Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

កុមារកំព្រាជាង៨០នាក់ រស់នៅក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ទទួលបានអំណោយជាសម្ភារៈប្រើប្រាស់ និងសិក្សាពីក្រុមហ៊ុនដឹកជញ្ចូនអ្នកដំណើរ ឡារីតា

ដោយ Pothe Thun
03/01/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីចូលរួមចំណែកជាមួយការងារសង្គម និងជួយដល់កុមារគ្មានទីពឹង នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ ក្រុមហ៊ុនដឹកជញ្ចូនអ្នកដំណើរ Larryta Express សាខាខេត្តសៀមរាប បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់ និងសិក្សាមួយចំនួន ចែកជូនដល់ប្អូនកុមារកំព្រាគ្មានទីពឹងចំនួន ៨៥នាក់ ដែលកំពុងស្នាក់នៅ និងសិក្សារៀនសូត្រក្នុងមជ្ឈមណ្ឌលកុមារកំព្រាខេត្ត, មណ្ឌលអង្គការខ្យូសេ ហ្វ័ររឹម និងមណ្ឌលសំចតសង្គមកិច្ច ស្ថិតក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប។

អ្នកគ្រប់គ្រងក្រុមហ៊ុនឡារីតាខេត្តសៀមរាប លោក ឌុច សាមឌី បានឲ្យដឹងថា ក្រៅពីការដឹកជញ្ចូនអ្នកដំណើរ ក្រុមហ៊ុនឡារីតា តែងបានចូលរួមជាប្រចាំជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការងារសង្គម និងការងារជាច្រើនទៀត។ ចំពោះអំណោយដែលក្រុមការងារនាំយកមកចែកជូនប្អូនៗកុមារកំព្រានាពេលនេះ ក៏ជាការចូលរួមជាមួយអាជ្ញាធរ និងអ្នកពាក់ព័ន្ធ ដើម្បីឲ្យពួកគេមានទំនុបបំរុង ការអប់រំ និងចិញ្ចឹមបីបាច់ពួកគេឲ្យក្លាយជាទំពាំងស្នងឬស្សី ក្លាយទៅជាយុវជនល្អ ពលរដ្ឋល្អរបស់សង្គមជាតិនាពេលអនាគត។

ជាមួយគ្នានោះដែរ លោកក៏បានជម្រុញលើកទឹកចិត្តដល់ក្មួយៗទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ស្តាប់លោកគ្រូអ្នកគ្រូ គោរពវិន័យសាលា កុំឱ្យសប្បុរសជនទាំងអស់ដែលបានជួយទំនុបបំរុងដល់ប្អូនៗខកបំណង ហើយខិតខំប្រឹងប្រែងអប់រំ ណែនាំ និងចិញ្ចឹមបីបាច់ក្មួយៗទាំងអស់គ្នាកន្លងមក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមការលោក មឿន សុគុណ ប្រធានការិយាល័យសេវាសង្គមកិច្ច នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប បានឲ្យដឹងថា នៅទូទាំងខេត្តសៀមរាប មានមណ្ឌលថែទាំកុមារចំនួន ២៩កន្លែង ដោយមានកុមាររស់នៅ និងទទួលការអបរំនៅទីនោះសរុបមានចំនួន ៥៣៧នាក់។

សូមជម្រាបថា ចំពោះអំណោយដែលបានផ្ដល់ជូនដល់ប្អូនៗទាំង ៨៥នាក់នាពេលនេះ ដោយក្នុងម្នាក់ៗទទួលបាន៖ សម្ភារៈសិក្សា ១ឃីត ភួយ១ ថវិការមួយចំនួន ហើយក្រុមការងារក៏បានប្រគល់ជូននូវទឹកសុទ្ធចំនួន ១៥០យួរ និងថវិកាមួយចំនួនទៀត ជូនដល់មណ្ឌលទាំងបីផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: Larryta Expressកុមារកំព្រា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន និងបងប្អូនដឹកអ្នកដំណើរ ជុំវិញបញ្ហាថ្លែសេវាដឹកភ្ញៀវចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន និងបងប្អូនដឹកអ្នកដំណើរ ជុំវិញបញ្ហាថ្លែសេវាដឹកភ្ញៀវចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការងារសន្តិសុខបោះឆ្នោត និង លិខិតបទដ្ឋាន សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការងារសន្តិសុខបោះឆ្នោត និង លិខិតបទដ្ឋាន សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា

សិស្សនគរបាលជិត២រយនាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៧ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤

សិស្សនគរបាលជិត២រយនាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៧ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.