Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ឆ្នាំ២០២៣អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ទទួលបានអ្នកដំណើរសរុបប្រមាណជាង ៥០ម៉ឹននាក់ រីឯការលក់សំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរបានជាង ៣៧លានដុល្លារអាមេរិក

ដោយ Pothe Thun
05/01/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្រាប់ឆ្នាំ២០២៣នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ទទួលបានអ្នកដំណើរសរុបចំនួន ៥៤២ ៤៥៦នាក់ កើនឡើងជិត ៣៨ម៉ឹននាក់ បើធៀបនឹងឆ្នាំ២០២២ ដែលមានចំនួនសរុបត្រឹមតែ ១៦៥ ១៨០នាក់ប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍របស់ ក្រុមហ៊ុន Cambodia Airport និង YAG (Yunnan Airport Group Co., Ltd.)។

របាយការណ៍ដដែលនេះ បានបង្ហាញផងដែរ នៅឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិ ក្នុងខេត្តសៀមរាបទាំង២ មានយន្តហោះធ្វើចរាចរណ៍(ទៅ និងមក)សរុប ១២ ៥៩៤ជើង។ ដោយឡែក បើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤កន្លងមកនេះ បង្ហាញថា ក្នុងឆ្នាំ២០២៣ គ្រឹះស្ថានអង្គរ រកចំណួលបានពីការលក់សំបុត្រ ចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ សរុបចំនួនជាង ៣៧លានដុល្លារអាមេរិក។

គួរជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប បានចាប់បើកដំណើរការដំបូងក្នុងឆ្នាំ១៩៣២ ក្នុងសម័យអណានិគមបារំាង និងបានកែលម្អស្ថានភាពសំណង់ក្នុងសម័យសង្គមរាស្ត្រនិយមឆ្នាំ១៩៥៥ ហើយនៅឆ្នាំ១៩៧០ អាកាសយានដ្ឋានបានបិទទ្វារដោយសារសង្គ្រាមស៊ីវិលនៅកម្ពុជា។ លុះឆ្នាំ២០០៦ អាកាសយានដ្ឋាននេះ បានបើកដំណើរការទ្បើងវិញសារជាថ្មី។ ប៉ុន្តែ ដោយសារអាកាសយានដ្ឋានអន្ដរជាតិសៀមរាបនេះ មានទំហំតូច និងជិតប្រាសាទបុរាណ នៃតំបន់រមណីយដ្ឋានអង្គរ ដែលមិនអាចអនុញ្ញាតឱ្យចុះចតយន្ដហោះខ្នាតធំបាន ទើបរាជរដ្ឋាភិបាលបានសម្រេចឱ្យអាកាសយានដ្ឋានអន្តរជាតិសៀមរាប បិទដំណើរការទាំងស្រុងនៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២៣ និងជំនួសមកវិញ ដោយអាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ កម្រិត 4E សាងសង់លើផ្ទៃដី៧០០ហិកតា ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ជាសមិទ្ធផលដ៏ធំបំផុត មិនធ្លាប់មាននៅកម្ពុជាគិតត្រឹមឆ្នាំ២០២៣។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ៖ លោក សេង ផល្លី
រូបភាព៖ សហការី

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

សិក្ខាសាលា ស្តីពីការប្រើប្រាស់សេវាក្រោមដំបូលតែមួយ និងការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យា(CamDX) សម្រាប់សហគ្រិនស្ត្រី

សិក្ខាសាលា ស្តីពីការប្រើប្រាស់សេវាក្រោមដំបូលតែមួយ និងការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យា(CamDX) សម្រាប់សហគ្រិនស្ត្រី

លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យសម្តេចឪ ក្រុងសៀមរាប រៀបចំពិធីអភិសេធរូបសំណាកបុព្វបុរសខ្មែរ ៣ព្រះអង្គ និងរាប់បាត្រព្រះសង្ឃ ៧០អង្គ

លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យសម្តេចឪ ក្រុងសៀមរាប រៀបចំពិធីអភិសេធរូបសំណាកបុព្វបុរសខ្មែរ ៣ព្រះអង្គ និងរាប់បាត្រព្រះសង្ឃ ៧០អង្គ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.