Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាលស្រុកក្រឡាញ់ រៀបចំពីធីបួងសួងចម្រើនសេចក្តីសុខ នៅទីតាំងរូបសំណាកព្រះវិស្ណុជិះគ្រុឌថ្លែងស រង្វង់មូលផ្លូវបំបែកទីប្រជុំជនស្រុក

ដោយ Pothe Thun
02/01/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
រដ្ឋបាលស្រុកក្រឡាញ់ រៀបចំពីធីបួងសួងចម្រើនសេចក្តីសុខ នៅទីតាំងរូបសំណាកព្រះវិស្ណុជិះគ្រុឌថ្លែងស រង្វង់មូលផ្លូវបំបែកទីប្រជុំជនស្រុក
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤នេះ រដ្ឋបាលស្រុកក្រឡាញ់ បានរៀបចំពិធីបួងសួងសុំសេចក្តីសុខចម្រើន នៅទីតាំងរូបសំណាកព្រះវិស្ណុជិះគ្រុឌថ្លែងស នារង្វង់ មូលផ្លូវបំបែកទីប្រជុំជនស្រុក ទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ដើម្បីដេញឧបទ្រុឌចង្រៃ និងសុំសេចក្តីសុខចម្រើន ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល២០២៤ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និង ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងបានការសហការចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់ទាំងបីប្រភេទ និងប្រជាពលរដ្ឋជាច្រើននាក់។

បើតាមលោក សុខ ណារ៉េត អភិបាលស្រុក្រឡាញ់ បានបង្ហាញពីការរីកចម្រើនរបស់ស្រុក ដែលបាននឹងកំពុងតែមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមកិច្ចប្រឹងប្រែងរួមគ្នាយ៉ាងសកម្មពីឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ និងក្រុមការងារខេត្ត សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ទទួលបាននូវសមិទ្ធផលជាច្រើនមាន៖ ផ្លូវថ្នល់ អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ឋរូបវ័ន្តនានាៗជាច្រើនទៀត ដែលមិនអាចនឹងគណនាបាន។ បន្ថែមពីនេះ ក្នុងនាមអ្នកតំណាងរាស្ត្រ ឯកឧត្តម តែងតែឧបត្ថម្ភ និងយកចិត្តទុកដាក់គិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកក្នុងជីវភាព គ្រួសារជួបហានិភ័យដោយឧបត្តិហេតុផ្សេងៗ ជនមានពិការភាព ចាស់ជរាគ្មានទីពឹងជាដើម។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ បានមានប្រសាសន៍ថា ការរៀបចំពិធីបួងសួងនេះឡើង គឺក្នុងគោលបំណងសុំនូវសេចក្តីសុខចម្រុងចម្រើនជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកក្រឡាញ់ ក៏ដូចជាប្រជាពលរដ្ឋក្នុងទូទាំងប្រទេស ក្នុងឱកាសឆ្លងឆ្នាំសកល ឆ្នាំ២០២៤ ទទួលបាននូវសិរីសួស្តីបវរមហាប្រសើរ និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៅទៀត។ មួយវិញទៀត ក៏ជាសញ្ញាបង្ហាញដល់បងប្អូនអ្នកប្រើប្រាស់ផ្លូវថ្នល់ និងយានយន្តគ្រប់ប្រភេទ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា ដើម្បីរក្សាបាននូវសុខសុវត្ថិភាពក្នុងការធ្វើដំណើរ សំដៅរួមគ្នាកាត់បន្ថយជាអតិបរិមានូវគ្រោះថ្នាក់ចរាចរណ៍។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមតំណាងរាស្ត្រ មានប្រសាសន៍ទៀតថា កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នាពេលបច្ចុប្បន្ន បានប្តេជ្ញារក្សាការពារសន្តិភាព និងបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ជកោណនីតិកាលទី៧ ដើម្បីបន្តការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យរីកចំរើន ដូចបណ្តាប្រទេសដទៃទៀតលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា ពីមួយអាណត្តិទៅមួយអាណត្តិ បានដាក់ចេញនូវយុទ្ធសាស្ត្រ និងគោលនយោបាយ ទៅលើការងារអាទិភាពជាច្រើនក្នុងគោលដៅបន្តពង្រឹងកិច្ចអភិវឌ្ឍប្រកបដោយចីរភាពទូទាំងប្រទេស។ ដោយឡែកស្រុកក្រឡាញ់ ក៏ទទួលបានពីរាជរដ្ឋាភិបាលជាបន្តបន្ទាប់ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅមូល ដ្ឋាន មានជាអាទិ៍ សាលារៀនតាំងពីកម្រិតមត្តេយ្យរហូតដល់កម្រិតឧត្តមសិក្សា មណ្ឌសុខភាព មន្ទីរពេទ្យ ផ្លូវថ្នល់ខ្វាត់ខ្វែង ផ្សារលក់ដូរ អគ្គិសនី ព្រះវិហារ ទីវត្តអារាម ស្រះទឹក ប្រឡាយ អណ្តូងទឹក អាង ស្តុកទឹក បង្គន់អនាម័យសាធារណៈ និងឯកជន បណ្តាញផ្លូវគមនាគមន៍ ស្ពាន អគារស្នាក់នៅ មធ្យោបាយបង្កបង្កើនផល និងផលិតកម្មផ្សេងៗទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តម សៀង ណាំ និងលោកជំទាវ ក៏បានប្រគល់ថវិកាជូនដល់រដ្ឋបាលស្រុក ជាអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាព និងពិការភាពមកពីឃុំចំនួន៣ គឺឃុំ កំពង់ថ្កូវ ឃុំក្រឡាញ់ និងឃុំរោងគោ សរុបចំនួន ១៣២នាក់ ដោយក្នុងមួយគ្រួសារទទួលបានថវិកា ១០ម៉ឺនរៀល លោកតាលោកយាយ ៦០នាក់ ម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល និងឧបត្ថម្ភសម្រាប់ពិធីថវិកាចំនួន ៤លាន ៥០ម៉ឺនរៀលផងដែរ៕

អត្ថបទ និងរូបភាព ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក អ៊ុន ណារាជ្យ

Tags: ស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រឹះស្ថានអង្គរបញ្ជាក់ថា បានរកចំណូលជិត ៤០លានដុល្លាអាម៉េរិក ក្នុងឆ្នាំ២០២៣ ពីការលក់សំបុត្រឲ្យអ្នកទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរ

គ្រឹះស្ថានអង្គរបញ្ជាក់ថា បានរកចំណូលជិត ៤០លានដុល្លាអាម៉េរិក ក្នុងឆ្នាំ២០២៣ ពីការលក់សំបុត្រឲ្យអ្នកទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរ

អ្នកទេសចរជាង៣០ម៉ឺននាក់ មកកម្សាន្តនៅខេត្តសៀមរាបនាថ្ងៃឆ្លងឆ្នាំសកល

អ្នកទេសចរជាង៣០ម៉ឺននាក់ មកកម្សាន្តនៅខេត្តសៀមរាបនាថ្ងៃឆ្លងឆ្នាំសកល

កុមារកំព្រាជាង៨០នាក់ រស់នៅក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ទទួលបានអំណោយជាសម្ភារៈប្រើប្រាស់ និងសិក្សាពីក្រុមហ៊ុនដឹកជញ្ចូនអ្នកដំណើរ ឡារីតា

កុមារកំព្រាជាង៨០នាក់ រស់នៅក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ទទួលបានអំណោយជាសម្ភារៈប្រើប្រាស់ និងសិក្សាពីក្រុមហ៊ុនដឹកជញ្ចូនអ្នកដំណើរ ឡារីតា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.