Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាបរៀបចំពិធីហូបអាហារស្រាយបួសខែរ៉ម៉ាឌនឆ្នាំ២០២៣

ដោយ Pothe Thun
03/04/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាបរៀបចំពិធីហូបអាហារស្រាយបួសខែរ៉ម៉ាឌនឆ្នាំ២០២៣
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅល្ងាចថ្ងៃទី០១ខែមេសាឆ្នាំ២០២៣នេះថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាបបានរៀបចំពិធីស្រាយបួសខែរ៉ម៉ាឌនប្រចាំឆ្នាំ២០២៣ដែលប្រារព្ធធ្វើនៅក្នុងភោជនីយដ្ឋានខ្មែរឥស្លាមស្ថិតនៅភូមិស្ទឹងថ្មីសង្កាត់ស្វាយដង្គំក្រុងសៀមរាបដោយបានអញ្ជើញគណៈអ៊ីមុំាំខេត្ត គណៈអ៊ីមុំាំក្រុងស្រុកទាំងអស់ក្នុងខេត្តសៀមរាប រួមនិងបងប្អូនសាសនិកឥស្លាមដែលជាចាស់ព្រឹទ្ធាចារ្យទាំងអស់ ដែលបានមកពីបណ្តាវិហ៊ារស៊ូរ៉ាវនានាក្នុងខេត្តសៀមរាបចំនួនប្រមាណជាង១៥០នាក់ ។

ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាសនាឥស្លាមខេត្តសៀមរាបបានមានប្រសាសន៍ថា ការរៀបចំពិធីហូបអាហារស្រាយបួសខែរ៉ម៉ាឌន ឆ្នាំ២០២៣នាពេលនេះគឺជាការចូលរួមឧបត្ថម្ភពីសំណាក់សប្បុរសជននៅប្រទេសសឹង្ហបុរី ដែលបាន ផ្តល់ថវិកាតាមរយៈឯកឧត្តមដោយផ្ទាល់ ។ ឯកឧត្តម អែល សៀត បានមានប្រសាសន៍បន្តទៀតថា រាជ រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺបានផ្តល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍ជំនឿសាសនានានាដោយគ្មានការរើសអើង ហើយរាជរដ្ឋាភិបាលកម្ពុជាតែងតែលើកកម្ពស់សេរីភាពជំនឿ និងជំរុញសុខដុមនីយកម្មសាសនាក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់លក្ខណៈងាយស្រួលដល់សាសនិក គ្រប់រូប ក្នុងការប្រណិប័តន៍ជំនឿគ្រប់សាសនា ។ ក្នុងនោះដែរ ឯកឧត្តម អែល សៀត ក៍បានមានប្រសាសន៍អោយដឹងអំពីការ បួសខែរ៉ម៉ាឌនថាការ តម អាហារ ក្នុងខែរ៉ាម៉ាឌន ត្រូវបានច្បាប់ ឥស្លាមចែងនៅក្នុងគម្ពីរ អាល់គួរអាន និង បង្គាប់ដល់អ្នកកាន់សាសនាឥស្លាម ទាំងអស់គ្រប់ស្រទាប់វណ្ណៈត្រូវតែអនុវត្តមិ គិតអំពីអ្នកមាន អ្នកក្រ ឬ អ្នកមានអំណាចបុណ្យស័ក្ដិនោះ ទេ។ហើយចំពោះម៉ូស្លីមទាំងឡាយដែលតមចំណីអាហារ ឬ បួសនេះគឺដើម្បីបង្ហាញ ពីភាពស្មោះស្ម័គ្ម របស់ខ្លួនទៅចំពោះអល់ឡោះ ព្រះជាម្ចាស់ហើយអល់ឡោះបាន ដាក់កាតព្វកិច្ចបួសដល់ អ្នកកាន់សាសនាឥស្លាមទាំងអស់ដើម្បី ជាការដាស់តឿន ដល់មនុស្សគ្រប់រូបឲ្យដឹង អំពីរសជាតិ នៃការអត់ឃ្លាននិងជាការផ្សារភ្ជាប់សុខទុក្ខគ្នារវាងអ្នកមាន និង អ្នកក្រ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា ការបួស ដោយចិត្តជ្រះថ្លាគឺនឹងមានផលបុណ្យលើសលប់ពីព្រះអល់ឡោះគឺ «កាលណាយើងបួសដោយចិត្តស្មោះសចំពោះអល់ឡោះ គឺ អល់ឡោះនឹងឲ្យផលបុណ្យគ្មានកំណត់ កាលណាយើងថ្វាយបង្គំ អីគឺបានផលពី៣០ទៅ ៧០ដង។ ឯកឧត្តម បញ្ជាក់ថា នៅក្នុងខែរ៉ាម៉ាឌន នេះឋានសួគ៌ ទាំងឡាយត្រូវបានបើកចំហនិងឋាននរក ត្រូវបានបិទជិតថែមទាំងព្រាយបិសាចត្រូវបាន ឃុំឃាំង ទាំង អស់ ហើយ រី ឯអំពើល្អដែលគេបានសាងនៅក្នុងខែនេះវិញត្រូវបាន អល់ឡោះ ប្រទានជូនទ្វេដង ហើយបាបកម្មទាំងឡាយក៏ត្រូវបានលើកលែងដែរ ហើយ លើសពីនេះទៀតរាល់ទង្វើល្អ ទាំងឡាយដែលសាសនិកឥស្លាម បាន ធ្វើគេនឹងទទួលបានផលប្រយោជន៍ ក្រោយពីពួកគេស្លាប់និង នៅថ្ងៃបរលោកដែលជាថ្ងៃជំនុំជម្រះ ក្ដី ។

