Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ឆ្នាំ២០២៣មន្ត្រីជំនាញធ្វើការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទបានជាង ៣០០ករណី ខណៈអាជ្ញាធរខេត្ត ព្រមានចាត់វិធានការច្បាប់ចំពោះអ្នកបន្តប្រព្រឹត្ត

ដោយ Pothe Thun
24/01/2024
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ឆ្នាំ២០២៣មន្ត្រីជំនាញធ្វើការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទបានជាង ៣០០ករណី ខណៈអាជ្ញាធរខេត្ត ព្រមានចាត់វិធានការច្បាប់ចំពោះអ្នកបន្តប្រព្រឹត្ត
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងរយៈពេលពេញមួយឆ្នាំ២០២៣ មន្ត្រីជំនាញបានធ្វើការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់បាន ៣១៨ករណី ខណៈដែលអាជ្ញាធរខេត្តសៀមរាប បានព្រមានចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះជនល្មើសណាដែលមិនរាងចាល ហើយនៅតែបន្តប្រើឧបករណ៍នេសាទខុសច្បាប់បន្តទៀត។

ក្នុងឱកាសដឹកនាំក្រុមការងារចម្រុះចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល និងពិនិត្យការប្រើប្រាស់ឧបករណ៍នេសាទក្នុងភូមិសាស្ត្របឹងទន្លេសាប ខេត្តសៀមរាប នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ លោក អ៊ឺង គឹមលាង អភិបាលរងខេត្ត បានបញ្ជាក់ថា ក្រោមកិច្ចសហការល្អ និងការខិតខំប្រឹងប្រែងពិនិត្យ និងចុះទប់ស្កាត់ជាញឹកញាប់ ឃើញថាបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តសៀមរាប មានការថយចុះជាបន្តបន្ទាប់ ព្រោះប្រជានេសាទមួយចំនួនពួកគាត់ងាកទៅប្រកបមុខរបរជាមួយសហគមន៍ទេសចរណ៍ តាមរយៈការដឹកជញ្ជូនអ្នកទេសចរណ៍តាមកាណូត លក់ដូរចំណីអាហារ វត្ថុអនុស្សាវរីយ៍ ដល់អ្នកទេសចរណ៍ដែលទៅកំសាននៅតំបន់ទន្លេសាបជាពិសេសកំពង់ភ្លុក និងចុងឃ្នៀស។ ប៉ុន្តែទោះជាមន្ត្រីយើងខិតខំបង្ក្រាប និងទប់ស្កាត់ជាញឹកញាប់យ៉ាងណាក្ដី ក៏មិនអាចបំបាត់បទល្មើសអស់ឡើយ តែយើងអាចជួយការពារបានមួយផ្នែកធំដែរ ដូចជាការប្រើស្បៃមុង ឬសាច់អួនខុសក្រឡាដែលច្បាប់ហាមឃាត់ហើយដែលយើងត្រូវរួមគ្នាទប់ស្កាត់ និងបង្រ្កាបជាបន្តទៀត។

លោកបន្ថែមថា បន្ទាប់ពីយុទ្ឋនាការចុះពិនិត្យ និងបំផ្លាញចោលបទល្មើសនេសាទខុសច្បាប់នេះរួច កម្លាំងពាក់ព័ន្ឋនឹងធ្វើការស្រង់ស្ថិតិ និងកំណត់ទីតាំង និងមុខសញ្ញាជនល្មើសតាមរយៈយន្តការផ្សព្វផ្សាយណែនាំ អប់រំ ឱ្យប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់បានកំណត់ ធ្វើកិច្ចសន្យាបើមិនរាងចាល នឹងកសាងសំណុំរឿងទៅតុលាការអនុវត្តតាមច្បាប់តែម្ដង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារអាកាសធាតុមានការប្រែប្រួល បានបណ្តាលឱ្យទឹកមានសភាពគោករាក់ ហើយឆ្នាំនេះស្រកចុះប្រមាណជា១ម៉ែត្រ បើធៀបទៅនឹងឆ្នាំមុន ប៉ុន្តែទិន្នផលត្រីមានការកើនឡើង១៥ភាគរយប្រៀបធៀបពេលដូចគ្នាទៅនឹងឆ្នាំមុន។ ជាមួយនោះមន្ត្រីជំនាញបានចេញបង្ក្រាប និងទប់ស្កាត់ជាញឹកញាប់ ហើយបងប្អូនប្រជានេសាទក៏បានចូលរួមអនុវត្តតាមការណែនាំមិនអនុញ្ញាតិឱ្យប្រើឧបករណ៍ខុសច្បាប់ ប្រជានេសាទភាគច្រើននេសាទជាលក្ខណៈប្រណៃណី និងមួយចំនួនធំបានកែប្រែមុខរបរទៅជាលក់ដូរ ខ្លះស្វែងរកការងារនៅឯទីប្រជុំជន ការងារសំណង់ ខ្លះទៅធ្វើចម្ការជាដើម។

លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០២៣កន្លងទៅ មន្ត្រីជំនាញបានចុះធ្វើការទប់ស្កាត់ និងបង្រ្កាបបទល្មើសចំនួន ៣១៨ករណី ធៀបនឹងឆ្នាំមុន កើនឡើង ១៥ករណី ដោយបំផ្លាញចោលឧបករណ៍បទល្មើសនៅនឹងកន្លែងចំនួន ៣១០ករណី និងបញ្ជូនទៅសាលាដំបូងខេត្តចំនួន ៨ករណី ប៉ុន្តែក៏នៅជួបបញ្ហាប្រឈមខ្លះៗព្រោះតែប្រជានេសាទមានលំនៅដ្ឋានក្នុងដែននេសាទ មានភាពងាយស្រួលក្នុងការប្រព្រឹត្តិបទល្មើសនេសាទ ដូចជាឧបករណ៍ស្បៃមុង ប ឈ្នក់ ឆក់ជាដើម។

សូមជំរាបថា អាជ្ញាធរខេត្តសៀមរាប បានសហការជាមួយមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអ្នកពាក់ព័ន្ធបានចុះយុទ្ឋនាការរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែមករា ឆ្នាំ២០២៤ ដើម្បីត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបភ្លាមៗ ចំពោះឧបករណ៍នេសាទខុសទៅច្បាប់ស្តីពីជលផល និងសង្កេតពីសកម្មភាពការប្រើឧបករណ៍នេសាទ ក្នុងភូមិសាស្ត្របឹងទន្លេសាបនៃ ខេត្តសៀមរាប។ ក្នុងរយៈពេល២ថ្ងៃកន្លងទៅ ថ្ងៃទី២២-២៣ ខែមករានេះ ក្រុមការងារបានបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ចោលនៅនឹងកន្លែងបានចំនួន ២ករណី ក្នុងនោះ៖ ក្បាលបចំនួន១៨គ្រឿង របាំងសាច់អួនប្រវែង៣.៦០០ម៉ែត្រ ចម្រឹងចំនួន៩០០ដើម និងព្រលែងត្រីចម្រុះចំនួន ១២០គីឡូក្រាម៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស

Tags: បទ​ល្មើស​នេសាទ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរលើការងារជួសជុលប្រាង្គកណ្ដាលប្រាសាទតាព្រហ្មកិល

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរលើការងារជួសជុលប្រាង្គកណ្ដាលប្រាសាទតាព្រហ្មកិល

ក្រុមកាកបាទក្រហមនៃប្រទេសកូរ៉េ ធ្វើការផ្លាស់ប្ដូរបទពិសោធន៍នៃការជួយសង្គ្រោះករណីគ្រោះថ្នាក់ផ្សេងៗ និងការងារមនុស្សធម៌ ជាមួយក្រុមកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ក្រុមកាកបាទក្រហមនៃប្រទេសកូរ៉េ ធ្វើការផ្លាស់ប្ដូរបទពិសោធន៍នៃការជួយសង្គ្រោះករណីគ្រោះថ្នាក់ផ្សេងៗ និងការងារមនុស្សធម៌ ជាមួយក្រុមកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍របស់ប្រតិភូកាកបាទក្រហមសាធារណរដ្ឋកូរ៉េសាខាឆុងជឺ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍របស់ប្រតិភូកាកបាទក្រហមសាធារណរដ្ឋកូរ៉េសាខាឆុងជឺ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.