Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា អញ្ជើញជាអធិបតី សម្ភោធបញ្ចប់ការជួសជុលសាលរបាំប្រាសាទតាព្រហ្ម !

ដោយ Pothe Thun
14/11/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា អញ្ជើញជាអធិបតី សម្ភោធបញ្ចប់ការជួសជុលសាលរបាំប្រាសាទតាព្រហ្ម !
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម JAGDEEP DHANKHAR អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់របស់ខ្លួន ព្រមទាំងវត្តមានលោកជំទាវ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុចា អញ្ជើញមកទស្សន:កិច្ចនៅប្រាសាទអង្គរវត្ត និងសម្ភោធបញ្ចប់ការជួសជុលសាលរបាំប្រាសាទតាព្រហ្ម ក្នុងខេត្តសៀមរាប។ ឯកឧត្តម JAGDEEP DHANKHAR និងគណ:ប្រតិភូ បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិសៀមរាប នៅម៉ោង ៣រសៀលតាមរយ:យន្តហោះពិសេសផ្ទាល់ខ្លួន ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក ពិន ប្រាកដ អភិបាលរងខេត្ត ដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តម សួស សុខចាន់សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត។ នៅក្នុងពិធីសម្ភោធបញ្ចប់ការជួសជុលសាលរបាំប្រាសាទតាព្រហ្មឯកឧត្តម JAGDEEP DHANKHAR អនុប្រធានាធិបតី និងគណៈប្រតិភូ ត្រូវបានទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក យុន លីណេ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត និងឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត។ បន្ទាប់មកឯកឧត្តមអនុប្រធានាធិបតី និងគណ:ប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋឥណ្ឌា បានអញ្ជើញទៅទស្សនាប្រាសាទអង្គវត្ត និងនិវត្តទៅកាន់មាតុប្រទេសវិញនៅវេលាម៉ោង៥ និង៤៥នាទីល្ងាចនាថ្ងៃដដែល តាមរយ:យន្តហោះពិសេសរបស់ខ្លួន។

សូមជំរាបថា៖ សាលរបាំដែលស្ថិតក្នុងប្រាសាទតាព្រហ្ម ត្រូវបានជួសជុល ដោយក្រុមអ្នកជំនាញពីប្រទេសឥណ្ឌា ដែលមានកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ហើយគម្រោងជួសជុលសាលរបាំនេះ គឺស្ថិតក្នុងដំណាក់កាលទី២ ដែលត្រូវជួសជុលដំបូលកណ្តាល។ លោក ចាន់ ឡាយ អ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទតាព្រហ្ម បានរៀបរាប់ពីការងារជួសជុលថា៖ ការជួសជុលនេះ គឺស្ថិតក្នុងគម្រោងដំណាក់កាលទី២ ដែលចាប់ផ្តើមនៅក្នុងឆ្នាំ២០១៧មក។
សាលរបាំត្រូវបានជួសជុលក្នុងដំណាក់កាលទី១ ក្នុងឆ្នាំ២០១០ អ្នកជំនាញបានប្រើពេលជាង២ឆ្នាំ សម្រាប់ការធ្វើកំណាយ មុននឹងចាប់ផ្តើមការងារជួសជុលនៅចុងឆ្នាំ២០១២។ លោកចាន់ ឡាយ បន្ថែមថា៖ ក្នុងការងារជួសជុលដំណាក់កាលទី១ គឺចាប់ផ្តើមពីជ្រុងខាងជើង ដោយជួសជុលពីគ្រឹះដល់ដំបូល ដោយបញ្ចប់នៅឆ្នាំ២០១៤។ ឯក្នុងដំណាក់ទី២ គឺបន្តជួសជុលភ្ជាប់ទៅដំបូលកណ្តាល។ ការងារជួសជុលសាលរបាំប្រព្រឹត្តទៅដោយរលូន និងមានសោភ័ណស្រស់ស្អាត តែតាមគម្រោង អ្នកជំនាញបានទុកផ្នែកខ្លះ ដែលបាក់បែកឲ្យនៅសភាពដើម ដោយសារក្រុមអ្នកជំនាញយល់ថា វាអាចជាចំណែកមួយទាក់ទាញភ្ញៀវទេសចរ ដើម្បីប្រៀបធៀបចំណុច ដែលបានជួសជុល និងចំណុលដែលគ្រាន់ជាគំនរថ្ម ដែលពុំមានការជួសជុលនោះ។ សាលរបាំ បើតាមការរម្លឹកពីក្រុមការងារជួសជុលនៅទីនោះ គឺមុនពេលមានការជួសជុល សាលនេះគ្រាន់តែជាគំនរថ្មតែប៉ុណ្ណោះ ហើយដំបូលនៃសាលនេះ ជ្រុះធ្លាក់ស្ទើរទាំងស្រុង ចំណែកសសរដួលរាបដល់ដីគ្មានសល់ ដោយឡែកក្រុមការងារជួសជុលបានចាប់ផ្តើមរើថ្មចេញ និងបង់លេខ ដើម្បីងាយស្រួលក្នុងការរៀប និងជួសជុលឡើងវិញ។
គម្រោងនេះប្រើប្រាស់កម្មករចំនួន ១១៨នាក់ ដោយក្នុងនោះ អាជ្ញាធរជាតិអប្សរា បានបញ្ជូនកម្មករចំនួន ២៥នាក់ សម្រាប់ការងារសហប្រតិបត្តិការនេះផងដែរ៕ អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!! សូមឯកឧត្តមមេត្តាជ្រាប សូមអរគុណ។

Tags: ប្រាសាទតាព្រហ្ម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងកិច្ចការនារីបើកវគ្គបណ្តុះបណ្តាលស្តីពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល និងកម្មវិធីជំនាញដែលអនុវត្តជាក់ស្តែងសម្រាប់សិស្សមជ្ឈមណ្ឌលអភិវឌ្ឍស្ត្រី

ក្រសួងកិច្ចការនារីបើកវគ្គបណ្តុះបណ្តាលស្តីពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល និងកម្មវិធីជំនាញដែលអនុវត្តជាក់ស្តែងសម្រាប់សិស្សមជ្ឈមណ្ឌលអភិវឌ្ឍស្ត្រី

សម្តេចពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងបានអនុម័តកំណត់បន្តសម័យប្រជុំលើកទី៨ នីតិកាលទី៦ ទៅថ្ងៃទី២៩ ខែវិច្ឆិកា ដោយមានរបៀបវារៈចំនួន៤

សម្តេចពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងបានអនុម័តកំណត់បន្តសម័យប្រជុំលើកទី៨ នីតិកាលទី៦ ទៅថ្ងៃទី២៩ ខែវិច្ឆិកា ដោយមានរបៀបវារៈចំនួន៤

អាជ្ញាធរជាតិអប្សរា បិទបំពេញបាយអរនៅតាមជង្ហុកនិងចន្លោះថ្មភក់កម្រាលស្ពានហាលមុខប្រាសាទអង្គរវត្ត

អាជ្ញាធរជាតិអប្សរា បិទបំពេញបាយអរនៅតាមជង្ហុកនិងចន្លោះថ្មភក់កម្រាលស្ពានហាលមុខប្រាសាទអង្គរវត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.