Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ណែនាំដល់មន្រ្តីរាជការទាំងអស់ពង្រឹងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានផ្តោតលើមុំយុទ្ធសាស្រ្ត៣ គឺស្អាត បៃតង និងចីរភាព

ដោយ Pothe Thun
07/06/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ណែនាំដល់មន្រ្តីរាជការទាំងអស់ពង្រឹងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានផ្តោតលើមុំយុទ្ធសាស្រ្ត៣ គឺស្អាត បៃតង និងចីរភាព
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរបរិស្ថានខេត្តសៀមរាប នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញដល់មន្រ្តីរាជការទាំងអស់ ត្រូវពង្រឹងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលផ្តោតលើមុំយុទ្ធសាស្រ្ត៣ គឺស្អាត បៃតង និងចីរភាព ដើម្បីឲ្យស្របនឹងយុទ្ធនាការថ្មី “កម្ពុជាស្អាត ខ្មែរធ្វើបាន” និងយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”។

ឯកឧត្តម អ៊ាង សុផល្លែត បញ្ជាក់ថា យុទ្ធនាការថ្មី “កម្ពុជាស្អាត ខ្មែរធ្វើបាន” ដែលបានដាក់ចេញដោយក្រសួងបរិស្ថាន ទន្ទឹមគ្នានឹងយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” កំពុងត្រូវបានជំរុញជាពិសេស ដែលទាមទាឲ្យមានការគាំទ្ររបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធទាំងអស់រួមចំណែកបន្ថែមទៀតដោយបេះដូង ធ្វើឱ្យសាលារៀនស្អាត វត្តអារាមស្អាត ភូមិឋានស្អាត សហគមន៍ស្អាត មានអនាម័យ និងប្រទេសជាតិមានបរិស្ថានស្អាត ទៅថ្ងៃអនាគត។ ភាពស្អាតកើតចេញពីចិត្ត នឹងធ្វើឱ្យភាពស្អាតនៅតាមមូលដ្ឋាន ហើយនាំឱ្យប្រទេសកម្ពុជា មានសម្រស់ស្រស់ស្អាត មានអនាម័យបរិស្ថានល្អប្រសើរ ហើយភាពស្អាតនេះនឹងបន្តជំនាន់ទៅមុខទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមសង្កត់ធ្ងន់ថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ១កញ្ញា បាននឹងកំពុងកៀរគរមនុស្សជាង ៨,៨លាននាក់ ឱ្យចូលរួមនាពេលបច្ចុប្បន្ន ដែលបានបញ្ជាក់ថាអ្នកចូលរួមស្រឡាញ់និងទុកដាក់សំរាម កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនោះគឺមានចំនួនច្រើន ជាងអ្នកដែលបោះសំរាម។ ដូចនេះសូមឲ្យមន្រ្កីបរិស្ថានទាំងអស់ ត្រូវចូលរួមប្រឹងប្រែងអនុវត្តន៍ការងារស្របតាមយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន២០២៣-២០២៨ ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ បង្កើនគម្របព្រៃឈើ ៦០ភាគរយនៅទូទាំងប្រទេស និងជាប្រទេសអាព្យាក្រឹតកាបូន។

ឯកឧត្តមក៏បានជមរុញដល់មន្ទីរបរិស្ថាន ត្រូវបន្តកិច្ចសហការជាមួយ រដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ដើម្បីជំរុញការអប់រំ និងផ្សព្វផ្សាយ ពីបញ្ហាបរិស្ថាន ឱ្យបានច្រើនឡើងថែមទៀត ជាពិសេសយុទ្ធនាការ កុំឱ្យមានការបោះសំរាមផ្តេសផ្តាស ជាពិសេសរួមចំណែកលុបបំបាត់សំណល់ប្លាស្ទិក នៅតាមសហគមន៍ ផ្ទះសម្បែង សាលារៀន និងវត្តអារាមជាដើម៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រសួង​បរិស្ថាន​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេ១ខ្សែ ក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេ១ខ្សែ ក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដឹកនាំប្រតិភូធ្វើទស្សនកិច្ចនៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែន និងសហគមន៍បឹងឈូកបន្ទាយស្រី

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដឹកនាំប្រតិភូធ្វើទស្សនកិច្ចនៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែន និងសហគមន៍បឹងឈូកបន្ទាយស្រី

ការដាក់ដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម ១ខ្សែក្នុងភូមិក្រឡាញ់ ឃុំក្រឡាញ់ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដាក់ដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម ១ខ្សែក្នុងភូមិក្រឡាញ់ ឃុំក្រឡាញ់ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.