Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការងារសន្តិសុខបោះឆ្នោត និង លិខិតបទដ្ឋាន សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា

ដោយ Pothe Thun
04/01/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការងារសន្តិសុខបោះឆ្នោត និង លិខិតបទដ្ឋាន សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការងារសន្តិសុខបោះឆ្នោត និងលិខិតបទដ្ឋានមួយចំនួន សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត តំណាងរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រដ្ឋបាលក្រុងស្រុក តំណាងគណបក្សនយោបាយ និងសង្គមស៊ីវិលប្រចាំខេត្តសៀមរាប។

លោក នឹម វ៉ាន់សំ បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តិ៍ទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដែលមាន ៨ភូមិភាគ មានសមាជិកពេញសិទ្ធិសរុបចំនួន ៦២រូប ក្នុងនោះសមាជិកចំនួន២រូប ជ្រើសតាំងដោយព្រះមហាក្សត្រ, សមាជិកចំនួន២រូបទៀត ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើន និង សមាជិកចំនួន៥៨រូប ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល ដែលអង្គបោះឆ្នោតជាតំណាងរាស្ត្រក្នុងតំណែង និង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងមុខតំណែង ខណៈខេត្តសៀមរាប ស្ថិតក្នុងភូមិភាគទី៤ មានខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ និង ខេត្តប៉ៃលិន ដែលមណ្ឌលបោះឆ្នោត ស្ថិកនៅក្នុងបរិវេណវិទ្យាល័យអង្គរ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបន្តថា ផ្អែកតាមសេចក្តីណែនាំរួមលេខ ០៥ សណន របស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ បានបញ្ជាក់ថា នៅថ្នាក់ក្រោមជាតិ ឬរាជធានី ខេត្ត គណៈអភិបាលរាជធានី ខេត្ត និងជាគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ដែលមានស្រាប់ ត្រូវបានកំណត់ជាស្វ័យប្រវត្តិជាយន្តការ រចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រង ដឹកនាំបញ្ហា និងត្រួតពិនិត្យលើការអនុវត្តរបស់ភ្នាក់ងារសន្តិសុខបោះឆ្នោត តាមដែនសមត្ថកិច្ចរាជធានី ខេត្តរៀងៗខ្លួន ហើយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំសមាសភាពក្រុមប្រចាំការអចិន្ត្រៃយ៍ជាជំនួយការតាមដានក្ដាប់ជាប់សភាពការណ៍ និងផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធផ្សេងៗ តាមដែនសមត្ថកិច្ចរៀងៗខ្លួន និងទំនាក់ទំនងជាប់ជាមួយ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់។

លោក នឹម វ៉ាន់សំ បន្តទៀតថា ដើម្បីឱ្យការងារដំណើរការនៃការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ស្ថិតក្នុងការធានាបាននូវបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា សេចក្ដីណែនាំរួមនេះ ក៏បានធ្វើការណែនាំដល់កម្លាំងនគរបាល ឬនិងកងរាជអាវុធហត្ថ ឬនិងកងយោធពលខេមរភូមិន្ទ ដែលមានមូលដ្ឋានឈរជើងនៅថ្នាក់ជាតិ ឬក្នុងភូមិសាស្ត្ររាជធានី ខេត្តនីមួយៗ ត្រូវបានរៀបចំឲ្យបំពេញភារកិច្ចជា “ភ្នាក់ងារសន្តិសុខបោះឆ្នោត” សម្រាប់យុទ្ធនាការការពារការបោះឆ្នោតថ្នាក់ជាតិ ការបោះឆ្នោតថ្នាក់ក្រោមជាតិ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ព្រមទាំងបានណែនាំដល់កម្លាំងនគរបាលត្រូវបានរៀបចំឲ្យការពារផ្ទាល់តាមមុខសញ្ញា និងគោលដៅសំខាន់ៗ ប៉ុន្តែករណីខ្វះខាតកម្លាំងនគរបាល ចំនួនកម្លាំងដែលខ្វះនោះនឹងត្រូវបំពេញដោយកងរាជអាវុធហត្ថ ឬនិងកងយោធពលខេមរភូមិន្ទ ឬ និងប្រជាការពារ ហើយការផ្តល់សេវាសន្តិសុខ និងសុវត្ថិភាពដល់មុខសញ្ញា និងគោលដៅទាំងអស់តម្រូវឲ្យមានការ រៀបចំដាក់ពង្រាយកម្លាំងស្របតាមស្ថានភាពជាក់ស្តែង។

សូមបញ្ជាក់ថា តាសេចក្ដីរជូនដំណឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ បែងចែកជា៨ ភូមិភាគ ក្នុងនោះ ៖ ភូមិភាគទី១ មានរាជធានីភ្នំពេញ មានចំនួន ៦អាសនៈ, ភូមិភាគទី២ មានខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មានចំនួន ៨អាសនៈ , ភូមិភាគទី៣ មានខេត្តកណ្ដាល មានចំនួន ៥ អាសនៈ , ភូមិភាគទី៤ មានខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន មានចំនួន ១០អាសនៈ , ភូមិភាគទី៥ មានខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មាចំនួន ៧អាសនៈ , ភូមិភាគទី៦ មានខេត្តព្រៃវែង និងខេត្តស្វាយរៀង មានចំនួន ៧អាសនៈ , ភូមិភាគទី៧ មានខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ មានចំនួន ៩អាសនៈ និង ភូមិភាគទី៨ មានខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មានចំនួន ៦អាសនៈ៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក លីវ សាន្ត

Tags: គជបបោះឆ្នោត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិស្សនគរបាលជិត២រយនាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៧ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤

សិស្សនគរបាលជិត២រយនាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៧ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤

ឆ្នាំ២០២៣អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ទទួលបានអ្នកដំណើរសរុបប្រមាណជាង ៥០ម៉ឹននាក់ រីឯការលក់សំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរបានជាង ៣៧លានដុល្លារអាមេរិក

ឆ្នាំ២០២៣អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ទទួលបានអ្នកដំណើរសរុបប្រមាណជាង ៥០ម៉ឹននាក់ រីឯការលក់សំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរបានជាង ៣៧លានដុល្លារអាមេរិក

សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.