Monday, March 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុងសាធារណ:ពីរាជធានីភ្នំពេញ ដើម្បីមកបោះឆ្នោត នៅក្នុងខេត្តសៀមរាប មានចំនួនច្រើនលើសការរំពឹងទុក !

ដោយ Pothe Thun
25/07/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រថយន្តក្រុងសាធារណ:ចំនួន ១០គ្រឿង ដែលបានដឹកជញ្ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប ដើម្បីមកចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដាស្អែកនេះ គឺពុំទាន់គ្រប់តម្រូវការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅឡើយទេ ខណ:ក្រុមការងារ របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណ:សាលារាជធានីភ្នំពេញ បានបង្ហើបថាបានទទួលបទបញ្ជា បន្ថែមរថយន្តក្រុងសាធារណ: បន្ថែមទៀត។

តាមការឱ្យដឹងពីប្រជាពលរដ្ឋ ដែលបានធ្វើដំណើរតាមរថយន្តក្រុងសាធារណ:ទាំងនោះ ដែលផ្ដល់ដោយរាជរដ្ឋាភិបាល ថាមានចំនួនច្រើន។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញបទបញ្ជាឲ្យសាលារាជធានីភ្នំពេញបញ្ចេញរថយន្ត ចំនួន៤៣០គ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យមកចូលរួមបោះឆ្នោតនៅតាមបណ្តាខេត្ត ក្នុងនោះខេត្តសៀមរាប មានចំនួនជាង ១០គ្រឿង។ ទន្ទឹមនឹងនោះ បងប្អូនប្រជា ពលរដ្ឋ ដែលបានធ្វើដំណើរមកកាន់គោលដៅខេត្តសៀមរាប លើកឡើងថា គឺជាការបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ហើយក៏ជាការបង្ហាញសិទ្ធជាពលរដ្ឋស្របច្បាប់មួយរូប ក្នុងការជ្រើសរើសតំណាងរាស្ត្រ ដែលខ្លួនពេញចិត្ត។

តាមការលើកឡើងប្រហាក់ប្រហែលគ្នា ពួកគាត់រំពឹងដែរថា បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ ប្រទេសកម្ពុជា នឹងទទួលបានមេដឹកនាំ ដែលមានសមត្ថភាព ដែលអាចនាំមកនូវសុខសន្តិភាព និងកាន់តែមានការអភិវឌ្ឍបន្ថែមទៀត ដូចបណ្ដាប្រទេសជឿនលឿននានា ខណ:បច្ចុប្បន្នពួកគាត់បញ្ជាក់ថាប្រទេសកម្ពុជា បាននឹងកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យគួរឲ្យកត់សំគាល់ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយទឹកចិត្តសប្បាយរីករាយ ពួកគាត់មើលឃើញថា ការផ្ដល់ជូននូវការធ្វើដំណើរតាមរថយន្តក្រុង ដោយមិនគិតថ្លៃ នៅអំឡុងពេលបោះឆ្នោតនេះ បានជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ យ៉ាងច្រើន ដែលនេះជាការគិតគូរខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបជូនថា យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខេត្តសៀមរាប កាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់រថយន្តក្រុងសាធារណ:សរុបចំនួន ៤៣០គ្រឿង ក្នុងនោះរថយន្តក្រុងសាធារណ:មកកាន់ខេត្តសៀមរាបមានចំនួន ១០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្តនានានៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីជួយសម្រួលឲ្យបងប្អូនបានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដោយពុំមានបង់ប្រាក់ ការកក់ទុកជាមុន ឬទាមទារឯកសារអ្វីទាំងអស់។ ចំពោះការវិលត្រឡប់មកពីតាមបណ្ដាខេត្ត មករាជធានីភ្នំពេញវិញ គឺនឹងចេញដំណើរនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣៕

 

អត្ថបទ និងរូបភាព: លោកសេង ផល្លី កែសម្រួលដោយ លីវ សុខុន!!! សូមឯកឧត្តមមេត្តាជ្រាបសូមអរគុណ។

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប នាំយកអំណោយផ្តល់ជូនដល់ប្រជាពលរដ្ឋក្រីក្រី ចាស់ជរា ស្រ្តីមេម៉ាយចំនួន ១៥០គ្រួសារ ក្នុងស្រុកក្រឡាញ់ 

កាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប នាំយកអំណោយផ្តល់ជូនដល់ប្រជាពលរដ្ឋក្រីក្រី ចាស់ជរា ស្រ្តីមេម៉ាយចំនួន ១៥០គ្រួសារ ក្នុងស្រុកក្រឡាញ់ 

នៅដំណាច់ឆ្នាំ២០២៣ ចំនួនអ្នកដំណើរតាមជើងយន្តហោះមកកាន់ខេត្តសៀមរាប នឹងអាចឈានដល់ជាង ១លាននាក់

នៅដំណាច់ឆ្នាំ២០២៣ ចំនួនអ្នកដំណើរតាមជើងយន្តហោះមកកាន់ខេត្តសៀមរាប នឹងអាចឈានដល់ជាង ១លាននាក់

អាជ្ញាធរជាតិអប្សរា បន្តជួសជុលនិងផ្គុំឡើងវិញចម្លាក់បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរែ 

អាជ្ញាធរជាតិអប្សរា បន្តជួសជុលនិងផ្គុំឡើងវិញចម្លាក់បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរែ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    14 shares
    Share 6 Tweet 4
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    29 shares
    Share 12 Tweet 7
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    36 shares
    Share 14 Tweet 9
  • អភិបាលខេត្ត​សៀមរាប ក្រើនរំលឹក​ដល់​មន្ត្រីរដ្ឋបាល​សាលាខេត្ត ឲ្យ​បន្ត​អនុវត្តន៍​ការងារ​ភារកិច្ច​ស្នូល​របស់​ខ្លួន កាន់តែ​មាន​ប្រសិទ្ធភាព​

    37 shares
    Share 15 Tweet 9
  • សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា ប្រទេសចិន បានរួមវិភាគទានយ៉ាងធំធេងដល់ការកសាង និងអភិវឌ្ឍន៍កម្ពុជា

    14 shares
    Share 6 Tweet 4

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.