 

ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថាចំពោះសាសនិកឥស្លាមអ្នកដែលបដិសេធក្នុងការបួសនោះក្នុងច្បាប់ឥស្លាមគឺជាប្រការដែលខុសឆ្គងជាទីបំផុត។ច្បាប់ឥស្លាមបានហាមឃាត់ដូចជា ៖ “ការ និយាយ ដើមគេការចាក់រុក ការភូតកុហក ការកេងប្រវ័ញ្ចគេ ការរួមមេត្រីភាព រវាង ប្ដីប្រពន្ធ ក្នុងពេលថ្ងៃ និង ហាមមិនឲ្យ បង្កជម្លោះជាមួយ អ្នកដ៍ទៃ ជាដាច់ខាត។ បើសិនជា អ្នកណាមិនអាច ហាមខ្លួន ឯងបាន នូវរាល់ ប្រការដែល បានហាម ឃាត់ទាំង នេះទេ ការតម អាហារ ឬ បួស នោះ ត្រូវបានចាត់ ទុ ជា អសារបង់ ឬ មិនបានផលបុណ្យ អ្វីពី ព្រះអល់ឡោះឡើយ” ។ អល់ឡោះ បានបញ្ញត្តិ ឲ្យ អ្នកតមចំណីអាហារ នៅ ក្នុងខែបួស ទាំងឡាយត្រូវប្រកាន់ភ្ជាប់ នូវឥរិយាបថ ទន់ភ្លន់ និង មិនត្រូវប្រើ សំដីអាក្រក់ ដាក់អ្នក ដ៍ទៃ ជា ដាច់ខាត ពីព្រោះ ថាការបួសនេះ មិនមែន មានន័យថា តមតែចំណីអាហារ តែមួយមុខនោះទេ គឺតមទាំង ពាក្យសម្ដីនិងកាយវិការមិនល្អ គឺមានន័យថា «បួស គឺ តម ទាំងអស់ តមទាំងចំណីអាហារតមទាំងពាក្យ សំដី តមនិយាយ ពាក្យគំរោះគំរើយ មិនឲ្យឈ្លោះគ្នានិងប្រើពាក្យសំដីមិនសមរម្យ ជាដើម»។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អែល សៀត ក៍បានមានប្រសាសន៍ ក្រើនរំលឹក និងអំពាវនាវដល់គណៈអ៊ីមាំ ក្រុងស្រុកទាំងអស់ក្នុងខេត្តសៀមរាបព្រមទាំងបងប្អូនសាសនិកឥស្លាមដែលជាចាស់ព្រឹទ្ធាចារ្យទាំងអស់ដែលបានចូលរួម ក្នុងពិធីស្រាយបួសខែរ៉ម៉ាឌននោះថា សូមជួយផ្សព្វផ្សាយបន្តដល់បងប្អូនកូនចៅ ដែលគ្រប់អាយុនិងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតថានៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះ ជាថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកសភាតំណាងរាស្ត្រអាណត្តិទី៧ហេតុនេះសូមបងប្អូនអញ្ជើញទៅបោះឆ្នោតទៅតាម ឆន្ទៈដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេសដែលមានឧត្តមគតិស្រឡាញ់ជាតិ គិតប្រយោជន៍ជាតិជាធំ ដើម្បីបន្តការដឹកនាំអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកលូតលាស់ស្មើមុខស្មើមាត់ទៅនឹងប្រទេសជឿនលឿននានាក្នុងសកលលោកផងដែរ៕

Tags: សាសនា​ឥស្លាម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរមុខងារសាធារណៈខេត្តសៀមរាប បើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការបញ្ជ្រាបការយល់ដឹងយេនឌ័រក្នុងវិស័យមុខងារសាធារណៈ

មន្ទីរមុខងារសាធារណៈខេត្តសៀមរាប បើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការបញ្ជ្រាបការយល់ដឹងយេនឌ័រក្នុងវិស័យមុខងារសាធារណៈ

“នំបញ្ចុកសៀមរាប”នឹងមានវត្តមាននៅលើទីផ្សារអន្តរជាតិ ក្រោយចុះបញ្ជីម៉ាកសមូហភាពនាពេលខាងមុខនេះ

"នំបញ្ចុកសៀមរាប”នឹងមានវត្តមាននៅលើទីផ្សារអន្តរជាតិ ក្រោយចុះបញ្ជីម៉ាកសមូហភាពនាពេលខាងមុខនេះ

សំណង់នានាសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តគិតមកដល់ពេលនេះសម្រេចបានប្រមាណជា៩០ភាគរយហើយ

សំណង់នានាសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តគិតមកដល់ពេលនេះសម្រេចបានប្រមាណជា៩០ភាគរយហើយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.