿងឧបភោគបរិភោគអាចចែករំលែកបានសូមយកមកធ្វើសង្ឃគហៈទានដល់គ្រួសារខ្វះខាតក្នុងស្រុកស្រីស្នំនេះផង ហើយព្រះក្រុមសង្ឃក៏បានយល់ព្រមតាមសេចក្តីត្រូវការចាំបាច់ជាក់ស្តែងនាពេលនេះតែម្តង ព្រោះថា ទុក្ខលំបាក ភាពខ្វះខាតរបស់ពុទ្ធបរិស័ទ ក៏ដូចជាទុក្ខលំបាករបស់ព្រះសង្ឃដែរ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី ចាន់ សួយ អភិបាលរងស្រុកស្រីស្នំ បានថ្លែង អំណរព្រះគុណ ដល់ព្រះមន្ត្រីសង្ឃសាលាអនុគណក្រុង ព្រះថេរានុត្ថេរៈ ដែលបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា មកជូនដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកស្រីស្នំនាពេលនេះ ដើម្បីការជួយសម្រាលជីវភាពដល់គ្រួសារទីទ័លខ្វះខាត ដែលអំណោយមនុស្សធម៌នេះ ជាគុណបំណាច់ដ៏ធំធេងណាស់សម្រាប់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតគឺអាចជួយសម្រាលនូវភាពខ្វះខាតបានមួយរយ:ពេលផងដែរ ។

លោកស្រី ក៏បានអំពាវនាវដល់សប្បុរសជនដទៃទៀត មេត្តាបន្តផ្តល់អំណោយជាមនុស្សធម៌ ឲ្យបានច្រើនបន្តទៀត ដើម្បីអាជ្ញាធរស្រុកមានលទ្ធភាព ផ្គត់ផ្គង់ និងចែកជូនដល់ប្រជាពលរដ្ឋ ដែលមានការខ្វះខាតជីវភាព ក្នុងការជួយសម្រាលទុក្ខលំបាកនៅក្នុងវិបត្តិជំងឺកូវីដ-១៩ ដែលមានទាន់ឃ្លាតទៅណានៅឡើយ ៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស ស៊ាង សុផាត
កែសម្រួល៖ លោក លីវ សាន្ត

Tags: គ្រួសារខ្វះខាតមន្ត្រីសង្ឃក្នុងក្រុងសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចាស់ជរាក្រីក្រចំនួន៣០០គ្រួសារក្នុងស្រុកសូទ្រនិគម ទទួលអំណោយជាស្បៀងអាហាររបស់រាជរដ្ឋាភិបាល

ចាស់ជរាក្រីក្រចំនួន៣០០គ្រួសារក្នុងស្រុកសូទ្រនិគម ទទួលអំណោយជាស្បៀងអាហាររបស់រាជរដ្ឋាភិបាល

វេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ របស់គម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និង M/SMEs នៅសៀមរាប

វេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ របស់គម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និង M/SMEs នៅសៀមរាប

អាជ្ញាធរខេត្ដសៀមរាប ប្រាប់ឱ្យអ្នកប្រមូលផ្ដុំនៅចំការម្រេចរបស់លោក ខឹម វាសនា ចាកចេញដោយខ្លួនឯង ដោយមានរថយន្ដជួយដឹកជញ្ជូនដល់ផ្ទះ ខណៈមានពលរដ្ឋប្រមាណជិត១.០០០នាក់ បានសម្រេចចាកចេញហើយវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.