Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងវប្បធម៌រុស្ស៊ី នាំយកអំណោយ និងសម្ភារៈសិក្សាចែកជូនសិស្សានុសិស្សមានជីវភាពខ្វះខាត និងលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប

ដោយ Pothe Thun
28/12/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដោយមើលឃើញពីការខិតខំសិក្សារបស់ក្មួយៗដែលមានជីវភាពខ្វះខាត និងទឹកចិត្តរបស់លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត ក្នុងសហគមន៍នៃសង្កាត់ទឹកវិល ក្រុងសៀមរាប នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រុមការងារមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី បាននាំយកអំណោយសប្បុរសធម៌ ជាស្បៀងអាហារ និងសម្ភារៈសិក្សាមួយចំនួន ចែកជូនដល់សាលាបណ្ដុះបណ្ដាលភាសាអង់គ្លេសសហគមន៍ (EECFC) ដើម្បីលើកទឹកចិត្តដល់សាលាសហគមន៍មួយនេះ បន្តបណ្ដុះបណ្ដាលកុមារតូចៗដែលខ្វះលទ្ធភាព ក៏ដូចជាចែករំលែកក្ដីស្រឡាញ់ដល់ពួកគាត់ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខ។

តាមការឱ្យដឹងពី លោក តុង វាសនា គ្រូបង្រៀន នៃសាលាបណ្ដុះបណ្ដាលភាសាអង់គ្លេសសហគមន៍ (EECFC) បង្ហាញថា សាលាសហគមន៍នេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៩ ដោយពុំមានមូនិធិទ្រទ្រង់ ឬម្ចាស់ជំនួយផ្ដល់ថវិកានោះទេ។ លោកបន្តថា បច្ចុប្បន្នសាលារបស់លោកមានសិស្សកំពុងសិក្សាភាសាអង់គ្លេស និងបំប៉នភាសាខ្មែរ តាមកម្មវិធីសិក្សារបស់សាលារដ្ឋចាប់ពីថ្នាក់ទី២ រហូតដល់ថ្នាក់ទី៦ និងមានចំនួនសរុប ២៦០នាក់។ ទន្ទឹមនោះ សាលាមានលោកគ្រូ អ្នកគ្រូ ស្ម័គ្រចិត្តពីសាលារបស់រដ្ឋ សរុប ៩រូប ដែលបានឆ្លៀតពេល មកបង្រៀននៅទីនេះនៅពេលថ្ងៃត្រង់។ ចំពោះការទ្រទ្រង់សាលា គឺមួយផ្នែក ទទួលបានជំនួយពីមជ្ឈដ្ឋាន ដែលស្គាល់រូបលោក និងមួយផ្នែកទៀតតាមរយៈមិត្តភក្តិនៅបរទេស។ លោក ក៏បានបញ្ជាក់ផងដែរថា លោកពុំមានការផ្សព្វផ្សាយកៀងគរជំនួយ តាមបណ្ដាញសង្គមផ្សេងៗ ដើម្បីទ្រទ្រង់សាលាសហគមន៍នេះឡើយ។

លោកគ្រូ តុង វាសនា ក៏បានថ្លែងអំណរគុណដល់សប្បុរសជនកន្លងមក ជាពិសេសមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី សម្រាប់ការឧបត្ថម្ភនៅឆ្នាំទី២នេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ដឹកនាំក្រុមការងារនាឱកាសនោះ លោកស្រី Tsatsulina Irina នាយិកាមជ្ឈមណ្ឌល និងជាលេខាទី២ ស្ថានទូតរុស្ស៊ីប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា សកម្មភាពសប្បុរសធម៌បែបនេះ បានក្លាយជាប្រពៃណីមួយ ដែលមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីបានធ្វើ តាមខេត្តនានាដូចជា ខេត្តមណ្ឌលគីរី កំពង់ចាម ពោធិ៍សាត់ ក្រចេះ កោះកុង តាកែវ កំពង់ស្ពឺ ក្រុងភ្នំពេញ។ ការនាំយកសម្ភារៈសិក្សា ល្បែងលេង នំចំណី និងស្បៀងអាហារ ចែកដល់កុមារតូចៗនាពេលនេះ គឺជាការផ្ដល់សេចក្តីសប្បាយរីករាយដល់កុមារ និងមនុស្សគ្រប់រូប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យគ្រីស្មាស។ លោកស្រី បន្ថែមថា សម្រាប់ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី បាននាំយកអំណោយសប្បុរសធម៌ ទៅដល់សហគមន៍ខ្វះខាតក្នុងខេត្តចំនួន ៤រួមមាន សៀមរាប បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង។

សូមជម្រាបថា សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥ រដ្ឋាភិបាលរុស្ស៊ី នឹងផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែងដល់និស្សិត មន្ត្រីរាជការ និងសាធារណជនខ្មែរ ចាប់ពីកម្រិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ក្នុងនោះជំនាញសម្រាប់ជ្រើសរើសមានជាង៥០០ជំនាញ ដូចជាវេជ្ជសាស្ត្រ វិស្វកម្មយន្តហោះ ថាមពលនុយក្លេអ៊ែរ សំណង់ ស្ថាបត្យកម្ម សេដ្ឋកិច្ច បច្ចេកវិទ្យាព័ត៌មានវិទ្យា វិទ្យាសាស្ត្រនយោបាយ ទំនាក់ទំនងអន្តរជាតិ។ល។

អត្ថបទ និងរូបភាព៖ លោក សេង ផល្លី

Tags: សិស្សមានជីវភាពខ្វះខាត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលស្រុកពួក ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ក្រោមប្រធានបទ“ បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍជាតិ មិនមែនដើម្បីជួញដូរមនុស្ស ”

រដ្ឋបាលស្រុកពួក ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ក្រោមប្រធានបទ“ បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍជាតិ មិនមែនដើម្បីជួញដូរមនុស្ស ”

ព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០២៤ ដ៏កក្រើកជាមួយការប្រគុំតន្ត្រីធំៗចំនួន ៣ទីតាំង រួមនិងតារាល្បីៗលំដាប់អន្តរជាតិ និងជាតិជាច្រើនរូប ក្នុងក្រុងសៀមរាប

ព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០២៤ ដ៏កក្រើកជាមួយការប្រគុំតន្ត្រីធំៗចំនួន ៣ទីតាំង រួមនិងតារាល្បីៗលំដាប់អន្តរជាតិ និងជាតិជាច្រើនរូប ក្នុងក្រុងសៀមរាប

រដ្ឋបាលស្រុកក្រឡាញ់ រៀបចំពីធីបួងសួងចម្រើនសេចក្តីសុខ នៅទីតាំងរូបសំណាកព្រះវិស្ណុជិះគ្រុឌថ្លែងស រង្វង់មូលផ្លូវបំបែកទីប្រជុំជនស្រុក

រដ្ឋបាលស្រុកក្រឡាញ់ រៀបចំពីធីបួងសួងចម្រើនសេចក្តីសុខ នៅទីតាំងរូបសំណាកព្រះវិស្ណុជិះគ្រុឌថ្លែងស រង្វង់មូលផ្លូវបំបែកទីប្រជុំជនស្រុក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.