Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប រៀបចំត្រួតពិនិត្យនិងបូកសរុបលទ្ឋផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣

ដោយ Pothe Thun
27/07/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប រៀបចំត្រួតពិនិត្យនិងបូកសរុបលទ្ឋផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានធ្វើការត្រួតពិនិត្យ បូកសរុបលទ្ឋផល និងរៀបចំប្រមូលសម្ភារឯកសារសម្រាប់បំរើឱ្យការបោះឆ្នោតដែលនៅសេសសល់ ដើម្បីបញ្ជូនទៅកាន់លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប មានប្រសាសន៍ថា៖ តាមនីតិវិធីនៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបង្កើតមជ្ឈមណ្ឌលមួយ សម្រាប់ការត្រួតពិនិត្យនិងបូកសរុបលទ្ឋផលនៃការបោះឆ្នោតទូទាំងខេត្ត ដោយបែងចែកជា៣ក្រុម ស្មើនឹង១២នាក់ ព្រមទាំងអញ្ជើញតំណាងគណបក្សនោយបាយ និងភ្នាក់ងារសង្កេតការណ៍ពីបណ្តាអង្គការសង្គមស៊ីវិល សមាគមនានាដើម្បីចូលរួមជាសាក្សីនិងចុះហត្ថលេខាផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

លោក នឹម វ៉ាន់សំ បន្ថែមថា៖ ជាទូទៅតាមនីតិវិធី ក្រោយពីការបោះឆ្នោតបានបញ្ច ប់លទ្ឋផលនិងសម្ភារៈនៃការបោះឆ្នោត នៅតាមការិយាល័យនីមួយៗ ត្រូវបញ្ជូនមកគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ក្រោយពីគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ត្រួតពិនិត្យនិងដោះស្រាយពាក្យបណ្តឹងរួចហើយប្រសិនបើមាន ត្រូវប្រមូលវិចខ្ចប់បញ្ជូនទិន្នន័យនិងសម្ភារៈនៃការបោះឆ្នោត មកកាន់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប ដើម្បីធ្វើការរៀបចំវិចខ្ចប់តាមលំដាប់លំដោយពីកញ្ចប់ក.ខ.គ បញ្ចូលទៅកញ្ចប់ ឃ តែមួយ ព្រុមទាំងប្រមូលសម្ភារៈសេសសល់ មានទឹកខ្មៅ កេសការិយាល័យបោះឆ្នោត ហិបឆ្នោត បន្ទប់សំងាត់ ជាដើម បញ្ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតាមនីតិវិធី។

លោក នឹម វ៉ាន់សំ បានអះអាងផងដែរថា៖សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣នៅខេត្តសៀមរាប ក្រៅតែពីភ្លៀងរលឹមនៅថ្ងៃបោះឆ្នោត ទាំងអំឡុងយុទ្ឋនាការនៃការឃោសនា គឺដំណើរការនៃការបោះឆ្នោត បានប្រព្រឹត្តិទៅយ៉ាងរលូនពុំមានបញ្ហាអ្វីកើតឡើង និងពុំទទួលបានពាក្យបណ្តឹងឡើយ។

សូមបញ្ជាក់ថា គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបែងចែកក្រុមការងារសម្រាប់ត្រួតពិនិត្យលទ្ឋផលចំនួន៣ក្រុម ស្មើនឹង១២នាក់ ដើម្បីទទួលត្រួតពិនិត្យនៅតាមបណ្តាឃុំសង្កាត់ផ្សេងៗគ្នា ដោយធ្វើការការត្រួតពិនិត្យកំណត់ហេតុ បូកសរុបលទ្ឋផលនៃការបោះឆ្នោតក្នុងឃុំសង្កាត់ តាមទម្រង់១១០៣ និងតារាងបូកសរុបលទ្ឋផល ក្នុងទម្រង់១១០៩ ត្រួតពិនិត្យទិន្នន័យលទ្ឋផលនៃការបោះឆ្នោត ដែលគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត បានបញ្ជូនតាមអ៊ីនធឺណិត ឬហ្វ្លាស់ រក្សាទិន្នន័យដែល គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតបញ្ជូនមក បញរមទាំងបានធ្វើការត្រួតពិនិត្យកំណត់ហេតុនៃការបោះឆ្នោត តារាងកត់ត្រាសំឡេងឆ្នោត និងកំណត់ហេតុរាប់សន្លឹកឆ្នោត ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរា គ្រោងស្ដារស្រះទឹកចំនួន២នៅទិសខាងកើតឈៀងខាងជើងនៃប្រាសាទបាយ័ន

អាជ្ញាធរជាតិអប្សរា គ្រោងស្ដារស្រះទឹកចំនួន២នៅទិសខាងកើតឈៀងខាងជើងនៃប្រាសាទបាយ័ន

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៨៧ដល់ជនចាស់ជរាទីទ័លក្រ និងចែកអំណោយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ១០០គ្រួសារក្នុងស្រុកវ៉ារិន

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៨៧ដល់ជនចាស់ជរាទីទ័លក្រ និងចែកអំណោយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ១០០គ្រួសារក្នុងស្រុកវ៉ារិន

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបញ្ជាក់ថា ពុំមានការធ្វើដំណើរដោយមិនគិតប្រាក់មុនថ្ងៃបើកសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរឡើយ

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបញ្ជាក់ថា ពុំមានការធ្វើដំណើរដោយមិនគិតប្រាក់មុនថ្ងៃបើកសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរឡើយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63305 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.