Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៨៧ដល់ជនចាស់ជរាទីទ័លក្រ និងចែកអំណោយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ១០០គ្រួសារក្នុងស្រុកវ៉ារិន

ដោយ Pothe Thun
28/07/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ទី៨៧ ដល់លោកតា សាត វឿន អាយុ៧៣ឆ្នាំ និងប្រពន្ធឈ្មោះ ឆែម អាន ដែលជាជនចាស់ជរា ទីទ័លក្រ រស់នៅភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

តាមរបាយការណ៍របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានឲ្យដឹងថា លោកតា សាត វឿន និងភរិយា មានកូនចំនួន៥នាក់ ក្នុងនោះកូនប្រុសវ័យ ៤៨ឆ្នាំជាអតីតយុទ្ធជន ពិការភ្នែក និងពិការដៃ ក្នុងសមរភូមិអន្លង់វែងក្នុងឆ្នាំ១៩៩៧ និងកូនស្រីវ័យ ៤១ឆ្នាំជាស្ត្រីមេម៉ាយ ប្ដីស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។ ដោយឡែកកូន៣នាក់ទៀត បានបែកគ្រួសារ និងទៅធ្វើការនៅឆ្ងាយពីផ្ទះ។ បច្ចុប្បន្ន លោកតា លោកយាយ និងកូនស្រី ស្នាក់នៅក្នុងខ្ទមទ្រុឌទ្រោម និងសំយ៉ាបជង្រុកស្រូវ រីឯកូនប្រុសមានពិការភាពស្នាក់នៅវត្ត។

ថ្លែងសំណេះសំណាល ជាមួយលោកតាលោកយាយ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត១០០គ្រួសារ លោកជំទាវ ទាង អេង ទៀសីហា បញ្ជាក់ថា ផ្ទះមនុស្សធម៌ទី៨៧ និងអំណោយដែលបាននាំយកមកប្រគល់ជូនលោកតា លោកយាយ និងបង ប្អូនប្រជាពលរដ្ឋនាពេលនេះ គឺទទួលបានពីសាខាកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន។ ជានិច្ចជាកាលសម្ដេច តែងតែមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋជួបទុក្ខលំបាក ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សំបុរ សាសនាអ្វីឡើយ។ លោកជំទាវ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលតែងតែលះបង់នូវកម្លាំងកាយ មិនខ្លាចការនឿយហត់ ធ្វើយ៉ាងណាទៅឱ្យដល់កន្លែងប្រជាពលរដ្ឋដែលកំពុងជួបទុក្ខលំបាក ក៏ដូចជាកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ទន្ទឹមនោះ លោកជំទាវ ក៏បានបង្ហាញនូវទឹកចិត្តសប្បាយរីករាយ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងស្រុកវ៉ារិន ដែលបានបង្ហាញនូវឆន្ទៈទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កន្លងមកយ៉ាងច្រើនកុះករ។ លោកជំទាវ បញ្ជាក់ថានេះ ជាសកម្មភាពបង្ហាញពីការឈឺឆ្អាលជាមួយប្រទេសជាតិ ដើម្បីជ្រើសរើសមេដឹកនាំដែលមានសមត្ថភាព និងសាកសមសម្រាប់ដឹកនាំប្រទេសកម្ពុជាទៅរកសុខសន្តិភាព និងការអភិវឌ្ឍកាន់រីកចម្រើនបន្ថែមទៀត។

គួរជម្រាបថា មនុស្សធម៌ទី៨៧នេះ សង់លើផ្ទៃដីផ្ទាល់ខ្លួនរបស់លោកតាលោកយាយ មានទំហំ ៦ម៉ែត្រ x ៦ម៉ែត្រ មាន២បន្ទប់ ដំបូលប្រក់ស័ង្កសីភ្លីក្បឿង ជញ្ជាំងស្មាតបត និងបាតក្រាលការ៉ូ មានកម្ពស់ផុតពីដីកន្លះម៉ែត្រ ។ ក្នុងនោះ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏បាននាំយកអំណោយជូនលោកតា លោកយាយ ដើម្បីឡើងគេហដ្ឋានថ្មី រួមមាន អង្ករ ៦០គ.ក មី ២កេស ត្រីខ ២យួរ ថវិកា ៤០ម៉ឹនរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនទៀត។ ដោយឡែក គ្រួសារក្រីក្រចំនួន ១០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គ.ក មី ១កេស ត្រីខ ១យួរ ថវិកា ៤ម៉ឹនរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនទៀតផងដែរ។

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ចាស់ជរាទីទ័លក្រសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែងស្រុក​វ៉ារិន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបញ្ជាក់ថា ពុំមានការធ្វើដំណើរដោយមិនគិតប្រាក់មុនថ្ងៃបើកសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរឡើយ

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបញ្ជាក់ថា ពុំមានការធ្វើដំណើរដោយមិនគិតប្រាក់មុនថ្ងៃបើកសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរឡើយ

ស្ថានភាពជំនន់ទឺកភ្លៀងក្នុងស្រុកអង្គរជុំនៅមិនទាន់មានការគម្រាមគំហែង ប៉ុន្តែការរំដោះទឹកអាចមានការយឺតយ៉ាវដោយសារការបិតមុខទឹក និងប្រព័ន្ធបង្ហូររួមតួច

ស្ថានភាពជំនន់ទឺកភ្លៀងក្នុងស្រុកអង្គរជុំនៅមិនទាន់មានការគម្រាមគំហែង ប៉ុន្តែការរំដោះទឹកអាចមានការយឺតយ៉ាវដោយសារការបិតមុខទឹក និងប្រព័ន្ធបង្ហូររួមតួច

កិច្ចប្រជុំតាមដានត្រួតពិនិត្យប្រចាំខែកក្កដា របស់លេខធិការដ្ឋានគណៈកម្មាធិការខេត្តប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប

កិច្ចប្រជុំតាមដានត្រួតពិនិត្យប្រចាំខែកក្កដា របស់លេខធិការដ្ឋានគណៈកម្មាធិការខេត្តប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.